តាំងពីកកើតមក មនុស្សតែងតែត្រាច់ចរស្ទើរតែគ្រប់ទីកន្លែងទាំងអស់នៅលើពិភពលោក ហើយតែមានកន្លែងមួយចំនួនដែលមនុស្សមិនទាន់ទៅដល់។ រហូតដល់ឆ្នាំ ១៨៤០ មាននាវាអាមេរិកដឹកនាំដោយលោក Charles Wilkes បានរកឃើញនូវទ្វីបមួយថ្មីទៀតដែលមានលក្ខណៈជាទឹកកក។ ទ្វីបនោះមានឈ្មោះថា ទ្វីបអង់តាកទិច។ លោកបានចេញដំណើរពីសហរដ្ឋអាមេរិកនៅឆ្នាំ ១៨៣៨ ដោយចុះតាមមហាសមុទ្រប៉ាស៊ីហ្វិកឆ្ពោះទៅអាមេរិកខាងត្បូង ឆ្លងកាត់កោះ Polynesia ហើយបន្តទៅដែនដីអូស្ត្រាលី។ នាវារបស់លោកបានធ្វើដំណើរទៅភាគត្បូងទីក្រុងស៊ីដនី អូស្ត្រាលី។ ពេលនោះលោក Wilkes ក៏បានសង្កេតឃើញជញ្ជាំងទឹកកកនៅជ្រោយសមុទ្រ...
“កំណើតឆ្កែ កែមិនឡើង” គឺជាពាក្យស្ដីបន្ទោសពេញនិយមរបស់មហាជនទៅលើអតីតតារាចម្រៀង ប៊ុត សីហា តាមរយៈសារបង្ហោះរបស់អ្នកស្រី ទ្រី ដាណា នៅលើបណ្ដាញសង្គមហ្វេសប៊ុក កាលពីថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២៣ ពោលគឺក្រោយមួយថ្ងៃ នៃការឃាត់ខ្លួនលោក ប៊ុត សីហា ពាក់ព័ន្ធករណីគ្រឿងញៀន នៅស្រុកគងពិសី ខេត្ដកំពង់ស្ពឺ។ ក្រៅពីពាក្យស្ដីបន្ទោស និងបង្ហាញអារម្មណ៍សោកស្ដាយជំនួស ប៊ុត...
តើនេះជាយុទ្ធសាស្រ្តរបស់ Vinfast ដើម្បីឱ្យឃើញថា មានអ្នកប្រើរថយន្តខ្លួនច្រើន ឬយ៉ាងណា ក្នុងខណៈដែលក្រុមហ៊ុនវៀតណាមនេះ កំពុងតស៊ូរក្សាវត្តមានខ្លួននៅលើទឹកដីសហរដ្ឋអាមេរិក ចាប់តាំងពីបោះជំហានចូលកាលពីដើមឆ្នាំ២០២៣នេះ។ របាយការណ៍របស់គណៈកម្មការមូលបត្រអាមេរិក បានលាតត្រដាងថា ក្នុងចំណោមរថយន្តអគ្គិសនីចំនួន ១១៣០០គ្រឿង ដែលលក់ដោយក្រុមហ៊ុន Vinfast នៅឆមាសទី១ ឆ្នាំ២០២៣ ក្នុងនោះគឺមានជាង ៧ពាន់គ្រឿងហើយ ត្រូវបានទិញដោយក្រុមហ៊ុនតាក់ស៊ី Green and Smart...
