ភ្នំពេញ៖បណ្តាសង្គមផ្សព្វផ្សាយ Twitter បានលម្អិតអំពីការហាមឃាត់ថ្មីលើការផ្សាយពាណិជ្ជកម្មនយោបាយខ្លួននិយាយថា នឹងគ្របដណ្តប់លើបណ្តឹងឧទ្ធរណ៍សម្រាប់ការបោះឆ្នោតការស្នើសុំការចូលរួមចំណែកយុទ្ធនាការ និងខ្លឹមសារនយោបាយណាមួយនេះបើយោងតាមការចេញផ្សាយពីគេហទំព័រឌៀលីម៉ែល។ យោងតាមក្រុមហ៊ុនវានឹងកំណត់ខ្លឹមសារនយោបាយដើម្បីបញ្ចូលការផ្សាយពាណិជ្ជកម្មណាមួយដែលយោងទៅលើបេក្ខជនគណបក្សនយោបាយមន្ត្រីរដ្ឋាភិបាលវិធានការសន្លឹកឆ្នោត ឬលទ្ធផលនៃច្បាប់ ឬតុលាការ។ លើសពីនេះទៀតការហាមឃាត់នេះនឹងអនុវត្តផងដែរចំពោះអ្វីដែលក្រុមហ៊ុនកំពុងសំដៅទៅលើការផ្សាយពាណិជ្ជកម្មដែលផ្តោតលើបញ្ហា – ការផ្សាយពាណិជ្ជកម្មដែលមិនមែនជានយោបាយពីបេក្ខជនគណបក្សនយោបាយ និងមន្ត្រីរដ្ឋាភិបាលជាប់ឆ្នោត ឬតែងតាំងដែលផ្តោតលើប្រធានបទជាក់លាក់ណាមួយ។ Twitter និយាយថា វានឹងនៅតែអនុញ្ញាតឲ្យការផ្សាយពាណិជ្ជកម្មទាក់ទងនឹងបុព្វហេតុសង្គមដូចជាការផ្លាស់ប្តូរអាកាសធាតុការត្រួតពិនិត្យកាំភ្លើង និងការរំលូតកូន ប៉ុន្តែមនុស្ស និងក្រុមដែលដំណើរការការផ្សាយពាណិជ្ជកម្មនេះនឹងមិនអាចកំណត់គោលដៅការផ្សព្វផ្សាយទាំងនោះទៅជាលេខកូដហ្ស៊ីបរបស់អ្នកប្រើ ឬប្រើប្រភេទនយោបាយដូចជា ជា ‘អភិរក្ស’...
ចិន៖ក្រុមហ៊ុនបច្ចេកវិទ្យាយក្សចិន Huawei កំពុងចេញលក់ស្មាតហ្វូនបត់ដំបូងរបស់ខ្លួនដោយគ្មានកម្មវិធីរបស់ Google ឬបន្ទះឈីបដែលផលិតដោយសហរដ្ឋអាមេរិក បន្ទាប់ពីមានការដាក់ទណ្ឌកម្មពីទីក្រុងវ៉ាស៊ីនតោនជាផ្លូវការហើយយោងតាមការចេញផ្សាយពីគេហទំព័រជប៉ុនធូដេ។ ស្មាតហ្វូន Mate X លាតសន្ធឹងដល់ទំហំ១៤,៦ សង្ទីម៉ែត្រ (៥,៨ អ៊ីញ) បានដាក់លក់ជាផ្លូវការ លើហាងអនឡាញរបស់ក្រុមហ៊ុន Huawei នៅប្រទេសចិន មានតម្លៃ ១៦.៩៩៩ យ័ន (៤២២ ដុល្លារ)...
ដោយផ្អែកតាមរបាយការណ៍ស្រាវជ្រាវចេញពី Glassdoor ចន្លោះថ្ងៃទី ១ កក្កដា ឆ្នាំ ២០១៨ មកទល់ថ្ងៃទី ៣០ មិថុនា ឆ្នាំ ២០១៩ គេហទំព័រ CNBC ក៏បានសម្រិតសម្រាំងរកឃើញក្រុមហ៊ុនបច្ចេកវិទ្យាចំនួន ១០ ដែលផ្តល់ប្រាក់ឈ្នួលដល់បុគ្គលិកខ្ពស់បំផុត។ ក្នុងចំណោមក្រុមហ៊ុនយក្សទាំង ១០ គឺ Microsoft ឈរនៅចំណាត់ថ្នាក់ចុងក្រោយគេ...
