អាមេរិក៖យោងតាមការចេញផ្សាយពីគេហទំព័រ VOA បានប្រាប់ឲ្យដឹងថា សមាជិកសភាសហរដ្ឋអាមេរិកបានបន្តការអំពាវនាវកាលពីថ្ងៃពុធដើម្បីអនុម័តច្បាប់ទ្វេភាគីដែលនឹងរឹតបន្តឹងការវិនិយោគរបស់សហរដ្ឋអាមេរិកនៅក្នុងបច្ចេកវិទ្យារបស់ប្រទេសចិន។ ប្រធានគណៈកម្មាធិការកិច្ចការបរទេសរបស់សភា លោក Michael McCaul បាននិយាយក្នុងសវនាការស្តីពីច្បាប់កាលពីថ្ងៃពុធថា វាមិនគួរមានការភ្ញាក់ផ្អើលឡើយ ដែលថា យោធា និងរដ្ឋឃ្លាំមើលរបស់ចិនកំពុងទាញយកចន្លោះប្រហោងក្នុងគោលនយោបាយរបស់សហរដ្ឋអាមេរិក ដើម្បីទទួលបានការវិនិយោគ និងជំនាញរាប់ពាន់លានដុល្លារអាមេរិក។ យើងដឹងថា ការវិនិយោគរបស់សហរដ្ឋអាមេរិកមិនបានធ្វើឱ្យចិនមានលទ្ធិប្រជាធិបតេយ្យទេ ហើយប្រទេសត្រូវបានគ្រប់គ្រងដោយ CCP បក្សកុម្មុយនិស្តចិន មិនមានអំណាចលើការប្រើប្រាស់បច្ចេកវិទ្យារបស់ពួកគេនោះទេ។ច្បាប់ដែលមានការគាំទ្រពីអង្គការអភិរក្សទាំង២ និងរដ្ឋបាល...
អាស៊ីអាគ្នេយ៍ជាតំបន់ដែលមានអរិយធម៌វប្បធម៌ និងតំបន់ធម្មជាតិដ៏សម្បូរបែបនៅក្នុងពិភពលោក។ ប្រទេសនានានៅក្នុងតំបន់ ដែលមាន ១១ប្រទេសនេះ ក៏ព្យាយាមដាក់តំបន់វប្បធម៌ និងធម្មជាតិរបស់ខ្លួនចូលទៅក្នុងបញ្ជីបេតិកភណ្ឌពិភពលោករបស់អង្គការអប់រំ វិទ្យាសាស្ត្រ និងវប្បធម៌ របស់អង្គការសហប្រជាជាតិ ឬ ហៅកាត់ថា អង្គការយូណេស្កូ (UNESCO)។ នៅលើពិភពលោក មានតំបន់បេតិកភណ្ឌពិភពលោកសរុប ១ ១៩៩កន្លែង ក្នុងចំណោមប្រទេសចំនួន ១៦៥ (ចំណោម ១៩៣ប្រទេស...
ភ្នំពេញ៖ មហាសន្និបាតបញ្ចប់អាណត្តិទី៤ និងបន្តអាណត្តិទី៥ របស់សហព័ន្ធកីឡាទូកកានូ និងទូករ៉ូអ៊ុង នៅថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៤ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្ដេចក្រឡាហោម ស ខេង ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា និងលោកអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ស្ថិតនៅទីស្ដីការក្រសួងមហាផ្ទៃ។ ក្នុងមហាសន្និបាតបញ្ចប់អាណត្តិទី៤ និងបន្តអាណត្តិទី៥ របស់សហព័ន្ធកីឡាទូកកានូត និងទូករ៉ូអ៊ុងនេះ...
ក្នុងប្រទេសចិន មានសំណង់ស្ថាបត្យកម្មបុរាណៗជាច្រើន ដែលបន្សល់ទុកពីដូនតារបស់គេ រហូតមកដល់សព្វថ្ងៃនេះ។ អគារខ្លះ ពួកគេនៅតែបន្តប្រើប្រាស់ ហើយសំណង់ខ្លះទៀតពូកគេដាក់ជាតំបន់រមណីយដ្ឋានទេសចរណ៍ប្រវត្តិសាស្ត្រ។ បើនិយាយពីមហាកំពែងចិន នរណាក៏ស្គាល់ថាជាតំបន់រមណីយដ្ឋានប្រវត្តិសាស្ត្រមួយ ប៉ុន្តែមិនសូវមានច្រើនទេ ដែលដឹងពីប្រវែងពិតនៃមហាកំពែងនេះ។ មហាកំពែងនេះ មានប្រវែងសរុបប្រមាណ ២ម៉ឺនគីឡូម៉ែត្រ ហើយកសាងឡើងដំបូងបង្អស់ដោយអធិរាជ Qin Shi Huang នៅសតវត្សទី ៣ មុនគ្រិស្តសករាជ។ កាលនោះ...
