កើតហេតុភេទមិនសូវល្អតាំងពីដើមដំបូង នៃដំណើរការចាក់បញ្ចាំងខ្សែភាពយន្ដ រឿង “ម៉ែក្រឡាភ្លើង”។ មុនទទួលបានជោគជ័យខ្លាំងលើការលក់សំបុត្រដាច់ជាងគេក្នុងចំណោមខ្សែភាពយន្ដខ្មែរនៅកម្ពុជាកាលពីឆ្នាំ២០២៣ ម្ចាស់ខ្សែភាពយន្ដនេះ ត្រូវបានគេចោទថា លួចចម្លងបទចម្រៀងគេទៅដាក់ក្នុងរឿងរបស់ខ្លួន។ ថ្មីៗនេះមានមតិពីក្រៅប្រទេសខ្លះលើកឡើងថា ភាពបរាជ័យលើការចាក់បញ្ចាំងរឿង “ម៉ែក្រឡាភ្លើង” នៅស្រុកថៃ គឺមកពីរឿងនេះស្រដៀងនឹងរឿងថៃដែលបានផលិតជាយូរមកហើយ រហូតធ្វើឲ្យជនជាតិថៃមួយចំនួនចោទថាបានលួចចម្លងពីគេទៀតផង។ ផ្ទុយពីការលើកឡើងនេះ ផលិតករ និងអ្នកជំនាញយល់ថា ការមិនទទួលបានជោគជ័យលើការចាក់បញ្ចាំងនៅក្រៅស្រុក ជាពិសេសនៅក្នុងប្រទេសថៃនោះ ក៏ដោយសារតែបញ្ហាក្ដាប់ឱកាស ឬទីផ្សារឧស្សាហកម្មភាពយន្ដមិនបានត្រឹមត្រូវ ខណៈដែលរឿងស្រដៀងគ្នានេះត្រូវបានផលិតករថៃបានផលិត...
បារាំង៖ វិចិត្រករជនជាតិបារាំង លោកAntoine Kruk បានបង្ហាញថតឈុតឆាករបស់តារាចម្រៀងកូរ៉េខាងត្បូងដ៏ល្បីល្បាញនាង Lisa សមាជិកក្រុមតារាចម្រៀងកូរ៉េ Blackpink សម្តែងនៅក្លឹប Crazy Horse strip នៅទីក្រុងប៉ារីសក្នុងគំនូរពណ៌ទឹកស្លៀកពាក់ឈុតប៊ីគីនី។ តាមរាយការណ៍ដោយវេទិកាប្រព័ន្ធផ្សព្វផ្សាយ Sportskeeda នៅថ្ងៃទី ២៣ ខែកុម្ភៈថា លោក Kruk ជាវិចិត្រករជនជាតិបារាំង-ជប៉ុននៅទីក្រុងប៉ារីសបានចែករម្លែករូបភាពនៅលើបណ្តាញសង្គម Instagram...
អាមេរិក៖ ក្រុមហ៊ុន Netflix ចង់ឲ្យអតិថិជនរបស់ខ្លួនឈប់បង់ប្រាក់សម្រាប់ការជាវការផ្សាយរបស់ខ្លួនតាមរយៈ App Store របស់ក្រុមហ៊ុនបច្ចេកវិទ្យាយក្សអាមេរិក Apple ដោយសមាជិកត្រូវបានចេញវិក្កយបត្រតាមរយៈ Apple ឆាប់ៗនេះត្រូវផ្លាស់ប្តូរផែនការទូទាត់របស់ពួកគេវិញ។ យោងតាមអ្នកនាំពាក្យរបស់ Netflix ថា ប្រសិនបើការទូទាត់ថ្មីមិនត្រូវបានបន្ថែមដោយកាលបរិច្ឆេទបន្តការជាវប្រចាំខែទេ សមាជិកនឹងមិនអាចប្រើប្រាស់គណនី Netflix របស់ពួកគេបានទេ រហូតទាល់តែវិធីបង់ប្រាក់ថ្មីត្រូវបានបន្ថែម។ ការផ្លាស់ប្តូរគោលនយោបាយនឹងប៉ះពាល់ដល់សមាជិក ប្រើប្រាស់ផែនការមូលដ្ឋានរបស់ Netflix...
