បរទេស៖ ក្រុមហ៊ុនផលិតយន្តហោះ ខ្នាតយក្សអាមេរិក ប៊ូអ៊ីង នៅថ្ងៃអង្គារសប្ដាហ៍នេះ តាមសេចក្តីរាយការណ៍ បានធ្វើការប្រកាសថា ខ្លួនទើបបានប្រគល់ យន្តហោះគ្មានមនុស្សបើក ដំបូងគេបង្អស់របស់ក្រុមហ៊ុន ឲ្យទៅកងទ័ពជើងអាកាស របស់ប្រទេសអូស្ត្រាលី។ យោងតាមក្រុមហ៊ុន យន្តហោះ Loyal Wingman នេះ គឺជាយន្តហោះដំបូង ដែលត្រូវបាន រចនាអភិវឌ្ឍផលិតឡើង នៅក្នុងប្រទេសអូស្ត្រាលី ក្នុងពេលជាង៥០ឆ្នាំមកនេះ...
សេនហ្វ្រេនស៊ីស្កូ៖ក្រុមហ៊ុន Google របស់ Alphabet Inc និងក្រុមហ៊ុន Apple Inc បាននិយាយថាពួកគេនឹងហាមឃាត់ ការប្រើប្រាស់ទីតាំងតាមដានសម្រាប់កម្មវិធីប្រើប្រព័ន្ធតាមដានទំនាក់ទំនងថ្មីដែលអ្នកទាំង២ កំពុងបង្កើតដើម្បីជួយពន្លឿន ការរីករាលដាលនៃមេរោគឆ្លងថ្មីយោងតាមការចេញផ្សាយពីគេហទំព័រជប៉ុនធូដេ។ ក្រុមហ៊ុន Apple និង Googleមានប្រព័ន្ធប្រតិបត្តិការរបស់ខ្លួនផ្តល់ថាមពលស្មាតហ្វូន៩៩ ភាគរយបាននិយាយកាលពីខែមុនថា ពួកគេនឹងធ្វើការរួមគ្នា ដើម្បីបង្កើតប្រព័ន្ធសម្រាប់ជូនដំណឹងដល់មនុស្សនៅក្បែរអ្នកដទៃ ដែលបានធ្វើតេស្តិ៍វិជ្ជមាន ចំពោះមេរោគCOVID-19 ដែលជាជំងឺបង្កឡើងដោយវីរុសនេះ។...
ភ្នំពេញ៖ ដើម្បីឱ្យអតិថិជន កាន់តែសប្បាយរីករាយថែមទៀត ក្រុមហ៊ុនសែលកាត នឹងធ្វើការផ្តល់ជូន នូវការភ្ជាប់គម្រោង Cellcard 4U ចំនួន ៥ រង្វាន់ដោយឥតគិតថ្លៃ រៀងរាល់ថ្ងៃ នៅក្នុងខែឧសភានេះ។ ប្រូម៉ូសិនពិសេសថ្មីនេះ ត្រូវបានរៀបចំឡើង ក្នុងគោលបំណង ដើម្បីបង្ហាញជូនដល់អតិថិជន ឱ្យបានជ្រាបច្បាស់ នូវអត្ថប្រយោជន៍ ដែលនឹងទទួលបាន រួមជាមួយនឹងការផ្តល់ជូនគាប់ចិត្ត បន្ថែមចំនួនពីរទៀត៖...
ប៉ារីស៖ គណៈកម្មាធិការវេជ្ជសាស្រ្តរបស់ UEFA បាននិយាយថា វាពិតជាអាចទៅរួចក្នុងការចាប់ផ្តើមរដូវកាល បាល់ទាត់ឡើងវិញ ដែលត្រូវបានបំផ្លាញដោយ ជំងឺរាតត្បាត COVID-19 អស់រយៈពេលជាងមួយខែ កន្លងមកយោងតាមការ ចេញផ្សាយពីគេហទំព័រឆៃណាឌៀលី។ តាមសម្តីរបស់សាស្រ្តា ចារ្យអាល្លឺម៉ង់លោក Tim Meyer ប្រធានគណៈកម្មាធិការវេជ្ជសាស្រ្តរបស់ UEFAថា រាល់ស្ថាប័នបាល់ទាត់ទាំង អស់គ្រោងនឹងចាប់ផ្តើមការ ប្រកួតឡើងវិញនឹងបង្កើតនូវពិធីសារ គ្រប់ជ្រុងជ្រោយដែលបញ្ជាក់...
អាមេរិក ៖ ក្រុមហ៊ុនបច្ចេកវិទ្យាយក្ស អាមេរិក Apple and Google ចាប់ផ្តើមបញ្ចេញអំណាច ដោយបង្ហាញគំរូពីរបៀប ដែលកម្មវិធីប្រឈម នឹងជំងឺឆ្លងកូរ៉ូណា អាចកើតឡើង និងហាមឃាត់ការប្រើប្រាស់ សេវាកម្មទីតាំងក្នុងការបើកប្រព័ន្ធ GPS នេះបើយោងតាមការចេញផ្សាយ ពីគេហទំព័រឌៀលីម៉ែល ។ តាមរាយការណ៍ដោយ The Vergeនិយាយថា ក្រុមហ៊ុនបច្ចេកវិទ្យា...