សេអ៊ូល:ប្រព័ន្ធផ្សព្វផ្សាយកូរ៉េខាងជើង បានរាយការណ៍ នៅព្រឹកថ្ងៃចន្ទទី១៨ ខែវិច្ឆិកានេះ ថាមេដឹកនាំគីមជុងអ៊ុន បានធ្វើការត្រួតពិនិត្យដោយ ផ្ទាល់ទៅលើសមយុទ្ធទ័ព អាកាសជាលើកទី២ ក្នុងរយៈពេលបីថ្ងៃរបស់ខ្លួន។ សមយុទ្ធយោធាកូរ៉េខាងជើងលើកនេះ ត្រូវបានគេមើលឃើញថាបានធ្វើឡើង ទោះបីជាសហរដ្ឋអាមេរិកនិងកូរ៉េខាងត្បូង បានសម្រេចចិត្តពន្យារពេលសមយុទ្ធយោធា រួមគ្នារបស់ពួកគេរួចទៅហើយក្តីក្នុងគោលបំណង ដើម្បីបន្ធូរបន្ថយភាពតានតឹង និងអាចបន្តការពិភាក្សានុយក្លេអ៊ែរ ជាមួយប្រទេសកូរ៉េខាងជើង ឡើងវិញ។ គួរបញ្ជាក់ថាសហរដ្ឋអាមេរិកនិង កូរ៉េខាងត្បូងបាននិយាយកាលពី ថ្ងៃអាទិត្យថាពួកគេនឹងពន្យាពេល សមយុទ្ធយោធានាពេលខាងមុខនេះក្នុងគោលបំណង...
សេនហ្វ្រេនស៊ីស្កូ៖ក្រុមហ៊ុន Google ទទួលបានការរីកចម្រើនឥតឈប់ឈរ ព្រមទាំងក្លាយជាក្រុមហ៊ុនហ្គេមជាមួយនឹងការបើកដំណើរការសេវាកម្ម Stadia cloud អាចឲ្យមនុស្សលេងហ្គេមវីដេអូកាកាន់តែមានគុណភាពនៅលើគេហទំព័រអ៊ីនធើណេត ឬស្មាតហ្វូនយោងតាមការចេញផ្សាយពីគេហទំព័រជប៉ុនធូដេ។ ក្រុមហ៊ុនអ៊ីនធើណេតយក្សមួយនេះសង្ឃឹមថានឹងឈានចូលឧស្សាហកម្មវីដេអូហ្គេមទូទាំងពិភពលោកមានទឹកប្រាក់ចំនួន១៣៥ ពាន់លានដុល្លារដែលកំពុងរីកចម្រើនជាមួយនឹងបច្ចេកវិទ្យា Cloud អាចធ្វើឲ្យទស្សនិកជនមានការចាប់អារម្មណ៍តាមរយៈលក្ខណៈថ្មីៗ។ ប៉ុន្តែអ្នកវិភាគនិយាយថា ទស្សនវិស័យរបស់ Stadia មិនប្រាកដប្រជាទេ ខណៈគូប្រជែងរបស់ខ្លួនដូចជា PlayStation Now នៅក្នុងទីផ្សារកំពុងរីកចម្រើន និងមានការប្រកួតប្រជែងខ្ពស់។ Stadia...
