កីឡា

អ៊ីតាលី ធ្វើបានកំណត់ត្រា មិនដែលចាញ់សោះ ៣០ប្រកួតជាប់គ្នា

ក្រោយការប្រកួតយប់មិញនេះអ៊ីតាលីបានធ្វើកំណត់ត្រា ដ៏អស្ចារ្យមួយនៅក្នុងព្រឹត្តិការណ៍ អ៊ឺរ៉ូឆ្នាំ២០២០ហើយ ដោយបានយកជ័យជំនះទៅលើក្រុម វេលក្នុងលទ្ធផល ១ទល់នឹង០។

គឺជាកំណត់ត្រាដែលអ៊ីតាលី មិនដែលស្គាល់ពាក្យបរាជ័យឡើយ៣០ ប្រកួតកន្លងមកហើយគិតចាប់តាំង តែពីឆ្នាំ១៩៣៩
ហើយក៏ជា ការប្រកួតដែលអ៊ីតាលី ធ្វើបានល្អបំផុតនៅក្នុងព្រឹត្តិការណ៍ អ៊ឺរ៉ូឆ្នាំនេះផងដែរដោយ មិនដែលស្គាល់ពាក្យថា
ចាញ់នៅឡើយ ក្នុងការប្រកួតក្នុងពូលនេះ។

នៅពូល A នៅពេលនេះលទ្ធផលជាផ្លូវការគឺ បានរកឃើញថាហើយថាអ៊ីតាលីនឹងឡើង ទៅវគ្គ១៦ក្រុមចុងក្រោយដោយស្វ័យប្រវត្តិ
ក្រោយយកជ័យជំនះ៣ប្រកួតជាប់គ្នាមាន៩ពិន្ទុ ពេញនិងថែមទាំង Clean Sheet ទាំង៣ប្រកួតនោះទៀតផង៕

ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top