រដ្ឋមន្ត្រីអាកាសចរណ៍ស៊ីវិលកម្ពុជា ស្វាគមន៍ដំណើការឡើងវិញរបស់ក្រុមហ៊ុន Emirates នៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ទីក្រុងឌូបៃ ប្រទេសអារ៉ាប់រួម ថ្ងៃទី ២ ខែឧសភា ឆ្នាំ ២០២៤ – ក្រុមហ៊ុនអាកាសចរណ៍ Emirates ដែលជាក្រុមហ៊ុនអាកាសចរណ៍អន្តរជាតិដ៏ធំបំផុតរបស់ពិភពលោកបានត្រឡប់មកទីក្រុងភ្នំពេញវិញជាមួយនឹងជើងហោះហើរតាមកាលវិភាគប្រចាំថ្ងៃតាមរយៈប្រទេសសិង្ហបុរី។ ការបន្តពង្រីកបណ្តាញរបស់ក្រុមហ៊ុន Emirates នៅតំបន់ចុងបូព៌ាដល់ ២១ ទីតាំងហើយសិង្ហបុរីដំណើរការរហូតដល់ ៤ ជើងហោះហើរប្រចាំថ្ងៃ។...
ភ្នំពេញ ថ្ងៃទី២ ខែឧសភា ឆ្នាំ ២០២៤ – ក្រុមហ៊ុន Vietjet Aviation Joint Stock Company (HoSE: VJC) បានរៀបចំកិច្ចប្រជុំទូទៅជាមួយម្ចាស់ភាគហ៊ុន (GMS) ឆ្នាំ ២០២៤ របស់ខ្លួន និងបានអនុម័តផែនការអាជីវកម្មប្រចាំឆ្នាំសម្រាប់ឆ្នាំ ២០២៤។ គោលបំណងរបស់ក្រុមហ៊ុនអាកាសចរណ៍...
ឥណ្ឌា៖ អ្នកជំនាញបានប្រាប់ឲ្យដឹងថា វីដេអូដែលបានរៀបចំនៃការគាំទ្រផ្នែកនយោបាយ គឺស្មុគ្រស្មាញណាស់ក្នុងការមើលឃើញ ឬតាមដាន ក្នុងនោះចេតនាអាចជាចិត្តវិទ្យាបញ្ច្រាស ដើម្បីធ្វើឲ្យខូចដល់គណបក្ស ដោយវីដេអូគាំទ្រ នៅពេលដែលអ្នកបោះឆ្នោតរកឃើញថា វារបស់ក្លែងក្លាយដែលបានរំខាន់ដល់ការបោះឆ្នោតនាពេលបច្ចុប្បន្ននេះ។ ការបោះឆ្នោតសភាឥណ្ឌាដែលកំពុងបន្ត ដូចជាការបោះឆ្នោតនៅអាមេរិក ប៉ាគីស្ថាន និងឥណ្ឌូនេស៊ី កំពុងតែឃើញពីការប្រើប្រាស់ប្រកបដោយភាពច្នៃប្រឌិតនៃប្រព័ន្ធបញ្ញាសិប្បនិម្មិត “AI”។ ខ្លឹមសារ បង្កើតដោយ AI មួយចំនួន ដូចជាការហៅទូរស័ព្ទទៅកាន់អ្នកបោះឆ្នោត ជាក់ស្តែងពីបេក្ខជន...
ចិន៖ ទីក្រុងប៉េកាំងបានព្រមានថា ច្បាប់ប្រឆាំងប្រទេសចិនដែលបានចុះហត្ថលេខាកាលពីសប្តាហ៍មុនដោយប្រធានាធិបតីអាមេរិក លោក Joe Biden នឹងនាំទៅរកការសងសឹក ប្រសិនបើទីក្រុងវ៉ាស៊ីនតោនមិនផ្លាស់ប្តូរទិសដៅរបស់ខ្លួនលើគំនិតផ្តួចផ្តើមអរិភាព។ បញ្ហានេះគឺជាផែនការរបស់អាមេរិក ដើម្បីទប់ទល់ឥទ្ធិពលរបស់ចិនដោយចំណាយប្រាក់ ៨ ពាន់លានដុល្លារលើគំនិតផ្តួចផ្តើមសន្តិសុខឥណ្ឌូប៉ាស៊ីហ្វិក រួមទាំងជំនួយយោធាដល់តៃវ៉ាន់ ក៏ដូចជាច្បាប់ថ្មីនឹងហាមឃាត់ TikTok ប្រសិនបើវេទិកាចែករម្លែកវីដេអូមិនត្រូវបានលក់ដោយក្រុមហ៊ុនមេរបស់ចិនក្នុងរយៈពេល ១២ ខែ។លោក Biden បានអំពាវនាវឲ្យបញ្ចប់ការពឹងផ្អែករបស់អាមេរិកលើការនាំចូលវត្ថុធាតុដើមពីប្រទេសចិន ហើយបានចាត់ទុកមេដឹកនាំចិនថា ជាមនុស្សអាក្រក់ដែលនឹងធ្វើរឿងអាក្រក់នៅពេលពួកគេមានបញ្ហា។...