ការប្រកាសសូមលាលែងពីតំណែង Miss Grand Cambodia 2024 របស់ ព្រះកាយច័ន្ទ កាលពីពេលថ្មីនេះ បានធ្វើឱ្យវិស័យបវរកញ្ញានៅកម្ពុជារង្គោះរង្គឺជាខ្លាំង ព្រោះហ្វេនៗ និងអ្នកស្នេហាវិស័យបវរកញ្ញាមានជំនឿចិត្តយ៉ាងខ្លាំងក្លាចំពោះបេក្ខភាពរូបនេះ។ តែគួរឱ្យសោកស្តាយ ដែលនាងសម្រេចចិត្តបោះបង់វេទិកាដ៏ធំនេះ ក្រោមហេតុផលថា កញ្ញាមិនទាន់មានពេលវេលាគ្រប់គ្រាន់ ព្រោះមានភារកិច្ចផ្ទាល់ខ្លួនត្រូវបំពេញចាំបាច់។ បន្ថែមពីលើនោះ ព្រះកាយច័ន្ទ ក៏បានចេញមុខ live បកស្រាយទាំងទឹកភ្នែកទៅកាន់ហ្វេនៗទៀតផង។ ទោះបីជា...
ពេលនេះ Dispatch បានធ្វើឲ្យបណ្ដាញផ្សព្វផ្សាយមានការជ្រួលច្របល់ពេញទឹកពេញដីហើយ ក្រោយបង្ហោះរូបភាពណាត់ជួបគ្នារបស់ Karina (aespa) និងតារាសម្ដែង Lee Jae Wook។ ផ្អែកតាមការចេញផ្សាយព័ត៌មានពី Dispatch បានឲ្យដឹងថា Karina និង Lee Jae Wook ពេលនេះកំពុងមានទំនាក់ទំនងស្នេហានឹងគ្នា។ អ្នកទាំងពីរបានចំណាយពេលជាមួយគ្នានៅក្នុងកម្មវិធី Prada’s Fashion Show កាលពីថ្ងៃទី១៤ ខែមករាកន្លងទៅ ហើយពេលនោះហើយដែលទំនាក់ទំនងស្នេហាទំនងជាចាប់ផ្ដើមឡើង។ ក្រោយមកទៀត ពួកគេបានចំណាយពេលមានតម្លៃឲ្យគ្នានៅក្នុងក្រុងសេអ៊ូល និង Milan ប្រទេសអ៊ីតាលីទៀតផង ក្រោយពីឆ្លៀតបានពីការថតរឿង និងការសម្ដែងបទចម្រៀងរៀងៗខ្លួន។ ប្រភពជិតស្និទ្ធបានឲ្យដឹងថា៖ «ខ្ញុំគិតថា ពួកគេអាចនឹងជួបគ្នាភ្លាមស្រឡាញ់ភ្លែត!...
ភ្នំពេញ៖ សូមស្វាគមន៍ មកកាន់កំពង់ផែទូកទេសចរណ៍ ជី.ធី.វី.ស៊ី ស្ពីដប៊ូត លោកអ្នកអាចធ្វើការកក់សំបុត្រអូប័រ ទៅលេងតាមបណ្តារកោះនានា បានយ៉ាងងាយស្រួលតាមរយៈ ក្រុមហ៊ុន ជី.ធី.វី.ស៊ី ស្ពីដប៊ូត ជម្រើសដ៏ស៊ីវីល័យ ក្នុងការធ្វើដំណើរលើផ្លូវទឹករបស់លោកអ្នក ជី.ធី.វី.ស៊ី ស្ពីដប៊ូត កាន់តែមានទំនុកចិត្តនិងភាពងាយស្រួល ៖អូបរ័ជួលឯកជន ទៅតាមបណ្តាកោះ នៅក្នុងខេត្តព្រះសីហនុ គោលដៅសំបុត្រអូបរ័ទៅមក ម៉ាហ្វីយ៉ារីស៊ត(ឆ្នេរឋានសួគ៍) –...
