ភ្នំពេញ ៖ លោក ហែម គីរី អគ្គលេខាធិការ នៃ សហព័ន្ធខ្មែរ ហែលទឹក តាមប្រព័ន្ធ អេឡិចត្រូនិចថា គោលដៅសហព័ន្ធ ចង់បានកីឡាករ -កីឡាការិនី ហែលទឹក មានសមត្ថភាពខ្ពស់ ប្រសិនបើអត្តពលិក កូនខ្មែរកាត់អាមេរិកទំាង៤នាក់ ធ្វើតេស្តិ៍សមត្ថភាព ឈ្នះកីឡាករ-កីឡាការិនី នៅកម្ពុជា នោះយើងនឹងយកពួកគាត់...
បន្ទាប់ពីចំណាយពេលដ៏ពិបាកជាមួយ Real Madrid ពេលនេះ Eden Hazard ចង់ចាកចេញពីទឹកដីអេស្ប៉ាញក្នុងរដូវក្ដៅនេះ ត្រឡប់ទៅកាន់ Premier League វិញ។ នុងរយៈពេល២រដូវកាលជាមួយ Madrid ខ្សែបម្រើប្រយុទ្ធសញ្ជាតិប៊ែកហ្សុិកហាក់ធ្លាក់ទម្រង់លេងខ្លាំង ដោយសារតែរបួសញាំញី ធ្វើឲ្យគេមិនសូវបានលេងក្រោមការដឹកនាំរបស់ Zidane។ តាមប្រភពឲ្យដឹងថា Hazard ដឹងខ្លួនឯងមិនទាន់លេងឈានកម្រិតមួយដែលចង់បាននៅ Madrid។ ពេលនេះគេកំពុងរកច្រកចាកចេញ...
ខ្សែប្រយុទ្ធ Cristiano Ronaldo បានអះអាងថាគោលដៅរបស់គេនៅក្លឹប Juventus បានសម្រេចអស់ទៅហើយ នៅត្រឹមរដូវកាលនេះ ដូច្នេះរដូវកាលក្រោយទំនងជាមិនបន្ដលេងនៅអ៊ីតាលីទៀតទេ។ Ronaldo ដែលនៅសល់កុងត្រាដល់ឆ្នាំ២០២២នោះ ហាក់ដូចជាបានបង្ហាញពីភាពចង់ចាកចេញទៅហើយ។ រូបគេមិនបានលេងប្រកួតចុងក្រោយបិទរដូវកាលទេ ហើយក៏បានដឹកបញ្ជូនឡានទំនើបៗរបស់ខ្លួនចេញពីទឹកដីអ៊ីតាលីទៅហើយដែរ។ ការណ៍នេះ បានធ្វើឱ្យមានការសង្ស័យថា អតីតកីឡាករ Real Madrid រូបនេះទំនងជាចង់ចាកចេញនៅរដូវកាលដោះដូរកីឡាករខាងមុខនេះហើយ។ កីឡាកររកគ្រាប់បាល់បានច្រើនជាងគេនៅ Serie A...
ប្រកួតចុងក្រោយ នៃរដូវកាលរបស់តោខៀវ Chelsea យប់មិញមិនគួរឲ្យចងចាំនោះទេ ពីព្រោះថា បានត្រឹមទទួលបរាជ័យប៉ុណ្ណោះ ប៉ុន្តែទោះបីជាយ៉ាងណាក្តី ក្រុមរបស់លោក Tuchel គឺអាចធានាបានតំណែង ទៅលេងនៅ Champion League នារដូវកាលក្រោយ។ តាមពិតទៅប្រសិនបើ Leicester City ដែលជាក្រុមតាមពីក្រោយ Chelsea នោះបានយកឈ្នះ Spurs យកបាន៣ពិន្ទនោះ...
នាទីចុងក្រោយទៅហើយ ទើបហង្សក្រហម Liverpool អាចធានាបាន តំណែងលេខរៀងទី៣ ក្នុងតារាងកំពូលអង់គ្លេស Premier League ជាពិសេសសិទ្ធក្នុងការលេងនៅពានរង្វាន់ Champion League នារដូវកាលក្រោយ។ ជ័យជំនះយប់មិញទៅលើក្រុម Crystal Palace ក្នុងលទ្ធផល ២ទល់នឹង០ បានធ្វើឲ្យក្រុមរបស់លោក Jurgen Klopp អាចយកបាន៣ពិន្ទុ និងរក្សាតំណែងលេខរៀងទី៣...
