អតីតតារាឆ្នើមបារាំងលោក Emmanuel Petit នៅសប្តាហ៍នេះ បានធ្វើការអះអាងថាគ្រូបង្វឹកលោក Zinedine Zidane កំពុងតែធ្វើការសិក្សាភាសាអង់គ្លេស ក្នុងពេលដែលព័ត៌មាន អំពីការផ្ទេរទៅចូលរួម ជាមួយនឹងបិសាចក្រហម Man UTDកំពុងតែផ្ទុះខ្លាំង។ មកដល់ពេលនេះបិសាចក្រហម មានទំរង់លេងដ៏យ៉ាប់យ៉ឺន ចាប់តាំងតែពីដើមរដូវកាលមកម្ល៉េះ ក្រោមការដឹកនាំរបស់លោក Ole Solskjare ហើយកំពុងស្ថិតនៅលេខរៀងទី៦ ក្នុងកំពូលតារាងបន្ទាប់ពីការប្រកួត១១លើករួចមក និងមាន៩ពិន្ទុតាមពីក្រោយ...
ពាក្យចចាមអារ៉ាមជាច្រើន ដែលបានយកមកចុះផ្សាយ ដោយសារព័ត៌មានធំៗជាច្រើន បានចុះផ្សាយកាលពីពេលថ្មីៗនេះថា ក្លឹប Manchester United ទាក់ទងចង់បាន លោក Zinedine Zidane មកជំនួសតំណែងលោក Ole Gunnar Solskjaer ក្នុងពេលជិតពាក់កណ្ដាលរដូវកាលឆ្នាំ២០២១/២២ នេះតែម្ដង។ បើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន Express ។ តែយ៉ាងណាក្ដី បើយោងតាមការចុះផ្សាយរបស់...
កីឡាករ Zohreh Koudaei អាចជួយសង្គ្រោះបាល់១១ម៉ែត្រដល់ទៅ២ដងក្នុងការប្រកួតជ័យជំនះកាលពីខែកញ្ញាទៅលើក្រុមជម្រើសជាតិហ្ស៊កដានីប៉ុន្តែពេលនេះកំពុងរងការចោទប្រកាន់ដោយ សហព័ន្ធបាល់ទាត់នៃប្រទេសហ្ស៊កដានីហើយថានារី ជនជាតិអ៊ីរ៉ង់រូបនេះមិនមែនជាស្ត្រីនោះឡើយ។ ប្រទេសហ្ស៊កដានីបានធ្វើការចោទប្រកាន់អ៊ីរ៉ង់ថាបានយកកីឡាករ បុរសមកចូលរួមការប្រកួតជានារីហើយកំពុង ទាមទារឲ្យមានការបញ្ជាក់ពីសញ្ជាតិព្រម ទាំងភេទផងដែរចំពោះកីឡាករ Zohreh Koudaeiរូបនេះ។ ក្រោយជ័យជំនះនេះក្នុងលទ្ធផល៤ ទល់នឹង២ អ៊ីរ៉ង់ គឺអាចឡើងទៅប្រកួតពានរង្វាន់ Women’s Asia Cup ជាលើកដំបូងដែលក្នុងនោះកីឡាករ Koudaei ត្រូវបានអ៊ីរ៉ង់ចាត់ទុកថា...
កីឡាករខ្សែប្រយុទ្ធ Gareth Bale សញ្ជាតិវេលមកដល់ពេលនេះ នៅមិនទាន់អាចបង្ហាញខ្លួនឲ្យក្លឹប Real Madrid ឡើយចាប់តាំងតែពីខែសីហាក្រោយទទួលរងរបួសសាជាថ្មី ប្រកួតឲ្យក្រុមជម្រើសជាតិ ប៉ុន្មានថ្ងៃកន្លងមកនេះ។ កីឡាករវ័វ័យ៣២ឆ្នាំរូបនេះ បានទទួលរងរបួសសរសៃ ក្នុងពេលបង្ហាញខ្លួនលេងឲ្យក្រុមវេល បានត្រឹមតែ៤៥នាទីប៉ុណ្ណោះ ជាការប្រកួតជ័យជំនះ លើក្រុមបេឡារូសក្នុងលទ្ធផល ដល់ទៅ៥ទល់នឹង០ កាលពីថ្ងៃសៅរ៍ចុងសប្តាហ៍កន្លងមក។ ក្រោយទទួលរងរបួសនេះសាជាថ្មី Gareth Bale ត្រូវបានទទួលរងនូវពាក្យរិះគន់ម្តងទៀត...
