តូក្យូ៖ ការស្ទង់មតិរបស់ ទីភ្នាក់ងារសារព័ត៌មាន ក្យូដូបានបង្ហាញកាល ពីថ្ងៃអាទិត្យថា ប្រជាជនជប៉ុនជាងពាក់កណ្តាល មិនពេញចិត្តនឹងការឆ្លើយតប របស់រដ្ឋាភិបាល ចំពោះការផ្ទុះឡើងនៃវីរុសឆ្លង កូវីដ-១៩នេះទេ។ យោងតាមការស្ទង់មតិតាមទូរស័ព្ទដែល បានធ្វើឡើងរយៈពេល ៣ ថ្ងៃចាប់ពីថ្ងៃសុក្រថា ខណៈ ៥៧,៥ ភាគរយនៃអ្នកឆ្លើយតប បានបង្ហាញការមិនពេញចិត្ត ចំពោះជំហានដែលរដ្ឋាភិបាលរបស់លោកនាយករដ្ឋមន្រ្តី ស៊ីនហ្សូ អាបេ ខណៈអ្នកបានយល់ព្រមមានចំនួន...
កូរ៉េខាងត្បូង៖ Samsung Pay កំពុងផ្លាស់ប្តូរពីស្មាតហ្វូនឲ្យស្ថិតលើដៃរបស់អតិថិជនរបស់ខ្លួន ខណៈដែលក្រុមហ៊ុនបានប្រកាសថា ខ្លួននឹងចាប់ផ្តើមបង្កើតកាតឥណពន្ធ ដែលមានលក្ខណៈច្នៃប្រឌិតដើម្បីប្រកួតប្រជែង ជាមួយក្រុមហ៊ុនជើងខ្លាំង Apple របស់សហរដ្ឋអាមេរិក នេះបើយោងតាមការចេញផ្សាយ ពីគេហទំព័រឌៀលីម៉ែល ។ កាតយីហោនេះត្រូវបានគេនិយាយថា ត្រូវបានគាំទ្រដោយគណនេយ្យគ្រប់គ្រងសាច់ប្រាក់ ក្នុងភាពជាដៃគូជាមួយក្រុមហ៊ុនហិរញ្ញវត្ថុផ្ទាល់ខ្លួន SoFi ។ ផលិតផលទាំង២នេះ នឹងត្រូវចេញលក់ជាលើកដំបូងនៅសហរដ្ឋអាមេរិក នារដូវក្តៅនេះ ប៉ុន្តែព័ត៌មានលម្អិតអំពីសេវាកម្មនឹងត្រូវបានចែកចាយ...
អាមេរិក៖ រូបភាពដ៏អស្ចារ្យរបស់ភពព្រហស្បតិ៍ ដែលត្រូវបានថតដោយកាំរស្មីអ៊ីនហ្វ្រារ៉េដ បានធ្វើឲ្យឧស្ម័នយក្សទៅជាអំពូលចង្កៀងគោម និងបង្ហាញពីរបៀបដែលបរិយាកាស វិលវល់នៅលើភពផែនដី បង្កើតឲ្យមានព្យុះរន្ទះជម្រៅ៥០ ម៉ាយល៍នេះបើយោងតាមការចេញផ្សាយពីគេហទំព័រ ឌៀលីម៉ែល។ វាគឺជារូបចម្លាក់មួយបង្កើតឡើង ពីរូបភាពសំណាងដែលមានរយៈពេល៣ឆ្នាំថត ដោយកែវពង្រីក Gemini នៅកោះហាវ៉ៃ ហើយរួមបញ្ចូលជាមួយទិន្នន័យ និងរូបថតពី JunoនិងHubblដើម្បីផលិតជារូបភាពច្បាស់បំផុតមួយរបស់ Jupiter ដែលធ្លាប់បានថតពីផែនដី។ រូបភាពត្រូវបានថតជាកាំរស្មីអ៊ីនហ្វ្រារ៉េដ និងដាក់បញ្ចូលគ្នាដើម្បីបង្ហាញពីរូបរាង“ ជែកអូ...
