បច្ចេកវិទ្យា

ក្រុមហ៊ុន China Mobile បោះទឹកប្រាក់ រាប់រយពាន់លានយ័ន បង្កើនការវិនិយោគ លើប្រព័ន្ធ 5G

ចិន៖ ក្រុមហ៊ុនបាននិយាយថា ក្រុមហ៊ុន China Mobile ដែលជាប្រតិបត្តិករ ទូរគមនាគមន៍ធំជាងគេរបស់ប្រទេសនេះនឹងវិនិយោគទឹកប្រាក់ រាប់រយពាន់លានយ័នទៅលើឧស្សាហកម្មពាក់ព័ន្ធនឹងប្រព័ន្ធ 5G តាមរយៈការចូលរួមភាគហ៊ុន និងការរួមបញ្ចូលគ្នា និងការទិញក្នុងរយៈពេល ៥ ឆ្នាំខាងមុខយោងតាមការចេញផ្សាយ ពីគេហទំព័រឆៃណាឌៀលី។

លោកYang Jie ប្រធានក្រុមហ៊ុន China Mobile បានមានប្រសាសន៍ថា យើងរួមគ្នាជាមួយមូលនិធិ ទទួលបានទឹកប្រាក់រាប់សិបពាន់លានយ័ន ក្រុមហ៊ុនគ្រោងនឹងប្រើប្រាស់ទាំងការវិនិយោគ និងមូលនិធិដោយផ្ទាល់ដើម្បីបង្កើតប្រព័ន្ធអេកូឡូស៊ី 5G ។ ឆ្នាំក្រោយ ក្រុមហ៊ុន China Mobile ត្រូវបានគេរំពឹងថានឹងទទួលបាននូវសេវាគ្របដណ្ដប់ 5G មានសំឡេងល្អនៅក្នុងទីក្រុង និងទីប្រជុំជនសំខាន់ៗ ខណៈការបង្កើនសមត្ថភាពដំឡើងដល់ ១,០៨ លាននាក់ ។

ជាមួយនឹងការបើកស្ថានីយ៍ 5G ចំនួន៣៨៥,០០០ កន្លែង លោកYang បានបន្តថា ក្រុមហ៊ុន China Mobile បានបញ្ចប់គោលដៅ 5G ប្រចាំឆ្នាំរបស់ខ្លួនមុនពេលកំណត់ហើយបានបង្កើតបណ្តាញ 5G ឈរជើងធំជាងគេបំផុតនៅលើពិភពលោក។ ទោះបីការរីករាលដាលនៃមេរោគCOVID-19 នៅឆ្នាំនេះបានរំខានដល់គម្រោងបង្កើត 5G របស់ប្រទេសជាច្រើនក្តីក៏ក្រុមហ៊ុនទូរគមនាគមន៍ចិនបានខិតខំយ៉ាងខ្លាំងដើម្បីធ្វើតាមកាលវិភាគរបស់ខ្លួន បន្ទាប់ពីការរីករាលដាលនេះត្រូវបានត្រួតពិនិត្យបានល្អប្រសើរនៅក្នុងប្រទេស។

លោក Wang Hengjiang អគ្គនាយករងនៃក្រុមហ៊ុនបុត្រសម្ព័ន្ធស្ថានីយរបស់ចិន China Mobile បាននិយាយថា រហូតមកដល់ពេលនេះ ក្រុមហ៊ុនបានលក់ស្ថានីយចំនួន ៥៥ លាន ៨៥ លានហើយនឹងកើនឡើងលើស ១០០ លានគ្រឿងនៅចុងឆ្នាំនេះ៕

ដោយ៖លី ភីលីព

Most Popular

To Top