អាមេរិក៖ ក្រុមហ៊ុនបច្ចេកវិទ្យាយក្ស សហរដ្ឋអាមេរិក Apple ត្រូវបានគេរាយការណ៍ថា កំពុងធ្វើការលើកាសពិតជាក់ស្តែង របស់ខ្លួនផ្ទាល់ (VR) ហើយឥឡូវនេះ បានបង្ហាញប៉ាតង់ថ្មីថា វានឹងត្រូវបានភ្ជាប់ជាមួយឧបករណ៍ផ្សេងទៀត រួមទាំងស្បែកជើងឆ្លាតវៃ នេះបើយោងតាមការចេញផ្សាយ ពីគេហទំព័រឌៀលីម៉ែល។ ថ្មីៗនេះក្រុមហ៊ុនបច្ចេកវិទ្យាយក្សមួយនេះ បានទទួលប៉ាតង់ថ្មីជាស្បែកជើងវៃឆ្លាត ដែលផ្ញើសារឆ្លើយតបទៅអ្នកប្រើប្រាស់ នៅពេលពួកគេកំពុងលេងហ្គេមក្នុងពិភពនិម្មិត។ រូបភាពលើឯកសារមានលក្ខណៈ ប្រហាក់ប្រហែលនឹងស្រោមជើង ឬស្បែកជើង ដោយផ្តល់នូវអារម្មណ៍ប្លែកៗ...
កុមារាម្នាក់មានឈ្មោះថា Yuma Soerianto មកពីប្រទេសអូស្ត្រាលី ទទួលបានប្រជាប្រិយភាពខ្លាំងមែនទែនដោយសារភាពឆ្លាតវៃ របស់គេលើវិស័យបច្ចេកវិទ្យា។ ក្មេងប្រុសវ័យ ១១ ឆ្នាំមុខគួរឲ្យស្រលាញ់រូបនេះ អាចបង្កើតកម្មវិធីជាច្រើន រួមនឹងហ្គេមដាក់ឲ្យទាញយកលើ App Store បានដល់ទៅ ៧ (App) ហើយ។ សរសេរកូដតាំងពីអាយុ ៦ ឆ្នាំ បោះជំហានសិក្សា ពីការសរសេរកូដតាំងពីអាយុ...
អាល្លឺម៉ង់៖ អ្នកវិទ្យាសាស្ត្របាននិយាយថា ហ្វូស៊ីលសត្វរុយដែលមានអាយុកាល ៤៧ លានឆ្នាំមុនត្រូវបានគេរកឃើញថា មានក្រពះពោលពេញទៅដោយ លម្អងផ្កា និងវល្លិម្យ៉ាងដែលដើរតួសំខាន់ នៃការបំពុលក្នុងកំឡុងសម័យ Eocene នេះបើយោងតាមការចេញផ្សាយពីគេហទំព័រឌៀលីម៉ែល។ ប្រភេទសត្វដែលមិនស្គាល់ពីមុនត្រូវបានគេរកឃើញកកក្នុងដីល្បាប់មានថ្មនៅរណ្តៅ Messel Pit ជាកន្លែងដែលហ្វូស៊ីលមានជីជាតិនៅស្ថិតកណ្តាលប្រទេសអាល្លឺម៉ង់។ អ្នកស្រាវជ្រាវបានកត់សម្គាល់ឃើញថា ពោះរីកឡើងធំ ចំណែកអ្នកស្រាវជ្រាវបានរកឃើញថា សត្វល្អិតនេះពោរពេញទៅដោយលម្អងផ្កាពីរុក្ខជាតិបុរេប្រវត្តិ។ ខណៈពេលដែលសត្វឃ្មុំនិងមេអំបៅត្រូវបានគេគិតថា ជាទូទៅជាអ្នកដំណើរលម្អងកំឡុងពេលអេឡូស៊ីវា គឺជាសត្វរុយដែលដើរតួយ៉ាងសំខាន់ក្នុងការសាយភាយរុក្ខជាតិ...
អាមេរិក៖ បុរសម្នាក់ដែលសរសេរសៀវភៅលើការចុះចតលើភពព្រច័ន្ទដំបូងរបស់មនុស្សនិយាយថាអវកាសយានិកនៃយុគសម័យ Artemis ដែលធ្វើដំណើរត្រឡប់ទៅភពព្រះច័ន្ទក្នុងទសវត្សរ៍នេះ គឺត្រូវបានបង្កើតឡើងដោយវត្ថុដូចគ្នានឹងអ្នកផ្សងព្រេង Apollo ដំបូងរបស់លោក Neil Armstrong និងលោក Buzz Aldrin នេះបើយោងតាមការចេញផ្សាយពីគេហទំព័រឌៀលីម៉ែល។ បុរសម្នាក់នៅលើភពព្រះច័ន្ទត្រូវបានចេញ ផ្សាយដំបូងក្នុងឆ្នាំ ១៩៩៤ ហើយបានប្រាប់ពីដំណើររឿងនៃដំណើរផ្សងព្រេងជីវិតពិតដែលដើរលើផ្ទៃនៃព្រះចន្ទ សម្រាប់ណាសា។ នេះរួមបញ្ចូលទាំងបុរសទាំង ១២ នាក់បានឈានជើងចូលភពព្រះច័ន្ទ សម្រាប់អ្នកដែលនៅសេសសល់នៅលើគន្លងគោចរភពព្រះច័ន្ទ...
