Phnom Penh, Cambodia, 25 November 2020 – បេសកកម្មរបស់ Tik Tok គឺការជម្រុញឲ្យមានគំនិតច្នៃប្រឌិតថ្មីនិងនាំយកមកវិញនូវភាពសប្បាយរីករាយដល់អ្នកប្រើប្រាស់។ តាមរយៈការផ្តោតលើចំនុចស្នូលនៃបេសកកម្មនេះ Tik Tok ធានាឲ្យបានពីសុវត្ថិភាពរបស់អ្នកប្រើប្រាស់ពីគ្រប់មជ្ឈដ្ឋាន ដែលជាកត្តាជម្រុញឲ្យមានការចូលរួម។ ដើម្បីក្លាយខ្លួនជាទម្រង់វីដេអូទូរស័ព្ទមួយប្រកបដោយបរិយាប័ន្ន ពួកយើងបានសម្រេចប្តេជ្ញាដាក់ចេញនូវលក្ខណៈកម្មវិធីថ្មីដែលហៅថា «រូបថតដែលអាចបង្កភាពប៉ះទង្គិច»ឬ« photosensitivity»។ ការដាក់ចេញនូវលក្ខណៈកម្មវិធីថ្មី «រូបថតដែលអាចបង្កភាពប៉ះទង្គិច»...
វ៉ាស៊ីនតោន៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយព័ត៌មានឲ្យដឹងនៅថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២០ថា ទីភ្នាក់ងារសុវត្ថិភាពសហរដ្ឋអាមេរិក បានឲ្យដឹងនៅថ្ងៃចន្ទនេះថា ក្រុមហ៊ុន General Motors Co ហៅកាត់ថា GM ត្រូវធ្វើការប្រមូលយានយន្តប្រមាណ៥,៩លានគ្រឿង ដែលប្រើប្រាស់ពោងសុវត្ថិភាពរបស់ក្រុមហ៊ុន Takata ដែលមានបញ្ហាឡើងប៉ោង ហើយទីភ្នាក់ងារបានច្រានចោលទៅលើក្រុមហ៊ុនផលិតរថយន្តនៅ Detroiដែលបានដាក់លិខិតប្តឹងតវ៉ា...
អាមេរិក៖ ក្រុមហ៊ុនទូរសព័ន្ធចល័តយក្ស T-Mobile បានក្លាយជាក្រុមហ៊ុនដំបូង គេនៅសហរដ្ឋអាមេរិកដែល អាចផ្តល់លេខទូរស័ព្ទសង្រ្គោះបន្ទាន់ ៩៨៨ ភ្ជាប់អតិថិជនដោយផ្ទាល់ទៅបណ្តាញទូរស័ព្ទបន្ទាន់ ការពារការធ្វើអត្តឃាត “National Suicide Prevention hotline” នេះបើយោងតាមការចេញផ្សាយ ពីគេហទំព័រឌៀលីម៉ែល។ ការផ្លាស់ប្តូរនេះបានកើតឡើង អស់រយៈពេលជាងមួយឆ្នាំកន្លះមុនថ្ងៃផុតកំណត់របស់ គណៈកម្មការទំនាក់ទំនងសហព័ន្ធ (FCC) ដែលត្រូវបានកំណត់សម្រាប់ខែកក្កដាឆ្នាំ២០២២ ។ អតិថិជន...
អង់គ្លេស៖ ស្មាតហ្វូន ដែលប្រឆាំងនឹងបាក់តេរីដំបូងបង្អស់ របស់ពិភពលោកប្រើអ៊ីយ៉ុងប្រាក់ ដើម្បីកាត់បន្ថយការរីករាលដាល នៃអតិសុខុមប្រាណរហូតដល់ ៩៩,៩ ភាគរយក្នុងរយៈពេល ២៤ ម៉ោងឯណោះ នេះបើយោងតាមការចេញផ្សាយ ពីគេហទំព័រឌៀលីម៉ែល។ ស្មាតហ្វូននេះ ត្រូវបានគេហៅថា Cat S42 ជាឧបករណ៍កម្រិតធាតុ ដែលផលិតដោយក្រុមហ៊ុនមួយ ហើយត្រូវបានផលិតឡើង យ៉ាងស្វិតស្វាញប្រើប្រាស់បានយូរ និងល្អបំផុត។ បច្ចុប្បន្នស្មាតហ្វូននេះ...
កាលពីពេលថ្មីៗកន្លងទៅនេះ Lamborghini បានអបអរសាទរនូវជោគជ័យដ៏សំខាន់មួយ គឺការផលិតរថយន្ត Aventador បានសរុប ១០ ០០០គ្រឿង នៅរោងចក្រ Sant’Agata Bolognese។ Aventador គ្រឿងទី១ម៉ឺននោះ គឺជាម៉ូដែល SVJ Roadster ដែលមានតួខ្លួនពណ៌ប្រផេះ Grigio Acheso និង កាប៊ីនខាងក្នុងពណ៌ក្រហម Rosso...
