តូក្យូ ៖ ការនាំចេញរបស់ជប៉ុន បានធ្លាក់ចុះ ៩,២ ភាគរយក្នុងខែតុលា ធៀបនឹងឆ្នាំមុន គឺជាការធ្លាក់ចុះ ដ៏ធំបំផុតក្នុងរយៈពេល ៣ ឆ្នាំ ដោយសារសង្គ្រាមពាណិជ្ជកម្មរវាងសហរដ្ឋអាមេរិក-ចិន និងភាពតានតឹងជាមួយកូរ៉េ ខាងត្បូងមានការធ្លាក់ចុះយោងតាមការចេញផ្សាយពីគេហទំព័រ ឆៃណាឌៀលី។ នេះបើយោងតាមទិន្នន័យគយថា សង្រ្គាមពន្ធគយរវាង សហរដ្ឋអាមេរិក និងចិនបានធ្វើឲ្យប៉ះពាល់ដល់តំបន់អាស៊ីព្រមទំាង ធ្វើឲ្យប៉ះពាល់ដល់ក្រុមហ៊ុនផលិត និងបណ្តាញផ្គត់ផ្គង់។ ការនាំចូលបានធ្លាក់...
បរទេស៖ គុណវិបត្តិមួយត្រូវបានគេរកឃើញនៅក្នុងទូរស័ព្ទស្មាតហ្វូនប្រភេទ Android ដែលអនុញ្ញាតឱ្យពួក Hacker (ចោរបច្ចេកវិទ្យា) ជ្រៀតចូលកាមេរ៉ាដោយមិនឱ្យអ្នកប្រើប្រាស់បានដឹង ដែលនេះ នឹងធ្វើឱ្យប៉ះពាល់ដល់អ្នកប្រើប្រាស់រាប់រយលាននាក់។ យោងតាមសារព័ត៌មាន Daily Mail ចេញផ្សាយកាលពីថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០១៩ បានឱ្យដឹងថា ក្រុមអ្នកជំនាញសន្តិសុខបានរកឃើញភាពងាយរងគ្រោះជាច្រើននៅលើស្មាតហ្វូនប្រភេទ Pixel ពីរផ្សេងគ្នាដែលអនុញ្ញាតឱ្យអ្នកវាយប្រហារជៀសផុតពីការអនុញ្ញាត។ ដោយប្រើកម្មវិធីបញ្ឆោតទាំងឡាយ ក្រុមនេះអាចចាប់យកទិន្នន័យពីកាមេរ៉ា មីក្រូហ្វូន...
រថយន្តភីកអាប់ប្រភេទអគ្គិសនីរបស់ Tesla ដែលមនុស្សជាច្រើនទន្ទឹងរង់ចាំអស់ជាច្រើនឆ្នាំ ពេលនេះបានបង្ហាញមុខជាផ្លូវការ ក្នុងកម្មវិធីមួយធ្វើឡើងនៅទីក្រុង Los Angeles រដ្ឋ Califonia។ រថយន្តនេះត្រូវបានក្រុមហ៊ុនឲ្យឈ្មោះថា Cybertruck ដែលរូបរាងរបស់វាគឺខុសពីរូបភាព Render ជាច្រើនចេញផ្សាយកន្លងមក។ លោក Elon Musk នាយកប្រតិបត្តិ Tesla បានប្រាប់ថា Cybertruck អាចបង្កើនសន្ទុះពី...
អង់គ្លេស៖ ការប្រមូលសត្វដែលមិនគួរឲ្យ ជឿនៃបុរេប្រវត្តិត្រូវបាន រក្សាទុកក្នុងជ័រពណ៌លឿង នឹងត្រូវដាក់លក់នៅចក្រភពអង់គ្លេស រួមទាំងសត្វស្លាបដែល មិនស្គាល់ពីមុនពីសម័យ Cretaceous ក្នុងតម្លៃ១៥០,០០០ ផោន ហ្វូស៊ីល Jurassic Park មានដុំទាំង ១២ នៃជ័របុរេប្រវត្តិមានតាំងពី សម័យដាយណូស័រដើរលើផែនដី។ យ៉ាងហោចណាស់សំណាក៥ យ៉ាងមានទម្រង់នៃសត្វល្អិត ដែលបានថែរក្សាយ៉ាងល្អឥតខ្ចោះ រួមទាំងសត្វស្លាបដែលមិនស្គាល់ពីមុន។ សត្វល្អិតដទៃទៀតដែលត្រូវបាន...
