អាមេរិក៖ នេះយោងតាមការចេញផ្សាយពីគេហទំព័រ MSNបានប្រាប់ឲ្យដឹងថា ការចាកចេញរបស់មហាសេដ្ឋីបច្ចេកវិទ្យាយក្សអាមេរិក លោក Elon Musk ឆ្នាំ ២០១៨ ពីក្រុមហ៊ុន OpenAI ដែលជាក្រុមហ៊ុននៅពីក្រោយ ChatGPT បានអង្រួនអង្គការបញ្ញាសិប្បនិមិត្តយ៉ាងខ្លាំងបំផុត។លោក Sam Altman នាយកប្រតិបត្តិ OpenAI បាននិយាយថា វាពិតជាលំបាកខ្លាំងណាស់។ខ្ញុំត្រូវតម្រង់ទិសដៅជីវិត និងពេលវេលារបស់ខ្ញុំឲ្យបានច្រើនដើម្បីប្រាកដថាយើងមានថវិកាគ្រប់គ្រាន់។ ក្នុងឆ្នាំ...
កាណាដា៖ ប្រធានបណ្តាញទូរស័ព្ទចល័តយក្ស T-Mobile បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា ក្រុមហ៊ុននឹងកាត់បន្ថយបុគ្គលិកស្ទើរតែ ៧ភាគរយក្នុងចំណោមបុគ្គលិកទំាងអស់រយៈពេលប៉ុន្មានខែខាងមុខនេះដែលជាផ្នែក នៃយុទ្ធសាស្រ្តកាត់បន្ថយការចំណាយ យោងតាមការចេញផ្សាយពីគេហទំព័រ UPI ។ នាយកប្រតិបត្តិលោក Mike Sievert បាននិយាយក្នុងលិខិតមួយទៅកាន់និយោជិតថា ចាប់ពីសប្តាហ៍នេះ និងក្នុងរយៈពេល ៥ សប្តាហ៍ខាងមុខ យើងនឹងធ្វើការផ្លាស់ប្តូរចំពោះអង្គភាពរបស់យើងដែលនឹងនាំឲ្យមានការកាត់បន្ថយមុខតំណែងមួយចំនួននៅក្រុមហ៊ុន ។ការផ្លាស់ប្តូរទាំងនេះនឹងប៉ះពាល់ដល់មុខតំណែងជិត ៥០០០ តិចជាង...
របាយការណ៍មួយបានព្រមានថាផ្ទាំងថ្មដ៏ធំ “Kissing rocks” ដ៏ល្បីល្បាញរបស់វៀតណាមនៅចំកណ្តាលឈូងសមុទ្រ Ha Long គឺប្រឈមនឹងហានិភ័យនៃការដួលរលំ។ ឈូងសមុទ្រ Ha Long នៅខេត្ត Quang Ninh មានកោះតូចៗរាប់រយ ដែលទាក់ទាញភ្ញៀវទេសចរចំនួន ៤ លាននាក់ក្នុងឆ្នាំ ២០១៩។ ថ្មភ្លោះដែលផុសចេញពីឈូងសមុទ្រ ហើយនៅពេលសង្កេតមើលទៅហាក់ដូចជាប៉ះ ឬ កំពុងថើបគ្នា...
ក្នុងផែនការស្តារ និងលើកកម្ពស់វិស័យទេសចរណ៍ក្នុងស្រុកទៅជាគោលដៅទេសចរណ៍កំពូលមួយក្នុងតំបន់ ក្រសួងទេសចរណ៍ បានដាក់ចេញនូវផែនការប្រើប្រាស់បច្ចេកវិទ្យាចំនួន ១៥ អនុវត្តផែនទីបង្ហាញផ្លូវបច្ចេកវិទ្យាទេសចរណ៍ ដល់ឆ្នាំ២០៣០។ ផែនទីបង្ហាញផ្លូវបច្ចេកវិទ្យាទេសចរណ៍ត្រូវបានអភវិឌ្ឍជាមួយនឹងចក្ខុវិស័យ “ក្លាយជាគោលដៅទេសចរណ៍កំពូលមួយក្នុងតំបន់ តាមរយៈការចាប់យក និងការធ្វើបរិវត្តកម្មបច្ចេកវិទ្យាសម្រាប់ការអភិវឌ្ឍវិស័យទេសចរណ៍ប្រកបដោយភាពប្រកួតប្រជែង ចីរភាព និងបរិយាបន្ននៅឆ្នាំ២០៣០” ដោយត្រូវបានកំណត់គោលបំណងចំនួន៤ រួមមាន៖ (១) បង្កើនអក្ខរកម្ម និងបំណិនបច្ចេកវិទ្យាលដល់ប្រតិបត្តិករអាជីវកម្ម និងអ្នកប្រើប្រាស់ (២) ពង្រឹងហេដ្ឋារចនាសម្ព័ន្ធ និងគោលនយោបាយគាំទ្រ...