បរទេស៖យោងតាមការ ចេញផ្សាយរបស់ CNN នៅថ្ងៃអាទិត្យនេះ បានសរសេរថាប្រទេសចិនបានត្រៀមផែនការរួច ទៅហើយ ក្នុងការបាញ់បង្ហោះយានអាវកាសគ្មានមនុស្សបើកមួយគ្រឿងទៅកាន់ភពព្រច័ន្ទនៅសប្តាហ៍ ក្រោយក្នុងគោលបំណង ដើម្បីអាចប្រមូលយកមកវិញនូវវត្ថុធាតុដើមនៅលើភពនេះមកផែនដីវិញហើយ ក៏ជារឿងដែលមិន ធ្លាប់មានអ្នកបានធ្វើឡើយក្នុងរយៈពេល៤០ឆ្នាំចុងក្រោយ នេះពោលតាំងតែពី ទសវត្សឆ្នាំ១៩៧០។ យានអាវកាស The Change’e-5 នឹងត្រូវហោះហើរទៅដល់ ឋានព្រះច័ន្ទដើម្បីប្រមូលយកវត្ថុធាតុដើមមួយចំនួននៅលើផ្ទៃភពមកវិញដើម្បីឲ្យអ្នកវិទ្យាសាស្ត្រ របស់ខ្លួនអាចធ្វើការស្រាវជ្រាវបន្ថែមទៀតអំពី ភពនិងទំរង់ដើមរបស់វាហើយ វានឹងក្លាយទៅជាបេសកកម្មដើម្បីធ្វើតេស្តសមត្ថភាពរបស់ចិនមុនពេល ដែលប្រទេសមួយនេះ...
បរទេស៖ អង្គការសម្ពន្ធមិត្តណាតូ នៅពេលថ្មីៗនេះ បានធ្វើការប្រកាសថា ប្រទេសនៅអឺរ៉ុបចំនួន៥ ទើបបានព្រមព្រៀងគ្នាធ្វើកិច្ចសហការ លើការផលិតនូវឧទ្ធម្ភាគចក្រជំនាន់ថ្មី នេះបើតាមសេចក្តីរាយការណ៍មួយ ចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន UPI។ លិខិតបង្ហាញគោលបំណង សម្រាប់សមត្ថភាពឧទ្ធម្ភាគចក្រជំនាន់ថ្មី ដែលរួមមានទាំងការផលិតឧទ្ធម្ភាគចក្រពហុតួនាទីខ្នាតកណ្ដាលផងនោះ ត្រូវបានចុះហត្ថលេខាដោយមន្ត្រីតំណាងមកពីប្រទេសបារាំង អង់គ្លេស អ៊ីតាលី អាល្លឺម៉ង់ និងក្រិក នៅថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ។ លិខិតនោះ តាមសេចក្តីរាយការណ៍ បានស្នើឲ្យមានសហប្រតិបត្តិការអន្តរជាតិ...
ចិន៖ ក្រុមហ៊ុនបាននិយាយថា ក្រុមហ៊ុន China Mobile ដែលជាប្រតិបត្តិករ ទូរគមនាគមន៍ធំជាងគេរបស់ប្រទេសនេះនឹងវិនិយោគទឹកប្រាក់ រាប់រយពាន់លានយ័នទៅលើឧស្សាហកម្មពាក់ព័ន្ធនឹងប្រព័ន្ធ 5G តាមរយៈការចូលរួមភាគហ៊ុន និងការរួមបញ្ចូលគ្នា និងការទិញក្នុងរយៈពេល ៥ ឆ្នាំខាងមុខយោងតាមការចេញផ្សាយ ពីគេហទំព័រឆៃណាឌៀលី។ លោកYang Jie ប្រធានក្រុមហ៊ុន China Mobile បានមានប្រសាសន៍ថា យើងរួមគ្នាជាមួយមូលនិធិ...
ចិន៖ បើយោងតាមរបាយការណ៍ថ្មីៗនេះ របស់ទីប្រឹក្សាប្រឹក្សាទីផ្សារ IDCថា ការចេញលក់កុំព្យូទ័រថេប្លេតលើពិភពលោកបានកើនឡើង ២៤,៩ ភាគរយពីមួយឆ្នាំទៅមួយឆ្នាំជាមួយនឹងការនាំចេញសរុបចំនួន ៤៧,៦០ លានគ្រឿងនៅត្រីមាសទី ៣ យោងតាមការចេញផ្សាយពីគេហទំព័រឆៃណាឌៀលី។ IDC បានឲ្យដឹងថា រដូវកាលវាយលុករបស់មេរោគCOVID-19 បានបង្កើនតម្រូវការលើថេប្លេតសម្រាប់ការងារពីចម្ងាយបើប្រៀបធៀបជាមួយនឹងការកើនឡើងនៃការចំណាយលើផលិតផលបច្ចេកវិទ្យា ការចំណាយរបស់អ្នកប្រើប្រាស់ទៅលើការបរិភោគ ការកម្សាន្ត និងការធ្វើដំណើរបានធ្លាក់ចុះក្នុងកំឡុងពេលមានជំងឺរាតត្បាត។ សម្រាប់ក្រុមហ៊ុនបច្ចេកវិទ្យាយក្សសហរដ្ឋអាមេរិក Apple ឈរលំដាប់លេខ១ដោយលក់បានរហូតដល់១៣,៩ លានគ្រឿង...
តូក្យូ៖ មន្ត្រីរបស់ប្រទេសជប៉ុន បាននិយាយថា ប្រទេសនេះ នឹងចាប់ផ្តើម នឹងបាញ់បង្ហោះផ្កាយរណបមួយ ចូលទៅក្នុងតារាវិថីនាខែមីនាខាងមុខនេះ សម្រាប់បេសកកម្មសាកល្បង ដើម្បីយកកម្ទេចកម្ទីអវកាសចេញ នេះបើយោងតាមការចេញផ្សាយ ពីគេហទំព័រជប៉ុនធូដេ។ ផ្កាយរណបរបស់ក្រុមហ៊ុន Astroscale Holdings Inc នឹងត្រូវបានដឹកចូល ទៅក្នុងអវកាសដោយរ៉ុក្កែត Soyuz របស់រុស្ស៊ី ដែលហោះចេញពីទីក្រុង Baikonur Cosmodrome...