ដាម៉ាស់៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០១៩ថា ប្រព័ន្ធផ្សព្វផ្សាយរដ្ឋបានរាយការណ៍ថា នៅថ្ងៃពុធនេះ ប្រព័ន្ធការពារដែនអាកាសរបស់ប្រទេសស៊ីរី បានឆ្លើយតបទៅនឹងការវាយប្រហារមីស៊ីលបរទេសមកលើក្រុងដាម៉ាស់ ។ ទូរទស្សន៍រដ្ឋបានឲ្យដឹងថា ប្រព័ន្ធការពារដែនអាកាសបានស្ទាក់ចាប់មីស៊ីលមួយចំនួននៅភាគខាងត្បូងនៃទីក្រុងដាម៉ាស់ ។ សេចក្តីរាយការណ៍បានឲ្យដឹងថា សំឡេងផ្ទុះបានកើតឡើងនៅទូទាំងរដ្ឋធានី នៅព្រឹកថ្ងៃពុធនេះ ៕ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា
អ្នកវិទ្យាសាស្រ្តមួយចំនួនមានការគិតដូចគ្នាថា នៅថ្ងៃខាងមុខមនុស្សនឹង អាចធ្វើដំណើរទៅរស់នៅលើភពអង្គារនេះបាន។ ប៉ុន្តែដើម្បីអាចទៅរស់នៅ លើភពពណ៌ក្រហមនោះបាន គេត្រូវប្រឈមមុខនឹងកត្តាមួយចំនួន ដូចខាងក្រោមនេះ៖ ១. ការធ្វើដំណើរ៖ ដើម្បីអាចធ្វើដំណើរទៅដល់ភពអង្គារ គឺត្រូវចំណាយប្រាក់អស់ច្រើន។ បើយោងតាមបេសកកម្មភពអង្គាររបស់អង្គការណាសានាពេល បច្ចុប្បន្ននេះគឺគេត្រូវចំណាយទឹកប្រាក់ប្រមាណ៥០ពាន់លានដុល្លារដើម្បីធ្វើដំណើរទៅកាន់ភពអង្គារ។ ប៉ុន្តែការធ្វើដំណើរនេះអាចបន្ថយមកតម្លៃទាបបានត្រឹម ៥ពាន់លាន ទៅ ២០ពាន់លានដុល្លារ។ ២. ភាពប្រថុយប្រថានពេលធ្វើដំណើរ៖ ទោះបីជាដំណើរការចុះចត និងការបង្ហោះយានអវកាសមិនមានបញ្ហាអ្វីក្ដី ប៉ុន្តែប្រព័ន្ធទ្រទ្រង់ជីវិតអាចនឹងមានការខូចខាតដោយប្រការណាមួយ...
តូក្យូ៖ក្រុមហ៊ុន Yahoo Japan និង Line Corp បានប្រកាសថា ពួកគេកំពុងច្របាច់បញ្ចូលគ្នាដើម្បីបង្កើតយក្សអនឡាញមួយក្នុងការប្រកួតប្រជែងទីផ្សារកម្មវិធីផ្ញើសារនៅទូទំាងពិពភលោកយោងតាមការចេញផ្សាយពីគេហទំព័រជប៉ុនធូដេ។ ក្រុមហ៊ុន Z Holdings Corp ជាម្ចាស់ក្រុមហ៊ុន SoftBank Corp ប្រតិបត្តិការក្រុមហ៊ុន Yahoo Japan និងក្រុមហ៊ុន Naver Corp របស់ប្រទេសកូរ៉េខាងត្បូងដែលជាម្ចាស់ភាគហ៊ុនភាគច្រើននៅក្នុង...
