ពេលធ្វើដំណើរកម្សាន្តទៅទីណាក៏ដោយ គឺមិនអាចកាត់ផ្តាច់ចេញបានឡើយនូវការថតរូបលេងកម្សាន្តច្រើនបែបគ្រប់ស្ទាយ៍ទាំងអស់ក្នុងសម័យដែលមានការប្រើប្រាស់បណ្តាញសង្គមនេះ។ គ្រប់ស្មាតហ្វូនទាំងអស់ គឺសុទ្ធតែមានកាមេរ៉ាមកជាមួយ ងាយស្រួលថតរូបបំផុត។ ប៉ុន្តែរូបដែលបានថតចេញមក មិនប្រាកដថាស្អាតទទួលយកបាននោះទេ។ ដូច្នេះយើងសូមបង្ហាញតិចនិកមួយចំនួនក្នុងការថតរូបតាមទូរសព្ទឱ្យបានស្អាតដើម្បីយកទៅបង្ហោះតាមបណ្តាញសង្គម ដូចខាងក្រោមនេះ៖ ១. ពេលវេលា៖ បើអាច គួរថតពេលព្រឹក ឬពេលល្ងាច (ថ្ងៃរះ ឬថ្ងៃលិច) ព្រោះជាពេលដែលមានពន្លឺស្រទន់ អំណោយផលដល់ការថតរូប។ បើថតពេលមានថ្ងៃត្រង់ដែលមានពន្លឺព្រះអាទិត្យចាំងចែងខ្លាំង នឹងធ្វើឱ្យរូបថត ឬរូបភាពឆេះ ហើយបើថតមនុស្ស គឺរូបមនុស្សនោះនឹងខ្មៅ។...
ប្រជាជនខ្មែរតែងប្រារព្ធធ្វើពិធីកាន់បិណ្ឌជារៀងរាល់ឆ្នាំ ដោយគិតចាប់ពីថ្ងៃ១រោចខែ ភទ្របទ ទៅដល់ថ្ងៃ១៤រោចខែភទ្របទ គឺមានរយៈពេល១៤ថ្ងៃ (យើងតែងនិយមហៅថា ថ្ងៃបិណ្ឌ ១ បិណ្ឌ២…បិណ្ឌ១៤) និងថ្ងៃទី១៥ ជាថ្ងៃចុងក្រោយហៅថា ពិធីបុណ្យភ្ជុំបិណ្ឌ។ រំលឹកតាមសង្ឃដីការបស់ព្រះសពសម្ដេចព្រះមង្គលទេពាចារ្យ អ៊ុំស៊ុម បានឲ្យយើងដឹងថា៖ តាំងពីដើមឡើយគេប្រារព្ធធ្វើពិធីបុណ្យកាន់បិណ្ឌរយៈពេល ៣ខែ ព្រោះដើម្បីជួយសម្រួលដល់ការលំបាកក្នុងការនិមន្តបិណ្ឌបាត្ររបស់ ព្រះសង្ឃនារដូវស្សាដែលពោរពេញទៅដោយភក់ជ្រាំ និងទទឹកដល់ស្បង់ចីវរ ។ ប៉ុន្តែអាស្រ័យដោយមានបម្រែបម្រួលនិងបំលាស់ប្ដូរស្ថានភាពសង្គមសេដ្ឋកិច្ចរបស់ប្រជាជនពីមួយថ្ងៃទៅមួយថ្ងៃ...
សត្វនាគ ត្រូវបានគេស្គាល់ថាជាសត្វមានអំណាច និងមហិទ្ធិឫទ្ធិមួយប្រភេទ ដែលមាននៅក្នុងរឿងនិទាន និងរឿងព្រេងជុំវិញពិភពលោកមិនថាអឺរ៉ុប ឬ អាស៊ីយើងទេ។ នៅក្នុងពេលបច្ចុប្បន្ននេះ មានតែប្រទេស និងដែនដីចំនួន ៣ទេ ដែលមានរូបសត្វនាគនៅលើទង់ជាតិរបស់គេ។ ប្រទេស និងដែនដីទាំង ៣នោះគឺ៖ ប៊ូតង់៖ សត្វនាគនៅលើទង់ជាតិប្រទេសនេះមានន័យថា ឆន្ទៈប្រជាជនប៊ូតង់ក្នុងការពារប្រទេសរបស់គេពីភាពឈ្លានពានពីបរទេស។ វេល៖ ដែនដីមួយនៃចក្រភពអង់គ្លេសក៏មានរូបនាគនៅលើទង់ជាតិរបស់ខ្លួនដែរ។រូបនាគពណ៌ក្រហមនេះ ជានិមិត្តសញ្ញារាជានិយមអង់គ្លេសតាំងពីជំនាន់រ៉ូម-អង់គ្លេសមកម្ល៉េះ លុះក្រោយៗមករូបនាគនេះជានិមិត្តរូបនៃកងទ័ពរបស់ស្ដេចអង់គ្លេស។ ម៉ាល់តា៖ ប្រទេសតូចមួយនៅអឺរ៉ុបក៏មានរូបនាគលើទង់ជាតិខ្លួនដែរ។ បើយើងមើលជិតទៅ...