អាមេរិក ៖ ប្រព័ន្ធផ្សព្វផ្សាយសង្គមយក្ស Facebook បានរៀបចំរចនា ផ្ទៃតុឡើងវិញ សម្រាប់អ្នកប្រើប្រាស់ទាំងអស់ ដែលរួមបញ្ចូលទាំងមុខងារ ផ្ទៃខ្មៅងងឹត “Dark Mode” មានភាពងាយស្រួល សម្រាប់អតិថិជន ចំពេលមេរោគកូរ៉ូណា ចេញវាយលុកភពលោក ទំាំងមូល នេះបើយោងតាមការចេញផ្សាយ ពីគេហទំព័រឌៀលីម៉ែល។ ការបន្ថែមថ្មីនេះ មានគោលបំណងកាត់ បន្ថយពន្លឺអេក្រង់ នៅបរិដ្ឋានពន្លឺតិចបំផុត...
អាមេរិក៖គេហទំព័រ YouTube ស្តីបន្ទោសយ៉ាងខ្លាំងការដកចេញភ្លាមៗ នៃការវីដេអូបច្ចេកវិទ្យាផ្លូវភេទរបស់ស្ត្រីដែលផ្សាយបន្តផ្ទាល់អំពីក្បួនដោះស្រាយ កម្រិតមធ្យម និងកង្វះការត្រួតពិនិត្យរបស់មនុស្សនេះបើយោងតាមការចេញផ្សាយ ពីគេហទំព័រឌៀលីម៉ែល។ យោងតាមរបាយការណ៍ពី Daily Dot បានឲ្យដឹងថា វីដេអូដែលមានឈ្មោះថា Women of Sex Tech ត្រូវបានហាមឃាត់មិនឲ្យផ្សាយបន្តផ្ទាល់ពី YouTube ក្នុងរយៈពេល ៤ នាទីក្នុងការចាក់ផ្សាយពីបទរំលោភគោលការណ៍ណែនាំសហគមន៍។ វីដេអូនេះត្រូវបានគេរាយការណ៍ថា...
អាមេរិក៖លោក Elon Musk មានប្រសាសន៍ថា ក្រុមហ៊ុន Neuralink របស់លោកនឹងធ្វើការផ្សាំ ខួរក្បាលរបស់មនុស្សក្នុងរយៈពេលមួយឆ្នាំដើម្បីជួយព្យាបាល របួស ហើយនៅទីបំផុតឧបករណ៍នេះអាច បើកស៊ីមេទ្រីជាមួយប្រព័ន្ធវៃឆ្លាតសិប្បនិម្មិត “AI” ធ្វើឲ្យក្តីសុបិន្តឲ្យក្លាយជា ការពិតនេះបើយោងតាមការចេញផ្សាយ ពីគេហទំព័រឌៀលីម៉ែល។ លោក Joe Rogan បាននិយាយនៅលើ Podcastដកស្រងសម្តីមហាសេដ្ឋីរូបនេះថា ក្រុមហ៊ុន របស់លោក...
ជប៉ុន៖អ្នកវិទ្យាសាស្ត្របាននិយាយថា ការបំភាយសារធាតុកាបូនពីភពព្រះច័ន្ទកំពុងធ្វើឲ្យអ្នកវិទ្យាសាស្រ្តចោទជាសំណួរអំពីទ្រឹស្តីដែលថា ថ្មធូលីរបស់ យើងត្រូវបានបង្កើតឡើងនៅក្នុងការប៉ះទង្គិចគ្នារវាងផែនដី និង“ ភពវង្វេងស្មារតី” Theia នេះបើយោងតាមការចេញផ្សាយ ពីគេហទំព័រឌៀលីម៉ែល។ ការមើលឃើញពីយានអវកាសជប៉ុនបានរកឃើញដានកាបូន និងទឹកងាយនឹងបង្កជាហេតុ នៅក្នុងឧស្ម័នតាមភពព្រះច័ន្ធដែលបង្ហាញថា ភពព្រះច័ន្ទកំពុងបញ្ចេញអ៊ីយ៉ុងកាបូនចេញពីផ្ទៃរបស់វា។ បរិមាណកាបូននេះគួរត្រូវបានបញ្ចេញចោលទាំងស្រុងដោយសីតុណ្ហភាពខ្លាំង បានបង្កើតនៅក្នុងព្រឹត្តិការណ៍ផលប៉ះពាល់ដ៏ធំ។ ប៉ុន្តែការស្រាវជ្រាវបានបង្ហាញថា កាបោនមាននៅទីនោះចាប់តាំងពីពេលដែលព្រះច័ន្ទបង្កើតឡើង ៤,៥ ពាន់លានឆ្នាំមុនមានន័យថា “ ទ្រឹស្តីផលប៉ះពាល់” ប្រហែលជាត្រូវពិចារណាឡើងវិញ។...