វត្តមានតារាចម្រៀងសហរដ្ឋអាមេរិក Selena Gomez និងអ្នកនិពន្ធចម្រៀង Benny Blanco ធ្វើឱ្យមានការចាប់អារម្មណ៍យ៉ាងខ្លាំងបន្ទាប់ពី តារាស្រីវ័យ ៣១ឆ្នាំរូបនេះ បញ្ចេញរូបស៊ីអារម្មណ៍លើបណ្ដាញសង្គម។ Gomez និង Blanco កាន់តែផ្អែមល្ហែមស្អិតល្មួត មិនអៀនខ្មាស់បង្ហាញជាសាធារណ។ ទំនាក់ទំនង selena និង Blanco វាហាក់ជាអារម្មណ៍ឆាប់ឆេះលឿនដូចភ្លើងចំបើងនៃទំនាក់ទំនងស្នេហា ប៉ុន្តែនៅមិនទាន់មានការបញ្ជាក់ពីសាមីខ្លួនថាពួកគេពិតជាទាក់ទងគ្នានៅឡើយទេ។ នៅក្នុងរូបថតដែលបានចែករំលែកនៅលើ Instagram Story...
ក្រុមអ្នកជំនាញអាជ្ញាធរជាតិអប្សរាដែលជួសជុលខឿនបាកាណ ប៉ែកអាគ្នេយ៍នៃប្រាសាទអង្គរវត្ត ដំណាក់កាលទី៣ បញ្ចប់ជាស្ថាពរ បន្ទាប់ពីបានចាប់ផ្ដើមជួសជុលតាំងពីដើមខែមករា ឆ្នាំ២០២៣មក។ មន្ត្រីបច្ចេកទេសរបស់នាយកដ្ឋានអភិរក្សប្រាសាទ និងបុរាណវិទ្យា លោក ឃាម មុនី ឱ្យដឹងថា ក្នុងគម្រោងជួសជុលខឿនបាកាណ ប៉ែកអាគ្នេយ៍ នៃប្រាសាទអង្គរវត្ត គឺក្រុមការងារបានជួសជុលថ្មបែកបាក់ចំនួន២៩២ដុំ ដែលរុះរើពីតាមផ្នែកនៃជ្រុងនីមួយៗឱ្យល្អរឹងមាំរួចហើយរៀបចំទៅតាមកន្លែងដើមឡើងវិញ។ លោក ឃាម មុនី ឱ្យដឹងទៀតថា បន្ថែមពីលើការជួសជុលថ្មបែកបាក់ពីតាមផ្នែកនៃជ្រុងនីមួយៗឱ្យរឹងមាំរួចហើយរៀបចំទៅតាមកន្លែងដើមឡើងវិញនោះ...
ខ្លែង គឺជាវត្ថុលេងម្យ៉ាងដែលអាចហោះបានដោយសារកម្លាំងខ្យល់ទាញយឹតតាមរយៈខ្សែដែលគេចង់ភ្ជាប់នឹងតួរបស់វា។ ក្រៅពីត្រូវបានប្រើសម្រាប់លេងកម្សាន្ត វាក៏ជាសិល្បៈមួយប្រភេទក្នុងវប្បធម៌របស់ជនជាតិខ្មែរ។ ភាគច្រើនគេតែងបង្ហើរខ្លែងលេងកម្សាន្តក្នុងរដូវលំហើយ ចាប់ផ្ដើមរាប់ពីថ្ងៃពាក់កណ្ដាលខែកញ្ញា ដល់ពាក់កណ្ដាលខែធ្នូ ហើយពេលខ្លះខ្មែរយើងលេងបន្តរហូតដល់រដូវបន្ទាប់ទៀតគឺសិសិរដូវ។ ចង់ដឹងថា តើខ្លែងមានប្រវត្តិយ៉ាងដូចម្ដេច ហើយខ្មែរយើងមានជំនឿបែបណាដែរទាក់ទងនឹងខ្លែង។ ខ្លែងមានប្រភពកំណើតដំបូងនៅប្រទេសចិន តាំងពី២៨០០ឆ្នាំមុន គ.ស មកម្ល៉េះ។ ការអះអាងបែបនេះ ដោយសារប្រទសចិនកាលពីជំនាន់មុនមានវត្ថុធាតុដើមគ្រប់គ្រាន់សម្រាប់ធ្វើខ្លែង ដូចជាកំណាត់សូត្រ សម្រាប់ធ្វើតួ ឬសាច់ខ្លែង ខ្សែសូត្រឆ្មារដែលជាប់មាំមិនងាយដាច់សម្រាប់ធ្វើខ្សែ និងឫស្សីសម្រាប់ធ្វើឆ្អឹង។...