សម្រាប់រថយន្តសាំង ប៊ូស៊ី គឺជាគ្រឿងបង្គុំដ៏សំខាន់បំផុតមួយ ដែលមានតួនាទីផ្តល់ផ្កាភ្លើងដើម្បីដុតបញ្ឆេះល្បាយឥន្ធនៈជាមួយល្បាយខ្យល់ក្នុងបន្ទប់ចំហេះនៃស៊ីឡាំងម៉ាស៊ីននីមួយៗ ដើម្បីឱ្យរថយន្តអាចដំណើរការទៅបាន។ ចំនួនប៊ូស៊ីគឺខុសៗគ្នាតាមប្រភេទរថយន្តនីមួយ ពោលគឺបើរថយន្តប្រើម៉ាស៊ីនស៊ីឡាំង៤ នោះគឺប៊ូស៊ីមាន៤គ្រាប់ ហើយបើប្រើម៉ាស៊ីនស៊ីឡាំង៦ គឺមានប៊ូស៊ី ៦គ្រាប់ដែរ ដែលវាត្រូវបានដាក់នៅក្នុងគ្រប់ស៊ីឡាំងនីមួយៗ។ ចុះប្រសិនបើមានប៊ូស៊ីណាមួយខូច ថាតើយើងគួរប្តូរតែ១គ្រាប់នោះចេញ ឬប្តូរទាំងអស់? នៅពេលប៊ូស៊ីណាមួយបានខូច នោះវានឹងធ្វើឱ្យម៉ាស៊ីនរថយន្តឆេះញាក់កន្ត្រាក់ៗ។ អ្នកក៏អាចសម្គាល់បានថាវាខូច គឺនៅពេលមានលោតសញ្ញាឆេកផ្លឹបផ្លេក ហើយជាន់ហ្គែរកន្ត្រាក់ខ្លាំង ព្រោះតែការដុតបញ្ឆេះក្នុងស៊ីឡាំងមិនស្មើគ្នានិងផ្តល់ថាមពលមិនគ្រប់គ្រាន់។ ជាមួយគ្នានេះ...
តាមតម្រាចារតាមប្រវត្តិសាស្រ្តនៃប្រទេសកម្ពុជា បានបង្ហាញថា ពិធីបុណ្យភ្ជុំបិណ្ឌ គឺកើតមានតាំងពីបុរាណកាលមកម្ល៉េះ ប៉ុន្តែកាលពីសម័យមុនគេមិនហៅថាបុណ្យភ្ជុំទេ ដោយនៅក្នុងពិធីនេះ គេមានបែងចែកជា២ដំណាក់កាល។ ដំណាក់កាលដំបូង គឺគេចាប់ពីថ្ងៃ១រោច រហូតដល់ថ្ងៃទី ១៤រោច គឺជាវារកភត្ត (ភត្តធ្វើតាមថ្ងៃ) ជាបន្តបន្ទាប់។ ចំណែកមួយដំណាក់កាលទៀតគេធ្វើនៅថ្ងៃ ១៥រោច ដែលគេហៅថា បុណ្យភ្ជុំ ហើយពិធីបុណ្យទាំងពីរដំណាក់កាលនេះ បច្ចុប្បន្នត្រូវបានគេបញ្ចូលគ្នា ដោយហៅកាត់ថា ពិធីបុណ្យភ្ជុំបិណ្ឌ។...
ភ្នំពេញ ៖លោក អង្គ វង្ស វឌ្ឍានា ប្រធានក្រុមការងារចុះជួយស្រុកមោងឫស្សី និង លោក កើត រិទ្ធ អនុប្រធានទី១ នៃក្រុមការងារចុះជួយស្រុកមោងឫស្សី នាថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៣ បានអញ្ជើញជាអធិបតី ក្នុងពិធីបើកការពិនិត្យ វាស់ភ្នែក និងកាត់វ៉ែនតាដោយឥតគិតថ្លៃជូនប្រជាពលរដ្ឋស្រុកមោងឫស្សី។ ការពិនិត្យ វាស់ភ្នែក និងកាត់វ៉ែនតា...
