បច្ចេកវិទ្យា

យន្តហោះទម្លាក់គ្រាប់ B-2 និងយន្តហោះចម្បាំង F-35 ចូលរួមក្នុងសមយុទ្ធតំបន់ រង្វង់អាក់ទិក


បរទេស៖យន្តហោះទម្លាក់គ្រាប់អាមេរិក B-2 មួយគ្រឿង និងយន្តហោះចម្បាំង F-35 របស់កងកម្លាំងជើងអាកាសន័រវេស បានធ្វើសមយុទ្ធពេលយប់មួយ នៅជិតតំបន់រង្វង់តំបន់អាក់ទិក នេះបើតាមការប្រកាសឲ្យដឹងពីកងទ័ព ជើងអាកាសអាមេរិក នៅថ្ងៃចន្ទសប្ដាហ៍នេះ។

យន្តហោះទម្លាក់គ្រាប់យុទ្ធសាស្ត្រ ដែលមកពីមូលដ្ឋានទ័ពអាកាស Whiteman រដ្ឋមីស៊ូរីនោះ បានហោះហើរពីព្រលានយន្តហោះ Lajes Field រដ្ឋអារីហ្សូណា និងចូលរួមជាមួយយន្តហោះចម្បាំងបំបាំងកាយ F-35 របស់កងទ័ពជើងអាកាសន័រវេស។

គួរបញ្ជាក់ថា យន្តហោះន័រវេសទាំងនោះ កំពុងតែចូលរួមក្នុងបេសកកម្មល្បាត នៅប្រទេសអ៊ីស្លង់ ដែលជាប្រតិបត្តិការរបស់អង្គការណាតូចាប់ផ្តើមនៅ ក្នុងឆ្នាំ២០០៦ និងធ្វើប្រតិបត្តិការល្បាតដែនអាកាសនៅលើប្រទេសអ៊ីស្លង់ ដែលជាសមាជិកមួយ របស់ណាតូគ្មានកងទ័ពអាកាស ឬក៏កងកម្លាំងយោធាអចិន្ត្រៃយ៍។

លោកឧត្តមសេនីយ៍ Jeff Harrigian ជាមេបញ្ជាការរបស់ កងទ័ពជើងអាកាសសហរដ្ឋអាមេរិក នៅទីបញ្ជាការអាហ្វ្រិករបស់កងទ័ពជើងអាកាសអឺរ៉ុបនិងដែនអាកាសម្ពន្ធមិត្តណាតូ បាននិយាយក្នុងសេចក្តីប្រកាសព័ត៌មាន មួយយ៉ាងដូច្នេះថា “ការធ្វើបេសកកម្មនេះ គឺមិនមែនជាសកម្មភាពតូចតាចទេ ហើយការរួមគ្នានៃយន្តហោះជំនាន់ទី៤និងទី៥ជាមួយសម្ពន្ធមិត្តន័រវេសរបស់យើង គឺជាសមត្ថភាពយុទ្ធសាស្ត្រដ៏សំខាន់មួយ សម្រាប់ភាព ជោគជ័យអនាគតរបស់ប្រតិបត្តិការណាតូ”៕ប្រែសម្រួល៖ប៉ាង កុង

Most Popular

To Top