ក្នុងរយៈពេលចុងក្រោយនេះ មានការលើកឡើងជាច្រើនថា បញ្ហារថយន្តបាត់ប្រេងម៉ាស៊ីន គឺបណ្តាលមកពីការខូចវ៉ាល់ PCV ដោយគេអះអាងថា នៅពេលផ្លាស់ប្តូរវ៉ាល់នេះចេញ វានឹងដោះស្រាយបញ្ហាបាត់ប្រេងម៉ាស៊ីនបាន។ តើការលើកឡើងនេះ ត្រឹមត្រូវដែរឬទេ? ជាទូទៅ បញ្ហារថយន្តបាត់ប្រេងម៉ាស៊ីន គឺមានមូលហេតុច្រើនណាស់ ហើយក្នុងនោះ ការខូចវ៉ាល់ PCV ក៏ជាមូលហេតុមួយផងដែរ។ ប៉ុន្តែលោកអ្នកក៏ត្រូវដឹងដែរថា ពេលវ៉ាល់ PCV ខូច គឺវានឹងចេញរោគសញ្ញាដូចខាងក្រោមនេះ៖...
នៅថ្ងៃទី២៣ ខែ សីហា ឆ្នាំ២០២៣ ក្រុមការងាររបស់រដ្ឋបាលខេត្តសៀមរាប និងក្រុមហ៊ុន China Metro របស់ប្រទេសចិន បានចាប់ផ្ដើមជួបប្រជុំជាមួយភាគីពាក់ព័ន្ធនានា ដើម្បីពិនិត្យលទ្ធភាពក្នុងការសាងសង់ផ្លូវរថភ្លើងធុនស្រាល ដែលមានគោលដៅពីអាកាសយានដ្ឋានសៀមរាបអង្គរ មកកាន់ក្រុងសៀមរាប និងស្ថិតក្នុងគម្រោងរបស់ក្រសួងសាធារណការ និងដឹកជញ្ជូន។ លោក ស៊ី សាវមីង វិស្វករជាន់ខ្ពស់របស់ក្រុមហ៊ុន China Metro បានឲ្យដឹងថា...
រុស្ស៊ី៖ អ្នកឆ្លើយឆ្លងព័ត៌មាន Sputnik បានរាយការណ៍ពីមជ្ឈមណ្ឌលគ្រប់គ្រងបេសកកម្មកាលពីថ្ងៃពុធនិយាយថា គ្រាប់រ៉ុក្កែត Soyuz-2.1a របស់រុស្ស៊ីដែលផ្ទុកយានអវកាសដឹកទំនិញ Progress MS-24 ដើម្បីបញ្ជូនការផ្គត់ផ្គង់ និងឧបករណ៍ថ្មីៗទៅកាន់ស្ថានីយអវកាសអន្តរជាតិ (ISS) បានចាប់ផ្តើមចេញពីកំពង់ផែ Baikonur ។ អ្នកឆ្លើយឆ្លងព័ត៌មានបានរាយការណ៍ថា រ៉ុក្កែតបានដាក់ Progress MS-24 ចូលទៅក្នុងគន្លងផែនដីរួចហើយ ហើយយានអវកាសដឹកទំនិញបានចាប់ផ្តើមហោះហើររបស់ខ្លួនទៅកាន់ ISS...