ភ្នំពេញ៖ សាលាឧទ្ធរណ៍ បានប្រកាសសាលក្រមជាប្រវត្តិសាស្ត្រ សម្រាប់សិទ្ធិ និងការពារកុមារ ក្នុងសំណុំរឿងប្រឆាំងនឹងអតីតនាយកប្រតិបត្តិ អង្គការ សុវណ្ណកុមារ គឺលោក សុធា អរុណ និងបក្ខពួក គឺលោក ហ៊ុន ចិន្តា អ្នកស្រី ថាយ ស៊ីនួន និងអ្នកស្រី អ៉ឹង វាសនា និមល។...
អេហ្ស៊ីប៖ ក្រសួងទេសចរណ៍ និងវត្ថុបុរាណ នៃប្រទេសអេហ្ស៊ីប បានរាយការណ៍ថា ក្នុងអំឡុងពេលជីកកកាយនៅកណ្តាលប្រទេសអេហ្ស៊ីប អ្នកបុរាណវត្ថុវិទូបានរកឃើញពាងរាប់រយដែលមានសំណល់ស្រា ត្រូវបានរក្សាទុកយ៉ាងល្អ ចំណែករបកគំហើញបុរាណ វិទ្យាដ៏គួរឲ្យរំភើបមួយបង្ហាញពីព័ត៌មានលម្អិតថ្មីអំពីជីវិតរបស់រាជវង្សអេហ្ស៊ីបបុរាណ យោងតាមការចេញផ្សាយពីគេហទំព័រ Sputnik ។ សេចក្តីថ្លែងការណ៍របស់ក្រសួងបានឲ្យដឹងថា បេសកកម្មបុរាណវិទ្យាសហការធ្វើឡើងរួមគ្នាដោយប្រទេសអេហ្ស៊ីប អាល្លឺម៉ង់ និងអូទ្រីស បានរកឃើញពាងរាប់រយដែលបិទជិត និងនៅដដែល។ ការរកឃើញនេះត្រូវបានធ្វើឡើង ខណៈអ្នកវិទ្យាសាស្ត្រកំពុងរុករកផ្នូររបស់ម្ចាស់ក្សត្រី Merneith...
គណនី TikTok ក្លែងក្លាយ ដែលលេងសើចនឹងរូបកីឡាករបាល់ទាត់សញ្ជាតិព័រទុយហ្គាល់ Cristiano Ronaldo ត្រូវបានគេ Ban រួចហើយ ខណៈអ្នកគាំទ្រសម្រុក Follow លើ TikTok នាពេលកន្លងមក។ កីឡាករសញ្ជាតិព័រទុយហ្គាល់រូបនេះ គឺជាអត្តពលិកលេចធ្លោបំផុតមួយនៅក្នុងពិភពលោក ដែលបច្ចុប្បន្នកំពុងលេងឱ្យ Al Nassr នៅលីកកំពូលអារ៉ាប់ប៊ីសាអូឌីត។ ដោយបានឈ្នះកិត្តិយសជាច្រើន និងពង្រឹងខ្លួនគេ...
ទីក្រុងឌូបៃ៖ អ៊ីរ៉ង់ បានអះអាងកាលពីថ្ងៃពុធថា ខ្លួនបានបាញ់បង្ហោះផ្កាយរណប Noor-3 ទៅក្នុងលំហដោយជោគជ័យ ជាវិធានការមួយដែលអាចបង្កើនភាពតានតឹងជាមួយបណ្តាប្រទេសលោកខាងលិចដោយបារម្ភថា បច្ចេកវិទ្យាអវកាសរបស់ខ្លួនអាចត្រូវបានប្រើប្រាស់ដើម្បីអភិវឌ្ឍអាវុធនុយក្លេអ៊ែរ យោងតាមការចេញផ្សាយពីគេហទំព័រ VOA ។ ទីភ្នាក់ងារព័ត៌មានរដ្ឋ IRNA បានរាយការណ៍ថា រដ្ឋមន្ត្រីទំនាក់ទំនងអ៊ីរ៉ង់ Isa Zarepour បាននិយាយថា ផ្កាយរណប Noor-3 ត្រូវបានដាក់ក្នុងគន្លងតារាវិថីចម្ងាយ ៤៥០...