អេស្ប៉ាញ៖ ការរកឃើញនាពេលថ្មីៗនេះត្រូវបានគេប៉ាន់ប្រមាណថា មានអាយុកាលយ៉ាងហោចណាស់ ២៤,០០០ឆ្នាំ ប៉ុន្តែអត្ថិភាពនៃស្នាដៃដ៏អស្ចារ្យប៉ាឡេអូលីត នៅតែមិនមាននរណាកត់សម្គាល់ សូម្បីតែអ្នកដើរភ្នំ និងអ្នករុករកក្នុងតំបន់រហូតដល់ពេលនេះ យោងតាមការចេញផ្សាយពីគេហទំព័រ Sputnik ។ ក្រុមអ្នកបុរាណវត្ថុវិទូបានបង្ហាញទីតាំងសិល្បៈរូងភ្នំប៉ាលេអូលីតដ៏គួរឲ្យភ្ញាក់ផ្អើលមួយនៅអ៊ីបេរីខាងកើត ត្រូវបានសាទរថា ជាការរកឃើញដ៏សំខាន់បំផុតមួយនៃប្រភេទរបស់វានៅលើទ្វីបអឺរ៉ុប។ ទីតាំងនេះស្ថិតក្នុងរូងភ្នំ Cova Dones ក្បែរទីក្រុង Valencia ប្រទេសអេស្ប៉ាញ បានបង្ហាញផ្ទាំងគំនូរ និងចម្លាក់បុរាណជាង...
Toyota បានក្លាយជាក្រុមហ៊ុនទីមួយក្នុងពិភពលោក ដែលអាចផលិតរថយន្តជាង ១០លានគ្រឿងក្នុងមួយឆ្នាំ សម្រាប់ឆ្នាំសារពើពន្ធ ២០២៣នេះ។ បច្ចុប្បន្ននេះ Toyota មានគោលដៅផលិតរថយន្តទាំងប្រេន Toyota និង Lexus ឱ្យបាន ៣,៤លានគ្រឿង នៅក្នុងទីផ្សារជប៉ុន កើនឡើង ៣០% និង ៦,៨លានគ្រឿងនៅទីផ្សារបរទេស កើនឡើងជិត ១០% បើប្រៀបធៀបនឹងឆ្នាំ២០២២។...
Kyiv៖ យោងតាមការចេញផ្សាយពីគេហទំព័រជប៉ុនធូដេ បានប្រាប់ឲ្យដឹងថា លោក Hiroshi Mikitani ស្ថាបនិក និងជានាយកប្រតិបត្តិ នៃក្រុមហ៊ុន Rakuten Group កាលពីថ្ងៃសៅរ៍បានបង្ហាញពីសមត្ថភាព នៃវេទិកាផ្ញើសារ Viber របស់ក្រុមហ៊ុនលោកសម្រាប់ការទប់ទល់ព័ត៌មានក្លែងក្លាយរបស់ប្រទេសរុស្ស៊ី ក្នុងអំឡុងពេលទស្សនកិច្ចនៅទីក្រុង Kyiv ។លោក Mikitani បានប្រាប់រ៉យទ័រក្នុងបទសម្ភាសន៍ Zoom អំឡុងពេលធ្វើទស្សនកិច្ចទៅកាន់ទីក្រុង...
ញូវយ៉ក៖ យោងតាមការចេញផ្សាយពីគេហទំព័រជប៉ុនធូដេ បានប្រាប់ឲ្យដឹងថា បន្ទាប់ពីមានការត្អូញត្អែរជាច្រើនខែពី Authors Guild និងក្រុមផ្សេងទៀត Amazon.com បានចាប់ផ្តើមតម្រូវឲ្យអ្នកនិពន្ធដែលចង់លក់សៀវភៅតាមរយៈកម្មវិធី E-book របស់ខ្លួនប្រាប់ក្រុមហ៊ុនជាមុនថា ការងាររបស់ពួកគេរួមមានប្រព័ន្ធបញ្ញាសិប្បនិម្មិត “AI”។ The Authors Guild បានសរសើរបទប្បញ្ញត្តិថ្មីដែលត្រូវបានបង្ហោះកាលពីថ្ងៃពុធថា នេះជាជំហានដំបូងសូមស្វាគមន៍ឆ្ពោះទៅរកការរារាំងការរីកសាយនៃសៀវភៅដែលបង្កើតដោយកុំព្យូទ័រនៅលើគេហទំព័ររបស់អ្នកលក់រាយតាមអ៊ីនធើណេត។ អ្នកនិពន្ធជាច្រើនបារម្ភថា សៀវភៅដែលបង្កើតដោយកុំព្យូទ័រអាចប្រមូលផ្តុំការងារប្រពៃណី ហើយនឹងមានភាពអយុត្តិធម៌ចំពោះអ្នកប្រើប្រាស់មិនដឹងថា ពួកគេកំពុងទិញមាតិកា...