រ៉ាម៉ាឡា៖ ប្រធានាធិបតី ប៉ាឡេស្ទីនបានឲ្យដឹងថា រដ្ឋប៉ាឡេស្ទីន ដែលមានទីក្រុងយេរ៉ូសាឡឹមខាងកើតជារដ្ឋធានីរបស់ខ្លួន គឺមានសារៈសំខាន់ សម្រាប់ការដោះស្រាយជម្លោះ និងធានាស្ថិរភាពនៅក្នុងតំបន់។ សេចក្តីថ្លែងការណ៍ របស់អ្នកនាំពាក្យប្រធានាធិបតី លោក Nabil Abu Rudeineh បានធ្វើឡើងបន្ទាប់ពីរដ្ឋាភិបាលអ៊ីស្រាអែល បានបដិសេធជាឯកតោភាគីនូវ “ការទទួលស្គាល់ជាឯកតោភាគី” នៃរដ្ឋប៉ាឡេស្ទីនដោយប្រទេសដទៃទៀត។ លោក Abu Rudeineh បានព្រមានអំពីបញ្ហាប្រឈម...
វ៉ាស៊ីនតោន៖ នេះបើយោងតាមទិន្នន័យពីគេហទំព័រព័ត៌មានអប់រំ IT Techopedia បានប្រាប់ឲ្យដឹងថា កាលពីឆ្នាំមុន ការប្រើប្រាស់ VPN នៅប្រទេសចិនបានកើនឡើងជិតទ្វេដង នេះបើទោះបីជារបបគ្រប់គ្រងអ៊ីនធើណេតដ៏តឹងរ៉ឹងរបស់ប្រទេសនេះ ចំពោះអ្វីគ្រប់យ៉ាងពីគេហទំព័រក្រៅប្រទេសរហូតដល់ហ្គេមអនឡាញក៏ដោយ។ “Great Firewall” របស់ប្រទេសចិន គឺជារបបត្រួតពិនិត្យអ៊ីនធើណេតដ៏ទូលំទូលាយបំផុតមួយរបស់ពិភពលោក ដោយរារាំងពលរដ្ឋមិនឲ្យចូលប្រើគេហទំព័រដូចជា Instagram Wikipedia និង YouTube ក៏ដូចជាស្ថាប័នព័ត៌មានសំខាន់ៗភាគច្រើនរួមទាំង VOA...
កុមារីវ័យឆ្លាត ជា អមរាសូហ្វី Little Miss Cambodia 2023 កំពុងត្រៀមតំណាងកម្ពុជាទៅចូលរួមប្រកួតកម្មវិធី Junior Idol World Official 2024 នៅប្រទេសថៃ ដែលការប្រកួតនឹងប្រព្រឹត្តឡើងចាប់ពីថ្ងៃទី២៧ ខែមិនា ដល់ថ្ងៃទី១ ខែមេសា ឆ្នាំ២០២៤។ កន្លងមកកុមារីមានចិត្តមុះមុតអង់អាចរូបនេះធ្លាប់ប្រាប់ឱ្យដឹងថា រាល់ថ្ងៃនេះនាងកំពុងខំប្រឹងហ្វឹកហាត់ពង្រឹងសមត្ថភាពសម្រាប់ការចេញទៅប្រកួតអន្តរជាតិ។ គោលបំណងដ៏ធំបំផុតនោះគឺ...
រថយន្តភាគច្រើនបំផុត គឺសុទ្ធតែមកជាមួយប៊ូតុងខ្យល់ដែលមានសញ្ញាព្រួញវិលជុំ ដើម្បីប្រើប្រាស់ក្នុងលក្ខខណ្ឌផ្សេងៗ។ មុខងារប៊ូតុងនេះ នៅពេលយើងចុចបើក គឺប្រើប្រាស់សម្រាប់លំហូរខ្យល់ក្នុងកាប៊ីនវិលជុំ តែនៅពេលយើងបិទ វានឹងទាញយកខ្យល់ពីខាងក្រៅចូលមកក្នុងវិញ។ ដូច្នេះ តើលោកអ្នកគួរបើក ឬបិទប៊ូតុងខ្យល់នេះ នៅពេលណា ឬក្នុងស្ថានភាពណាខ្លះ? ១. ស្ថានភាពដែលគួរបើកប៊ូតុងខ្យល់នេះ ពេលបើកម៉ាស៊ីនត្រជាក់ ដើម្បីឱ្យវាឆាប់ត្រជាក់ក្នុងកាប៊ីន។ ពេលបើកបរក្នុងទីប្រជុំជន និងកន្លែងដែលមានការកកស្ទះ ដើម្បីកុំឱ្យមានផ្សែងពុលចូលក្នុងកាប៊ីនរថយន្ត។ ការពារកុំឱ្យមានក្លិនស្អុយ ក្លិនផ្សែង...