ហ្គាហ្សា៖ ចលនាតស៊ូអ៊ីស្លាមហាម៉ាស់ បាននិយាយកាលពីថ្ងៃចន្ទថាការសម្រេចបានបទឈប់បាញ់ជាអចិន្ត្រៃយ៍នៅតំបន់ហ្គាហ្សាស្ទ្រីប គឺមានសារៈសំខាន់ណាស់ សម្រាប់ការឈានដល់កិច្ចព្រមព្រៀងជាមួយអ៊ីស្រាអែល។ លោក Abdul Latif al-Qanou អ្នកនាំពាក្យរបស់ក្រុមហាម៉ាស់ បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា “ការធានាបទឈប់បាញ់ជាអចិន្ត្រៃយ៍ គឺជាមូលដ្ឋានគ្រឹះដ៏សំខាន់សម្រាប់ឆ្ពោះទៅរកព័ត៌មានលម្អិតនៃការចរចា និងភាពជោគជ័យនៃកិច្ចព្រមព្រៀងជាមួយនឹងការកាន់កាប់របស់អ៊ីស្រាអែល” ។ លោកបានសង្កត់ធ្ងន់លើភាពចាំបាច់នៃការបំពេញការទាមទាររបស់ប្រជាជនប៉ាឡេស្ទីន រួមមាន “បទឈប់បាញ់អចិន្ត្រៃយ៍ ការដកកងកម្លាំងចេញពីតំបន់ហ្គាហ្សាស្ទ្រីប និងការវិលត្រឡប់របស់ជនភៀសខ្លួន”។ អ្នកនាំពាក្យបានឲ្យដឹងថា ការទាមទារទាំងនេះ...
យេរ៉ូសាឡឹម៖ ប្រភពរដ្ឋាភិបាលអ៊ីស្រាអែល បានឲ្យដឹងថា ប្រទេសអ៊ីស្រាអែល គ្រោងនឹងបញ្ជូនគណៈប្រតិភូមួយក្រុមទៅកាន់ទីក្រុងគែរ ដើម្បីពិភាក្សាជាមួយក្រុមហាម៉ាស់ លើសំណើបទឈប់បាញ់ថ្មីមួយ សំដៅធានាការដោះលែងចំណាប់ខ្មាំង ដែលកាន់កាប់នៅតំបន់ហ្គាហ្សា។ ប្រភពក្នុងលក្ខខណ្ឌសុំមិនបញ្ចេញឈ្មោះបាននិយាយថាគណៈប្រតិភូ ដែលមានសមាសភាពពីមន្ត្រីសន្តិសុខនឹងចាកចេញនៅថ្ងៃអង្គារ ដើម្បីពិភាក្សាអំពីកិច្ចព្រមព្រៀងជាមួយឈ្មួញកណ្តាលអេហ្ស៊ីប។ សារព័ត៌មាន Kan TV ដែលគ្រប់គ្រងដោយរដ្ឋរបស់អ៊ីស្រាអែលបានរាយការណ៍ថា គណៈប្រតិភូក្រុមហាម៉ាស់បានមកដល់ទីក្រុងគែរ ដើម្បីពិភាក្សាលើកិច្ចព្រមព្រៀង។ របាយការណ៍បានឲ្យដឹងថា នៅក្នុងសំណើកែប្រែ អ៊ីស្រាអែល បានយល់ព្រមកាត់បន្ថយចំនួនចំណាប់ខ្មាំង...