បើកឆាករដូវកាលនេះស្ទើរតែ ពាក់កណ្តាលរដូវកាល ទៅហើយលោកគ្រូបង្វឹក Maruricio Pochettino កំពុងតែរងសំពាធខ្លាំង ខណៈដែលក្លឹបកំពុងធ្លាក់ដុនដាប ខ្លាំងដល់លេខរៀងទី១៤ ទៅហើយប៉ុន្តែទោះ បីជាយ៉ាងណាក្តីមានមនុស្សជាច្រើន បានបន្តគាំទ្រគ្រូបង្វឹករូបនេះដដែល ។ ក្នុងនោះមានម្នាក់ដែលជាអតីតគ្រូបង្វឹក របស់ក្លឹបSpursនោះគឺលោក Harry Redknapp ផងដែរ។បុរសរូបនេះ បាននិយាយថាប្រសិនបើ ក្លឹបពិតជានឹងសម្រេចចិត្តបណ្តេញលោក Pochettinoមែននោះ វានឹងក្លាយទៅជារឿងដ៏ល្ងង់បំផុត ជាមិនខាន។បច្ចុប្បន្នSpurs...
សេអ៊ូល៖ ក្រុមមន្ត្រីបានឲ្យដឹងថា កូរ៉េខាងត្បូង និងសហរដ្ឋអាមេរិក គ្រោងនឹងធ្វើកិច្ចចរចាជុំថ្មីមួយនៅទីក្រុងសេអ៊ូល នៅថ្ងៃចន្ទនេះជុំវិញការចែករំលែក ការចំណាយលេីវិស័យការពារជាតិ សម្រាប់ការថែរក្សាកងទ័ព អាមេរិកនៅលើឧបទ្វីបនេះ។ ប្រធានអ្នកចរចាកូរ៉េខាងត្បូង គឺលោក Jeong Eun-bo និងសមភាគីអាមេរិកលោក James DeHart នឹងដឹកនាំការចរចារយៈពេល ២ ថ្ងៃដោយសម្ព័ន្ធមិត្តនៅតែឃ្លាតឆ្ងាយពីបញ្ហាសំខាន់ៗដូចជាភាគ ហ៊ុនសរុបរបស់ទីក្រុងសេអ៊ូល និងអ្វីដែលគួររាប់បញ្ចូលក្នុងថ្លៃដើម។ កិច្ចព្រមព្រៀងចែករំលែក...
បរទេស៖ប្រព័ន្ធផ្សព្វផ្សាយ កូរ៉េខាងជើង បានរាយការណ៍ នៅថ្ងៃចន្ទថា មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន បានត្រួតមើល សមយុទ្ធកងកម្លាំង ទ័ពអាកាស សម្រាប់ជាលើកទីពីរក្នុង រយៈពេល៣ថ្ងៃ ស្របពេលដែលសហរដ្ឋអាមេរិក និងកូរ៉េខាងត្បូង សម្រេចចិត្តផ្អាកធ្វើ សហសមយុទ្ធយោធា ដើម្បីធ្វើឲ្យការពិភាក្សា លុបបំបាត់ នុយក្លេអ៊ែ ជាមួយកូរ៉េខាងជើង កាន់តែមានភាពងាយស្រួលឡើង។...
បរទេស៖ យន្តហោះគ្មានមនុស្សបើកយុទ្ធសាស្ត្ររបស់កងទ័ពអាកាសអាមេរិក RQ-4B Global Hawk បានធ្វើការហោះឈ្លបយកការណ៍ ជាច្រើនម៉ោងនៅឯនាយឆ្នេរ ប្រទេសស៊ីរី ជាទីដែលមូលដ្ឋានកងទ័ពជើងទឹករុស្ស៊ីនៅ Tartus និងមូលដ្ឋានទ័ព អាកាស Hmeimim របស់រុស្ស៊ី។ យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០១៩ បានឱ្យដឹងថា យោងតាមទិន្នន័យត្រួតពិនិត្យពី PlaneRadar.ru...
បរទេស៖ កងទ័ពឥណ្ឌា បានព្រមានមន្រ្តីរបស់ខ្លួន ឱ្យនៅឆ្ងាយពីបណ្តាញសង្គម ហ្វេសប៊ុក និង Whats App ដោយការជជែកវែកញែក អំពីបណ្តាញសង្គម ដែលពេញនិយម មានមូលដ្ឋាននៅសហរដ្ឋអាមេរិកមួយនេះថា គឺងាយរងគ្រោះ ពីការលួច និងជាប្រភពដ៏សំខាន់សម្រាប់ការប្រមូល ព័ត៌មានសម្ងាត់។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០១៩ បានឱ្យដឹងថា...