មកទល់បច្ចុប្បន្ននេះអ្នកណាក៏បានស្គាល់ ហើយអំពីបុរសដ៏អស្ចារ្យគឺលោកមហាសេដ្ឋីពាន់លាន ជាអ្នកជំនួញផងនិងជាវិស្វករជនជាតិអាហ្វ្រិកខាងត្បូង Elon Musk គឺជាអ្នកច្នៃប្រឌិតឈានមុខគេមួយក្នុងពិភពលោក ក្នុងវិស័យធ្វើដំណើរទៅកាន់ទីអវកាស។ ក្រុមហ៊ុនរបស់គាត់ដែលមានឈ្មោះថាSpaceX កំពុងធ្វើការយ៉ាងខ្លាំងក្លា ទៅលើការបង្កើតយានអវកាសដែលមានតម្លៃថោក និងមានថាមពលខ្លាំង។ គ្រប់គ្នាគិតវាអាចទៅរួចនៅពេលដែល យានអវកាសទាំងនោះនឹងនាំមនុស្សដំបូងទៅកាន់ភពព្រះអង្គារនៅក្នុងរយៈប៉ុន្មានទសវត្សរ៍បន្ទាប់ហើយប្រសិនបើ SpaceX ពិតជាបានទទួលបានជោគជ័យក្នុងបេសកកម្ម ត្រួសត្រាយរបស់ខ្លួនមួយនេះមែននោះបុគ្គលដែមានឈ្មោះ Elon នឹងក្លាយឈ្មោះដែលមានទំនាក់ទំនងជារៀងរហូតជា មួយភពអង្គារMars។ The Vintage News...
បរទេស៖នៅសប្តាហ៍នេះ អាកាសយានដ្ឋានអន្តរជាតិ នៃទីក្រុងហុងកុងបាន ដាក់បញ្ចូលនិងឲ្យដំណើរការសាកល្បង នូវឧបករណ៍ជំនួយដែលមាន លក្ខណៈជាមនុស្សយន្តដោយតម្រូវឲ្យអ្នកដំណើរ ដើរឆ្លងកាត់វាពេញមួយរាងកាយ ដើម្បីអាចសំអាតមេរោគ នានាជាពិសេសកូវីដ១៩តែម្តង។ កន្លងមកដើម្បីជាផ្នែកមួយ នៃកិច្ចខំប្រឹងប្រែងដើម្បីអាច កាត់បន្ថយការរីករាលដាលនៃជំងឺកូវីដ១៩អាកាសយានដ្ឋាន ក្រុងហុងកុងបានដំណើរ ការសាកល្បងនូវបច្ចេកវិទ្យាថ្មីៗមួយចំនួនមកហើយ។ លោកSteven Yiuអនុប្រធានផ្នែកទទួលបន្ទុកកិច្ចការងារសេវាកម្មនៃអាកាសយានដ្ឋាន បានបញ្ជាក់ថាការថែរក្សាសុវត្ថិភាព ក្នុងការឆ្លងវិរុសនេះចំពោះអ្នកដំណើរនិងបុគ្គលិករបស់ខ្លួនគឺជារឿងអទិភាពនិង ចាំបាច់បំផុតដែលត្រូវតែធ្វើ។ លោកStevenបានបន្តទៀតថា ចំពោះឧបករណ៍សំអាតមេរោគកូវីដ១៩ នេះមានឈ្មោះថាCleanTech។...
សាន់ហ្វ្រេនស៊ីស្កូ៖ ក្រុមហ៊ុន Amazon.com Inc បានទិញម៉ាស៊ីនថត ដើម្បីវាស់សីតុណ្ហភាព របស់កម្មករអំឡុងពេល មានជំងឺរាតត្បាតឆ្លង ពីក្រុមហ៊ុនអាមេរិក ដែលជាប់ក្នុងបញ្ជីខ្មៅ ជុំវិញការចោទប្រកាន់ថា វាបានជួយចិន ឃ្លាំមើលជនជាតិអ៊ូហ្គួរ និងជនជាតិភាគតិច មូស្លីមដទៃទៀត។ មនុស្សម្នាក់ បាននិយាយថា ក្រុមហ៊ុនZhejiang Dahua Technology Co Ltd...
ឡុង៖ ក្រុមហ៊ុន Nissan នឹងចាប់ផ្តើមបើកដំណើរ ការផលិតកម្ម នៅដើមខែមិថុនា នារោងចក្រ Sunderland ភាគខាងជើងរបស់អង់គ្លេស ដែលជារោងចក្រផលិត រថយន្តធំបំផុត ខណៈវិស័យនេះព្យាយាម បើកប្រតិបត្តិការឡើងវិញ ចំពេលមានការផ្ទុះឡើង នៃវីរុសកូរ៉ូណា នេះបើយោងតាមការចេញផ្សាយ ពីគេហទំព័រជប៉ុនធូដេ។ ទិន្នផលនៅទីតាំងនោះ ដែលផលិតបានត្រឹមតែ ៣៥០.០០០គ្រឿង កាលពីឆ្នាំមុន និងផលិតម៉ូដែល...
សេនហ្វ្រេនស៊ីស្កូ៖ បណ្តាញសង្គម Twitter និយាយថា ក្រុមហ៊ុននឹងអនុញ្ញាត ឲ្យអ្នកស្រាវជ្រាវ ទទួលបានទិន្នន័យ អំពីការសន្ទនា ពេលវេលាជាក់លាក់ អំពីជំងឺរាតត្បាត ឆ្លងកូរ៉ូណា ដើម្បីជួយឲ្យមានការយល់ដឹង កាន់តែច្បាស់ អំពីជំងឺ នេះយោងតាមការចេញផ្សាយ ពីគេហទំព័រជប៉ុនធូដេ។ គម្រោងនេះ មានគោលបំណងប្រមូលព័ត៌មាន អំពីការរីករាលដាល នៃជំងឺវាយតម្លៃការឆ្លើយតប ជាបន្ទាន់ និងនិន្នាការទំនាក់ទំនង...