ក្រុមអ្នកជំនាញរបស់នាយកដ្ឋានអភិរក្សប្រាសាទ និងបុរាណវិទ្យា នៃអាជ្ញាធរជាតិអប្សរាកំពុងតែប្រឹងប្រែងជួយសង្គ្រោះដោយជួសជុល និងបង្ហាប់គ្រឹះបង្កាន់ដៃនាគដែលធ្វើអំពីថ្មភក់នៅជាន់ផ្ទាល់ដីនាភាគខាងត្បូងរបស់ប្រាសាទអង្គរវត្ត ត្រង់ច្រកកណ្ដាលចេញពីខ្លោងទ្វារតាពេជ្រ ដើម្បីឱ្យរួចផុតពីហានិភ័យខ្ពស់។ បុរាណវិទូ និងជាភ្នាក់ងារអភិរក្សប្រាសាទអង្គរវត្ត នៃនាយកដ្ឋានអភិរក្សប្រាសាទ និងបុរាណវិទ្យា លោក សយ សុភារិន្ទ ឱ្យដឹងថា បច្ចុប្បន្នបង្កាន់ដៃនាគ និងជើងទម្រធ្វើពីថ្មភក់របស់ប្រាសាទអង្គរវត្តភាគខាងកើត នៃជណ្ដើរខាងត្បូងដែលមានអាយុកាលជិតពាន់ឆ្នាំប្រវែងប្រហែល១០ម៉ែត្រ កំពុងមានហានិភ័យខ្ពស់ ដោយកន្លែងខ្លះថ្មបានបាក់បែក និងគ្រឹះរបស់វាត្រូវទឹកភ្លៀងហូរច្រោះដីបណ្ដាលឱ្យដុំថ្មរបស់ខឿនធំៗញែកចេញពីគ្នាធ្វើឱ្យទ្រេតខ្លាំង ប្រឈមមុខនឹងការរលំក្បាលនាគ។ លោកឱ្យដឹងទៀតថា...
យោងតាមរបាយការណ៍របស់ World Happiness Report បានបង្ហាញថាអ្នករស់នៅក្នុងប្រទេស ហ្វាំងឡង់ ដាណឺម៉ាក អ៊ីស្លង់ អ៊ីស្រាអែល និងហូឡង់ ជាអ្នករស់នៅដែលមានសុភមង្គលបំផុតនៅលើពិភពលោក ប្រចាំឆ្នាំ២០២៣។ ជារៀងរាល់ឆ្នាំ World Happiness Report ដែលគាំទ្រដោយអង្គការសហប្រជាជាតិ បោះផ្សាយរបាយការណ៍ដែលចាត់ថ្នាក់ប្រទេសដោយផ្អែកលើ “សុភមង្គល” ។ ចំណាត់ថ្នាក់នេះ គឺផ្អែកលើការស្ទង់មតិរបស់...
គ្រប់អ្នកប្រើប្រាស់រថយន្តទាំងអស់ សុទ្ធតែមានការបារម្ភពេលឃើញរថយន្តចេញ Check ជាពិសេសពេលធ្វើដំណើរផ្លូវឆ្ងាយ។ បច្ចុប្បន្នមានមនុស្សភាគច្រើន បានទិញឧបករណ៍ស្កេនដាក់ជាប់តាមរថយន្ត ដើម្បីត្រៀមពេលមានករណីលោតចេញសញ្ញា Check។ ពេលស្កេនឃើញលេខកូដ គេអាច search លេខកូដនោះតាមអ៊ីនធើណែត ដើម្បីអាចដឹង និងស្វែងយល់បានពីបញ្ហារថយន្ត ថាតើធ្ងន់ធ្ងរ ឬស្រាល។ យ៉ាងណាមិញ ប្រសិនលោកអ្នកស្ថិតក្នុងតំបន់គ្មានសេវាអ៊ីនធើណែត លោកអ្នកក៏នៅតែអាចដឹងបានខ្លះៗផងដែរតាមរយៈអត្ថន័យនៃអក្សរ និងលេខរបស់លេខកូដនោះ។ ជាទូទៅ លេខកូដ...