សាន់ឌីហ្គីអូ៖ក្រុមហ៊ុនផ្គត់ផ្គង់ឈីបទូរស័ព្ទធំជាងគេបំផុតនៅលើពិភពលោកបាននិយាយថា ក្រុមហ៊ុន Qualcomm Inc រំពឹងថាក្រុមហ៊ុនផលិតស្មាតហ្វូនទូទាំងពិភពលោកនឹងនាំចេញទូរស័ព្ទចំនួន ៤៥០លានគ្រឿងនៃ5Gក្នុងឆ្នាំ ២០២១ និង៧៥០លានគ្រឿងផ្សេងទៀតនៅឆ្នាំ ២០២២យោងតាមការចេញផ្សាយពីគេហទំព័រជប៉ុនធូដេ។ ក្រុមហ៊ុន Qualcomm បានបន្តថា ការអនុម័ត 5G នឹងលឿនជាងប្រព័ន្ធ 4G ដោយសារតែពេលវេលានៃការធ្វើពាណិជ្ជកម្មបច្ចេកវិទ្យានៅក្នុងប្រទេសចិន និងភាពអាចរកបាននៃបន្ទះឈីបនៅទូទាំងថ្នាក់តម្លៃខុសគ្នា។ តាមការព្យាករណ៍ពីមុនរបស់ក្រុមហ៊ុន Qualcomm អំពីឧបករណ៍ចន្លោះពី១៧៥លានទៅ២២៥ លានគ្រឿងនៃប្រព័ន្ធ...
ស្ថាប័ន FTC សហរដ្ឋអាមេរិកនិងរដ្ឋ Nevada កំពុងធ្វើចំណាត់ការ ព្យាយាមបិទចោលនូវគេហទំព័រអាសអាភាស MyEx.com ដែលជាគេហទំព័របើក ឲ្យមានការបង្ហោះរូបភាពឬព័ត៌មានពីបុគ្គលណាម្នាក់ ដោយសេរីនិងគ្មាន ការអនុញ្ញាតពីម្ចាស់ដើម។ យោងតាមពាក្យបណ្តឹងដែលបានដាក់ទៅតុលាការកាលពីថ្ងៃអង្គារ ចំនួនជនរងគ្រោះកើនឡើងដល់ ១២ ៦២០ ករណីគិតត្រឹមខែធ្នូក្នុងឆ្នាំ ២០១៧ ដោយភាគច្រើនត្រូវគេលួចបង្ហោះរូបនិងសរសេរឈ្មោះពេញនៃម្ចាស់រូបនោះ។ ក្រៅពីនោះក៏មានការបង្ហើបទាក់ទងនឹងអាសយដ្ឋាន, ឈ្មោះគណនីបណ្តាញសង្គម ដែលចាត់ទុកជាអំពើយាយីដល់ជងរងគ្រោះយ៉ាងពិតប្រាកដ។ មិនតែប៉ុណ្ណោះគេហទំព័រខុសច្បាប់មួយនេះ ក៏បើកសិទ្ធិឲ្យម្ចាស់រូបអាចស្នើក្នុងការលុបចោលនូវទិន្នន័យចេញបាន ប៉ុន្តែទាមទារប្រាក់ជាថ្នូរចន្លោះពី ៤៩៩...
វ៉ាស៊ីនតោន៖ សហជីពបានប្រកាសថា សមាជិកនៃក្រុមហ៊ុន United Auto Workers បានយល់ព្រមលើកិច្ចព្រមព្រៀង ការងារថ្មីជាមួយក្រុមហ៊ុនផលិតរថយន្ត យក្ស Ford ជាស្ថាពរហើយយោង តាមការចេញផ្សាយពី គេហទំព័រជប៉ុនធូដេ។ កិច្ចព្រមព្រៀងបឋមមួយ ត្រូវបានប្រកាស នៅថ្ងៃទី៣១ ខែតុលាដែលបានបង្វែរការធ្វើកូដកម្មស្រដៀង នឹងការធ្វើកូដកម្មនៅក្រុមហ៊ុន General Motors ។ UAW...