នៅប៉ុន្មានម៉ោងមុននេះ មហាជនមានការភ្ញាក់ផ្អើល និងព្រួយបារម្ភយ៉ាងខ្លាំង បន្ទាប់ពីបែកធ្លាយវីដេអូ តារាចម្រៀងស្រីប្រចាំផលិតកម្ម 3F កញ្ញា ជេន ជួបឧប្បទ្ធវហេតុភ្លើងឆេះខ្លួនអំឡុងពេលថត MV ថ្មីរបស់ខ្លួន។ ចំពោះបញ្ហាដ៏ក្ដៅគគុកនេះ ផលិតកម្ម 3F ក៏បានបង្ហោះរូបភាព និងចេញលិខិតបកស្រាយយ៉ាងដូច្នេះថា៖ “ដោយសារមានការបែក និងបង្ហោះវីដេអូឧប្បទ្ធវហេតុកំឡុងពេលថត MV “Laila” របស់ជេន ក្រុមការងារសូមបកស្រាយមូលហេតុនិងស្ថានភាព ទៅដល់ អ្នកគាំទ្រ...
ខណៈប្រទេសជាច្រើននៅលើពិភពលោក កំពុងតែប្រារព្ធបុណ្យណូអែល មានប្រទេសយ៉ាងហោចណាស់ចំនួន ៣ ដែលបានចេញបម្រាមជាផ្លូវការ មិនឲ្យមានការប្រារព្ធឡើងនូវបុណ្យនេះ។ ប្រទេសទាំងនោះមានដូចតទៅ៖ ១.ប្រទេសប្រ៊ុយណេ៖ ប្រទេសអាស៊ីអាគ្នេយ៍មួយនេះ បានហាមមិនឲ្យមានការប្រារព្ធបុណ្យណូអែលជាសាធារណៈនៅឆ្នាំ ២០១៥។ ជនណាដែលហ៊ានល្មើសនឹងបម្រាមនេះ នឹងប្រឈមនឹងការផាកពិន័យ ក៏ដូចជាការជាប់ពន្ធនាគារ។ ២.ប្រទេសតាហ្ស៊ីគីស្ថាន៖ ដូចប្រ៊ុយណេដែរ កាលពីឆ្នាំ ២០១៥ ប្រទេសអាស៊ីកណ្ដាលមួយនេះ បានចេញបម្រាមមិនឲ្យមានការប្រារព្ធបុណ្យណូអែល។ ការឲ្យកាដូគ្នា ការលេងកាំជ្រួច...
ក្រុមការងារបុរាណវិទ្យារបស់នាយដ្ឋានអភិរក្សប្រាសាទ និងបុរាណវិទ្យានៃអាជ្ញាធរជាតិអប្សរា កំពុងធ្វើកំណាយស្រាវជ្រាវគ្រឹះខ្លោងទ្វារខាងត្បូងរបស់ប្រាសាទតាព្រហ្ម ដើម្បីសិក្សាពីស្ថានភាពគ្រឹះឱ្យបានគ្រប់ជ្រុងជ្រោយ មុនឈានទៅដល់ការជួសជុល ដែលមានកិច្ចសហការរវាងអាជ្ញាធរជាតិអប្សរា និងស្ថាប័នស្រាវជ្រាវបុរាណវិទ្យាឥណ្ឌា(ASI)។ កំណាយស្រាវជ្រាវនេះមានរយៈពេល៣ខែ ចាប់ផ្ដើមពីពាក់កណ្ដាលខែធ្នូ ឆ្នាំ២០២៣ រហូតទៅដល់អំឡុងខែកុម្ភៈឆ្នាំ២០២៤ខាងមុខ។ បុរាណវិទូនៃនាយកដ្ឋានអភិរក្សប្រាសាទ និងបុរាណវិទ្យា របស់អាជ្ញាធរជាតិអប្សរា អ្នកស្រី នេត ស៊ីមន មានប្រសាសន៍ថា ការកំណាយស្រាវជ្រាវនៅខ្លោងទ្វារខាងត្បូងនៃប្រាសាទតាព្រហ្មមានគោលបំណង ទី១ ស្វែងរកថ្មរបស់សំណង់ដែលបាត់បង់។ ទី២...