កីឡា

Rangnick ​មិន​ភ្ញាក់ផ្អើល​ទេ​បើ​ McTominay ក្លាយ​ជា​ប្រធាន​ក្រុម​ Man Utd នា​ពេល​អនាគត​

លោក​ Ralf Rangnick អ្នកចាត់ការ​បណ្ដោះអាសន្ន​របស់​ក្លឹប​ Manchester United បាន​និយាយ​ទៅ​កាន់​ BBC Sportsក្រោយ​ប្រកួត​ឈ្នះ​នឹង​ Aston Villa ១-០ ក្របខ័ណ្ឌ​ FA Cup ថា​ លោក​មិន​មាន​អ្វី​ភ្ញាក់ផ្អើល​ទេ​ ប្រសិន​បើ​ ខ្សែ​បម្រើ​ Scott McTominay ក្លាយ​ជា​ប្រធាន​ក្រុម​មួយ​នៅ​ពេល​ខាង​មុខ​។

លោក​ Rangnick ក៏​បាន​និយាយ​ថា​៖” McTominay ជា​កីឡាករ​យើង​តាំង​នៅ​ក្រុម​ថ្នាល​ អញ្ចឹង​កម្លាំង​សមត្ថភាព​​គេ​គឺ​អស្ចារ្យ​ណាស់​។ គេ​ឥឡូវ​នេះ​ចាប់​ផ្ដើម​ស៊ុត​ចូល​ហើយ​ គេ​ថែម​ទាំង​មាន​ភាព​ជា​អ្នកដឹកនាំ​ក្នុង​ខ្លួន​ផង​ដែរ​ អញ្ចឹង​ហើយ​ខ្ញុំ​មិន​ភ្ញាក់​ផ្អើល​ទេ​ បើ​២-៣ឆ្នាំ​ខាង​មុខ​នេះ​ គេ​ក្លាយ​ជា​ប្រធាន​ក្រុម​មួយ​នេះ​ “។

នៅ​ការ​ប្រកួត​ខាង​លើ​នេះ​ McTominay ជា​រក​ជ័យជំនះ​ឲ្យ​ Man Utd ដោយ​ស៊ុត​ចូល​មួយ​គ្រាប់​ នៅ​នាទី​ទី​ ៨ ដែល​ហេតុ​នាំ​ឲ្យ​ Rangnick ពេញ​ចិត្ត​គេ​បែប​នេះ​។

នៅ​ក្នុង​រដូវកាល​នេះ​ ខ្សែបម្រើ​រូប​នេះ​ចូល​លេង​ឲ្យ​ Man Utd បាន​២២ប្រកួត​ និង​រក​បាន​ ២គ្រាប់​៕

ប្រភព៖http://sabay

Most Popular

To Top