នៅទីបំផុត ក្រុមហ៊ុន BMW បានប្រកាសចេញរថយន្តអគ្គិសនី i4 ស៊េរីថ្មីរបស់ខ្លួនជាផ្លូវការ ដែលមានតួខ្លួនជាប្រភេទ Coupe ទ្វារ៤ ដើម្បីប្រជែងនឹង Tesla Model 3។ គ្រាន់តែក្រឡេកឃើញមួយភ្លែត អ្នកក៏អាចដឹងបានដែរថា រថយន្ត BMW i4 ទទួលបានការឌីហ្សាញ និងរូបរាងកាត់តាមម៉ូដែល BMW iX...
Toyota Camry តែងតែធ្វើការផ្លាស់ប្ដូរ រូបរាងជារៀងរាល់ ៥ ឆ្នាំម្ដង ខណៈក្នុងមួយឆ្នាំៗ រថយន្តប្រភេទនេះ បែងចែកជាច្រើនជម្រើសដូចជា LE, XLE, SE និង XSE។ តើប្រភេទ LE, XLE, SE និង XSE ខុសគ្នាដូចម្ដេចខ្លះ? LE...
បរទេស៖ យោងតាមការចេញផ្សាយ របស់កាសែតចិនដេលីនៅថ្ងៃពុធនេះបានឲ្យដឹងថាកម្មវិធីចែករំលែកវិដេអូដ៏ល្បី TikTok ទំនងជាដាក់ឲ្យប្រើប្រាស់មុខងារថ្មី មួយនៅក្នុងឆ្នាំនេះគឺការឆាតលេងជាក្រុមឬ Group Chat ដែលយើងអាចមើលឃើញថា នឹងធ្វើឲ្យកម្មវិធីបណ្តាញសង្គមយក្សចិនមួយនេះនឹងក្លាយទៅជាគូប្រជែង ដ៏សំខាន់របស់ Facebook នៅក្នុងពេលនេះ។ ការឆាតលេងជាក្រុមគឺជាផ្នែកមួយ ដ៏សំខាន់នៃផែនការអភិវឌ្ឍរបស់ ក្រុមហ៊ុន ByteDance ដើម្បីអាចធ្វើឲ្យវាក្លាយទៅជាកម្មវិធីដែល មានទំនាក់ទំនងជាសង្គមកាន់តែ ខ្លាំងក្លាឡើងហើយមុខងារនេះគឺជាអ្វីដែល TikTok ធ្លាប់បានដាក់គម្រោងតាំងតែពីឆ្នាំ២០១៩មកម្ល៉េះ។...
អាមេរិក៖ អង្គការអវលាសណាសា កំពុងត្រៀមបញ្ជូនស្ត្រីទីមួយ និងបុរសបន្ទាប់ទៅភពព្រះច័ន្ទ ដែលអាចត្រួសត្រាយផ្លូវសម្រាប់មនុស្ស ក្នុងការធ្វើអាណានិគម លើរណបធម្មជាតិរបស់ផែនដី ប៉ុន្តែការសិក្សាថ្មីមួយបានបង្ហាញថា ការរៀបចំអចលនទ្រព្យ នឹងជាការចំណាយដ៏ថ្លៃថ្លា នេះបើយោងតាមការចេញផ្សាយ ពីគេហទំព័រឌៀលីម៉ែល។ អ្នកជំនាញខាងប្រាក់ ដែលជាឈ្មួញកណ្តាលឥណទាន សម្រាប់ផលិតផលឥណទានអតិថិជន បានចេញសៀវភៅណែនាំ ប្រាក់កម្ចីបញ្ចាំភពព្រះចន្ទលើកដំបូង បង្ហាញថា ការរស់នៅលើផ្ទៃភពព្រះចន្ទ នឹងត្រូវចំណាយអស់ ៣២៥.០៦៧ ដុល្លារក្នុងមួយខែ។តម្លៃនេះរួមបញ្ចូល...
ឆែក៖ មុខមាត់របស់ឧកញ៉ានៅមជ្ឈិម សម័យដែលគ្រប់គ្រងរាជវង្ស ឆេកអស់រយៈពេល ជាង ១០០០ ឆ្នាំមកហើយត្រូវបានបង្កើតឡើង វិញដោយប្រើស្កេនលលាដ៍ក្បាល របស់បុរស និងការវិភាគ DNAនេះបើយោងតាមការចេញ ផ្សាយពីគេហទំព័រឌៀលីម៉ែល ។ ក្រុមអ្នកស្រាវជ្រាវបានប្រើ Radiocarbon Dating និងការវិភាគDNAដើម្បីកំណត់អដ្ឋិធាតុ របស់អ្នកឧកញ៉ាDuke Spytihněv I និងបងប្រុសរបស់លោកគឺ Vratislav...
បរទេស៖ទូរទស្សន៍ BBC ចេញផ្សាយនៅថ្ងៃអង្គារនេះ បានឲ្យដឹងថា ក្រុមហ៊ុនទូរគមនាគមន៍របស់ប្រទេសហ្វាំងឡង់ Nokia ត្រូវបានគេដឹងថា បានត្រៀមផែនការរួច ហើយក្នុងការ កាត់បន្ថយចំនួន បុគ្គលិកប្រមាណជា៥ ០០០នាក់ទៅដល់១០ ០០០នាក់នៅទូទាំងសកលលោកនៅក្នុងអំឡុង ពេល២ឆ្នាំទៀត។ ក្នុងនោះផងដែរប្រភេទការងារចំនួនប្រមាណជា 96 របស់ក្រុមហ៊ុន Nokia នៅក្នុងប្រទេសអង់គ្លេសក៏នឹងប្រឈមមុខ ទៅនឹងការគម្រាម កំហែងនៃការបាត់បង់នេះផងដែរហើយវាត្រូវបានគេដឹងថាវាគឺជា ផ្នែកមួយនៃការព្យាយាម...