បរទេស៖ នាយកឧស្សាហកម្មការពារជាតិតួកគី លោក Ismail Demir បាននិយាយនៅថ្ងៃព្រហស្បតិ៍នេះថា ប្រទេសតួកគី នៅតែធ្វើការផលិត និងបញ្ជូនឲ្យនូវបំណែក សម្រាប់យន្តហោះចម្បាំង បំបាំងកាយអាមេរិក F-35 បើទោះជាត្រូវបានគេព្យួរ ពីកម្មវិធីយន្តហោះនោះ រយៈពេលជិតមួយឆ្នាំហើយ ជុំវិញការទិញយកប្រព័ន្ធការពារ ដែនអាកាសប្រឆាំងយន្តហោះ ពីរុស្ស៊ីក៏ដោយ។ លោក Ismail Demir តាមសេចក្តីរាយការណ៍...
ចិន ៖ បើយោងតាមសារព័ត៌មាន Shanghai Securities ចេញផ្សាយថា ឧស្សាហកម្មហ្គេមតាមទូរស័ព្ទ ទទួលបានប្រាក់ ចំណូលចំនួន ៥៥ ពាន់លានយ័ន នៅក្នុងទីផ្សារក្នុងស្រុក ពីខែមករាដល់ខែមីនា ដែលឈានដល់ កម្រិតខ្ពស់បំផុត ក្នុងប្រវត្តិសាស្ត្រជាមួយ នឹងការកើនឡើងជាង ៤៩ ភាគរយពីមួយឆ្នាំ ទៅមួយឆ្នាំ យោងតាមការចេញផ្សាយ ពីគេហទំព័រឆៃណាឌៀលី...
បរទេស៖ The Businessinsider ចេញផ្សាយនៅថ្ងៃអង្គារទី៦ ខែឧសភានេះបានឲ្យដឹងថាសេតវិមានកំពុងចាប់ផ្តើមធ្វើការ ត្រួតពិនិត្យឡើងវិញអំពី ទំនាក់ទំនងសន្តិសុខជាតិ ជាមួយនឹងចក្រភពអង់គ្លេសក្រោយ បានបង្ហាញពីក្តីព្រួយបារម្ភខ្លាំងចំពោះការសម្រេចចិត្តរបស់លោកនាយករដ្ឋមន្ត្រីអង់គ្លេសក្នុងកិច្ចព្រមព្រៀង ទទួលយកប្រព័ន្ធអ៊ីនធឺណេត កម្រិត5G ពីក្រុមហ៊ុនចិន Huawei ។ ប្រភពគួរឲ្យទុកចិត្តពីសំណាក់អង់គ្លេស និងអាមេរិកជាងពាក់កណ្តាល បានថ្លែងប្រាប់The Telegraphដូចគ្នាដែរថា ការត្រួតពិនិត្យនិងការពិចារណារបស់ អាមេរិកចំពោះបញ្ហាសន្តិសុខនិងសុវត្ថិភាពជាតិនោះគឺធ្វើឡើង ផ្តោតសំខាន់ទៅលើឧបករណ៍ និងទីតាំងរបស់អាមេរិកដែលកំពុងមានវត្តមាននៅក្នុប្រទេសអង់គ្លេស...