កីឡា

សិក្ខាកាមជាង២០នាក់ ចូលរួមវគ្គបណ្តុះបណ្តាល គ្រូបង្វឹកតេក្វាន់ដូ WT ថ្នាក់ជាតិ ឆ្នាំ២០២១

ភ្នំពេញ៖ ខេមរសហព័ន្ធតេក្វាន់ដូ WT នាព្រឹកថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២១ បើកវគ្គបណ្តុះបណ្តាលគ្រូបង្វឹកតេក្វាន់ដូ WT ថ្នាក់ជាតិឆ្នាំ២០២១ ដើម្បីត្រៀមការប្រកួតជ្រើសរើសជើងឯកកីឡាតេក្វាន់ដូ WT ថ្នាក់ជាតិប្រចាំឆ្នាំ២០២១ នាពាក់កណ្តាលខែធ្នូ ឆ្នាំ២០២១ នៅសាលា ACE ចាក់អង្រែក្រោម រាជធានីភ្នំពេញរៀបចំដោយខេមរសហព័ន្ធតេក្វាន់ដូ WTក្រោមការប្រើប្រាស់ថវិកាឧបត្ថម្ភក្រសួងអប់រំ យុវជន និងកីឡា វគ្គខាងលើនេះមានសិក្ខាកាមជាង២០នាក់ចូលរួមដើម្បីពួកគេឲ្យក្លាយគ្រូបង្វឹកកីឡាប្រភេទនេះ នៅតាមសាលារៀរដ្ឋ និងក្លិបតាមបណ្តាលខេត្តនានាមកពី៣រាជធានីខេត្តក្រុងរួមមានខេត្តបាត់ដំបង ខេត្តសៀបរាម និងភ្នំពេញមានរយៈពេល៥ថ្ងៃ ចាប់ពីថ្ងៃទី៩ដល់ថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២១ នៅនៅសាលា ACE ចាក់អង្រែក្រោម។


សម្រាប់គ្រូឧទ្ទេសវិញមានចំនួន៦នាក់ គឺលោកគ្រូជនជាតិកូរ៉េខាងត្បូង Cheon Samyeong និងលោក គង់ សក្ខិដា អគ្គលេខាធិការរងសហព័ន្ធ ។ វគ្គនេះមានគោលបំណងក្នុងការអភិឌ្ឍនវិស័យកីឡាតេក្វាន់ដូ WT នៅប្រទេសកម្ពុជា ព្រមទំាងជាផែនការមេរបសប្រធានខេមរសហព័ន្ធជំរុញ ពង្រីកកីឡាមួយនេះមានទូទំាងប្រទេស និងត្រៀមដាក់បញ្ជូនលើកការសិក្សាតាមសាលារដ្ឋ។


វគ្គបណ្តុះបណ្តាលនេះអាចប្រព្រឹត្តទៅបាន ដោយការគាំទ្រថវិការបស់ក្រសួងអប់រំ យុវជន និងកីឡា ក្នុងការជួយពន្លឿន ខេមរសហព័ន្ធ តេក្វាន់ដូ ដើម្បីធ្វើការបណ្តុះបណ្តាល ធនធានមនុស្ស ដូចជាមន្ត្រីបច្ចេកទេស អាជ្ញាកណ្ដាល-ចៅក្រម និងគ្រូបង្វឹកតេក្វាន់ដូថ្នាក់មូលដ្ឋានថ្នាក់ជាតិ និងថ្នាក់អន្តរជាតិជាដើម សម្រាប់ត្រៀមធ្វើជាម្ចាស់ផ្ទះ នៃការប្រកួតកីឡាSEA GAMES លើកទី៣២ នាឆ្នាំ២០២៣ខាងមុខ និងត្រៀមចូលរួមក្នុងកម្មវិធីប្រកួតជាលក្ខណៈអន្តរជាតិនានា៕

ដោយ៖លី ភីលីព

Most Popular

To Top