លោក Mino Raiola ភ្នាក់ងារខ្សែបម្រើ Paul Pogba បាននិយាយទៅកាន់សារព័ត៌មាន Rai ក្នុងន័យទាក់ទងនឹង អនាគតរបស់កីឡាកររូបនេះ នឹងទៅជាយ៉ាងណានៅក្លឹប Manchester United នឹងបញ្ចេញនៅខែធ្នូ ឆ្នាំ២០២១ខាងមុខនេះហើយ។ លោក Raiola បាននិយាយថា៖” ខែធ្នូជា ខែនៃក្ដីសុបិន ខ្ញុំមិនបានឈប់សុបិន ពីរឿងដែលកើតនៅខែហ្នឹងសោះ។...
ប្រធានក្លឹប Barcelona លោក Joan Laporta នៅសប្តាហ៍នេះបានចេញមកធ្វើការលើកឡើងថា ទាំងក្លឹបនិងគាត់គឺមិនរារាំងឡើយចំពោះការវិលត្រឡប់របស់ អតីតកីឡាករឆ្នើមរបស់ក្លឹប Lionel Messi និង Andres Iniesta នាពេលខាងមុខ។ សម័យកាលថ្មីក្រោមការដឹកនាំរបស់លោក Xavi គឺត្រូវបានចាប់ផ្តើមឡើងបន្ទាប់ពីបានមកជំនួសតំណែង របស់លោក Ronald Koemanក្នុងនាមជាគ្រូបង្វឹករបស់ក្លឹបល្អ ជាងគេលើលោកក្នុងគោលបំណងសំខាន់ កែប្រែទំរង់លេងដ៏យ៉ាប់របស់ក្លឹបនៅពេលនេះ។...
ភ្នំពេញ៖នាថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២១ លោកឧត្ដមសេនីយ៍ឯក តែម ម៉ឺន នាយកមជ្ឈមណ្ឌលកីឡាកងយោធពលខេមរភូមិន្ទតំណាង ឲ្យក្រសួងការពារជាតិ និងជាអគ្គលេខាធិការរងនៃគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា លោក អ៊ុក សិទ្ធិជាតិ អគ្គនាយកនៃអគ្គនាយកដ្ឋានកីឡា និងជាអនុប្រធានសហព័ន្ធកីឡាប៉េតង់ និងប៊ូលកម្ពុជាបានអញ្ជើញជូនដំណើរក្រុមកីឡាករទៅចូលរួមការ ប្រកួតជ្រើសរើសជើងឯកកីឡាប៉េតង់កម្រិតពិភពលោក “The 2021 World Triplets Precisions Shooting...
ទីក្រុងប៉េកាំង ៖ វីដេអូតន្ត្រី នៃបទចម្រៀងបាវចនា ព្រឹត្តិការណ៍ការប្រកួតកីឡាអូឡាំពិក រដូវរងាទីក្រុងប៉េកាំង ឆ្នាំ ២០២២ “Beijing 2022 Winter Olympic Games” ដែលមានចំណងជើងថា “រួមគ្នាដើម្បីអនាគតរួមគ្នា” Together for a Shared Future ត្រូវបានចេញផ្សាយ នៅថ្ងៃទី...
ទីក្រុងប៉េកាំង ៖ ការប្រកួតកីឡាអូឡាំពិក រដូវរងា ដ៏ជោគជ័យនៅទីក្រុងប៉េកាំង ឆ្នាំ២០២២ នឹងផ្ញើសារ នៃក្តីសង្ឃឹម និងទំនុកចិត្តថា មនុស្សជាតិ អាចយកឈ្នះ លើជំងឺរាតត្បាត ហើយជាមួយគ្នានេះដែរ ទីក្រុងប៉េកាំង នឹងនាំយកកីឡារដូវរងា ទៅកាន់កម្រិតថ្មីមួយ ដោយការចូលរួមជាមួយប្រជាជនចិន ចំនួន៣០០លាននាក់ ជាមួយនឹងកីឡានៅលើព្រិល និងទឹកកក យោងតាមការចេញផ្សាយ ពីគេហទំព័រឆៃណាឌៀលី...
ខេត្តកំពង់ធំ ៖លោក ញឹក បានខេង អភិបាលរង នៃគណៈអភិបាល ខេត្តកំពង់ធំអញ្ជើញចូលពិធីបើកការប្រកួតកីឡាស្ប៉េស្យាល់អូឡាំពិកថ្នាក់ខេត្តប្រចាំឆ្នាំ២០២១ ដែលមានប្រតិភូកីឡាប្រមាណជាង ១០០ នាក់ មកពី ០៣ ស្រុក និងខេត្តសៀមរាបដោយមានការរៀបចំពីសំណាក់អនុគណៈកម្មាធិការជាតិស្ប៉េស្យាល់អូឡាំពិកខេត្តកំពង់ធំ និងខេត្តសៀមរាប។ លោក ឃ្លាំង ចន្ធូ អគ្គលេខាធិការ គណៈកម្មាធិការជាតិស្ប៉េស្យាល់អូឡាំពិកកម្ពុជាបាននិយាយថា ឆ្លៀតក្នុងឱកាសនេះ ខ្ញុំសូមកោតសរសើរ...