ភ្នំពេញ៖ សហព័ន្ធបាល់ទាត់កម្ពុជា បញ្ចេញឈ្មោះកីឡាករ ២៤រូបដែលជាប់ជម្រើសជាតិកម្ពុជា ត្រៀមខ្លួនសម្រាប់ចូលរួម ការប្រកួតវគ្គជម្រុះនៃព្រឹត្តិការណ៍ ការប្រកួតបាល់ទាត់ពិភពលោក ២០២២ “FIFA World Cup Qatar 2022# នៅបារ៉ែន ខែមិថុនាខាងមុខនេះជាផ្លូវការហើយ។ សម្រាប់ការប្រកួតវគ្គជម្រុះ កម្ពុជានៅសល់ ៣ប្រកួតចុងក្រោយវគ្គជម្រុះជុំទី២ ពូលC នៃព្រឹត្តិការណ៍បាល់ទាត់ពិភពលោក (FIFA World...
គ្រាប់ទី២៣លើក្រុម Leicester City របស់ Harry Kane កាលពីយប់មិញបានធ្វើឱ្យគេឈ្នះស្បែកជើងមាស នៅក្របខ័ណ្ឌ Premire League ជាលើកទី៣ ចំណែក Mohamed Salah មានត្រឹម២២គ្រាប់ប៉ុណ្ណោះ ព្រោះខ្សែប្រយុទ្ធហង្សក្រហម Liverpool មិនអាចរកគ្រាប់បាន ទោះក្រុមពួកគេឈ្នះ Crystal Palace ២-០...
AT Madrid យប់មិញនេះគឺបានស៊ុតតាមពីក្រោយក្រុមម្ចាស់ផ្ទះ Valladolid វិញដល់ទៅ២គ្រាប់ដើម្បីយក ជ័យជំនះនៃការប្រកួត និងក៏ជាជ័យជំនះ របស់ខ្លួនសម្រាប់ លើកពាន La Liga ជាលើកដំបូងក្រោយខកខាន៧ឆ្នាំ មកហើយនោះផងដែរ។ Oscar Plano រកបានគ្រាប់បាល់ដំបូងតាំងតែពីនាទីទី១៨ហើយការប្រកួតអូសបន្លាយរហូតចប់តងទី១និងចូលដល់តង់ទី២នៅនាទីទី៥៧ទើបក្រុមភ្ញៀវ AT Madrid រកបានតាមស្មើមួយគ្រាប់វិញដោយ Angel Correa ។...
គ្រូបង្វឹកសញ្ជាតិប៉ទុយហ្គាល់លោក Nuno Espirito Santo ដែលបានចំណាយពេល៤ឆ្នាំចុងក្រោយនេះជាមួយនឹងទឹកដី Molineu នោះត្រូវបានគេប្រកាសហើយថា លោកនឹងសម្រេចចិត្ត ចាកចេញពីក្លឹបនៅចុងរដូវកាលនេះ។ ក្លឹប Wolves បានធ្វើសេចក្តីប្រកាសនេះនៅក្នុងវេបសាយរបស់ខ្លួនថាលោក Nuno នឹងត្រូវចាកចេញពីក្លឹបនៅរដូវក្តៅនេះហើយការដឹកនាំរបស់គាត់ចុងក្រោយជាមួយនឹងក្លឹបគឺជាការប្រកួតប៉ះជាមួយនឹងក្រុមបិសាចក្រហម Man UTD នៅយប់ថ្ងៃអាទិត្យនេះ។ ៤ឆ្នាំនៅជាមួយនឹង Wolves លោកបានជួយឲ្យក្លឹបធានាតំណែងនៅលីគកំពូលអង់គ្លេសរហូតមកនិងបានបណ្តុះបណ្តាលយុវជនឆ្នើមវ័យក្មេងរបស់ក្លឹបជាច្រើនហើយក៏បានជាប់ឈ្មោះជាគ្រូបង្វឹកដែលអាចធ្វើការបានរយៈពេលយូរបំផុតទី៥របស់ក្លឹបផងដែរ៕ ប្រែសម្រួល៖ស៊ុនលី
The Fabrizio Romano នៅថ្ងៃនេះបានចេញផ្សាយថាកីឡាករខ្សែប្រយុទ្ធជើងចាស់អាហ្សង់ទីន Sergio Aguero នឹង កាន់តែខិតជិត ទៅដល់កិច្ចព្រមព្រៀងមួយ ហើយជាមួយនឹងក្លឹបយក្សអេស្បាញ Barcelona ។ តារាឆ្នើមរបស់ក្លឹប Man City ដែលនឹងត្រូវចាកចេញពីក្លឹបនៅចុងរដូវកាលរូបនេះនឹងអាចចុះកុងត្រាដែលមានរយៈពេល២ឆ្នាំ រហូតដល់ខែមិថុនា ឆ្នាំ២០២៣ ជាមួយនឹងក្លឹបយក្ស អេស្បាញ មួយនេះ ព្រមជាមួយនឹងប្រាក់ទឹកចិត្តជាច្រើន...