វៀតណាម៖ យោងតាមអគ្គនាយកដ្ឋានពន្ធដារវៀតណាម បានឲ្យដឹងថា ក្រុមហ៊ុនបច្ចេកវិទ្យាយក្សដែលផ្តល់សេវារួមមាន ក្រុមហ៊ុន Google ក្រុមហ៊ុន Facebook និងក្រុមហ៊ុន TikTok បានបង់ពន្ធជាទឹកប្រាក់ចំនួន ១៤.៥៧២ ពាន់ពាន់លានដុង ស្មើនឹងទឹកប្រាក់ចំនួន ៥៧៥ លានដុល្លារអាមេរិក។ ទិន្នន័យពីអគ្គនាយកដ្ឋានពន្ធដារបង្ហាញថា បច្ចុប្បន្នអ្នកផ្តល់សេវាបរទេសចំនួន ៩៤ ត្រូវបានចុះឈ្មោះដើម្បីបង់ពន្ធតាមរយៈវិបផតថលអេឡិចត្រូនិច ហើយចំនួនពន្ធកើនឡើងចាប់ពីខែមីនា ឆ្នាំ...
វៀតណាម៖ អ្នកស្រុកនៅទីក្រុងហូជីមិញក្នុងប្រទេសវៀតណាមកំពុងស៊ូទ្រាំនឹងរលកកម្ដៅដ៏វែងបំផុតក្នុងរយៈពេលជិត ៣០ ឆ្នាំ បើទោះបីជាសីតុណ្ហភាពមិនទាន់ឈានដល់កម្រិតខ្ពស់ជាប្រវត្តិសាស្ត្រក៏ដោយ។ យោងតាមចំណាត់ថ្នាក់ឧតុនិយម ថា មិនធ្លាប់មានចាប់តាំងពីចុងខែមីនាមក ទីក្រុងហូជីមិញស្ថិតនៅក្នុងជាក់លាក់ និងតំបន់ភាគខាងត្បូងជាទូទៅបានស៊ូទ្រាំនឹងរលកកម្ដៅដ៏ធ្ងន់ធ្ងរដែលមិនអាចអត់អោនបាន។ សីតុណ្ហភាពបានឡើងលើសពី ៣៥ អង្សារសេ ដែលជាកម្រិតសម្រាប់រលកកម្ដៅ។ ការវិភាគដោយ VnExpress ដោយប្រើទិន្នន័យសីតុណ្ហភាពប្រចាំថ្ងៃក្នុងរយៈពេល ៣០ ឆ្នាំចុងក្រោយនេះនៅទីក្រុងហូជីមិញ និងខេត្តជិតខាងដូចជា Dong Nai,...
បរទេស៖ មន្ទីរបញ្ចកោណ បានបង្កើតប្រព័ន្ធភស្តុភារដ៏រឹងមាំមួយ ដើម្បីបញ្ជូនសព្វាវុធមានតម្លៃដល់ទៅ ១ ពាន់លានដុល្លារទៅកាន់ប្រទេសអ៊ុយក្រែន នៅពេលដែលច្បាប់ដែលបានពន្យារពេលយូរដើម្បីផ្តល់មូលនិធិដល់កិច្ចខិតខំប្រឹងប្រែងធ្វើសង្រ្គាមរបស់ទីក្រុងគៀវប្រឆាំងនឹងទីក្រុងម៉ូស្គូ ត្រូវបានចុះហត្ថលេខាដោយប្រធានាធិបតី Joe Biden ។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៤ បានឱ្យដឹងថា កញ្ចប់ជំនួយបរទេសចំនួន ៩៥ ពាន់លានដុល្លារ រួមទាំង ៦១...
វ៉ាស៊ីនតោន៖ ក្រសួងយុត្តិធម៌សហរដ្ឋអាមេរិកបាននិយាយកាលពីថ្ងៃអង្គារថា ខ្លួនបានយល់ព្រមបង់ប្រាក់ជិត ១៣៩ លានដុល្លារដល់ជនរងគ្រោះនៃអ្នករំលោភបំពានផ្លូវភេទដោយ លោក Larry Nassar សម្រាប់ការស៊ើបអង្កេតលើអតីតគ្រូពេទ្យក្រុមកាយសម្ព័ន្ធរបស់សហរដ្ឋអាមេរិក។ អស់រយៈពេលជិត ២ ទសវត្សរ៍មកនេះ លោក Nassar បានធ្វើបាបមនុស្សរាប់រយនាក់ក្រោមការបង្ហាញពីការព្យាបាលជំងឺ។ ជនរងគ្រោះរបស់លោករួមមានម្ចាស់មេដាយមាសអូឡាំពិក Simone Biles, Aly Raisman, McKayla Maroney...