ប៉េរូ៖ យោងតាមការចេញផ្សាយពីគេហទំព័រ Sputnik បានប្រាប់ឲ្យដឹងថា គ្រោងឆ្អឹង “អដ្ឋិធាតុ” មនុស្សត្រូវបានរកឃើញក្នុងផ្នូរនៃពិធីបុណ្យមួយនៅកន្លែងបូជនីយដ្ឋាននៃ Huaca Pucllana: Adobe និងប្រាសាទពីរ៉ាមីតសាងសងឡើងដើម្បីបម្រើជាកន្លែងបញ្ចុះសពសម្រាប់អភិជននាម័យបុរាណកាលកន្លងមក។ ក្រុមអ្នកបុរាណវិទ្យាដែលមានមូលដ្ឋាននៅទីក្រុង Lima នៃប្រទេសប៉េរូ បានរកឃើញសាកសពម៉ាំមីអាយុ ១,០០០ឆ្នាំនៅកន្លែងបុរាណវត្ថុ Huaca Pucllana មិនត្រឹមតែមានក្បាលសក់ត្រូវបានថែរក្សាយ៉ាងល្អប៉ុណ្ណោះទេ ប៉ុន្តែក៏ថ្គាមវិញមានសកម្មភាពជិតពេញលេញផងដែរ។ សាកសពម៉ាំមី ដែលបច្ចុប្បន្នមិនស្គាល់ភេទ...
អ៊ីតាលី ៖ក្រុមតារាវិទូបានប្រទះឃើញភពថ្មី និងចម្លែកមួយ ដែលពួកគេគិតថា ជាលទ្ធផលនៃការប៉ះទង្គិចគ្នារវាងភពយ៉ាងហោចណាស់ ២ ផ្សេងទៀតដោយបង្កឲ្យមានវាមានទំហំក្រាសជាងដែកថែប យោងតាមការចេញផ្សាយពីគេហទំព័រ Sputnik ។ ផ្កាយរណបដែលបានកំណត់ថា TOI-1853b មានចម្ងាយប្រហែល ៥៤២ ឆ្នាំពន្លឺពីផែនដី ហើយតូចជាងភពណិបទូនបន្តិច។ ទោះបីជាយ៉ាងណាក៏ដោយ ក្រុមមួយនៅសាកលវិទ្យាល័យ Bristol ក្នុងចក្រភពអង់គ្លេស និងសាកលវិទ្យាល័យ Rome...
ស្រុកព្រៃនប់៖ Wonderlandsuiteresort ជាកន្លែងសម្រាកកម្សាន្ដបែបធម្មជាតិថ្មីមួយកន្លែង ស្ថិតក្នុងឃុំជើងគោស្រុកព្រៃនប់ ខេត្តព្រះសីហនុ នឹងដាក់ឲ្យដំណើរការ ក្នុងពេលឆាប់ៗខាងមុខនេះ។ Wonderlandsuiteresort ជាកន្លែងដែលភ្ញៀវទេសចរណ៍ ប្រជាពលរដ្ឋ មហាជនអាចផ្សារភ្ជាប់ពេលវេលា និងការស្នាក់នៅជាមួយធម្មជាតិវាលស្រែ ព្រៃភ្នំ និងដងព្រែកដ៏ស្រស់ស្អាតផងដែរ ។ មន្ត្រីផ្នែកទេសចរណ៍និងអាជ្ញាធរលើកឡើងថា គ្រប់យ៉ាងដែលលិចឡើងជារូបភាពនេះ គឺជាការរួមចំណែកនិងពង្រីកសក្តានុពល ទេសចរណ៍ក្នុងខេត្តព្រះសីហនុ៕