ផ្សេងៗ

ព្រះអើយ! ជេន ត្រូវភ្លើងឆេះ កំឡុងពេលថត MV ថ្មី

នៅប៉ុន្មានម៉ោងមុននេះ មហាជនមានការភ្ញាក់ផ្អើល និងព្រួយបារម្ភយ៉ាងខ្លាំង បន្ទាប់ពីបែកធ្លាយវីដេអូ តារាចម្រៀងស្រីប្រចាំផលិតកម្ម 3F កញ្ញា ជេន ជួបឧប្បទ្ធវហេតុភ្លើងឆេះខ្លួនអំឡុងពេលថត MV ថ្មីរបស់ខ្លួន។

ចំពោះបញ្ហាដ៏ក្ដៅគគុកនេះ ផលិតកម្ម 3F ក៏បានបង្ហោះរូបភាព និងចេញលិខិតបកស្រាយយ៉ាងដូច្នេះថា៖ “ដោយសារមានការបែក និងបង្ហោះវីដេអូឧប្បទ្ធវហេតុកំឡុងពេលថត MV “Laila” របស់ជេន ក្រុមការងារសូមបកស្រាយមូលហេតុនិងស្ថានភាព ទៅដល់ អ្នកគាំទ្រ ជេន និង3F ការឆាប់ឆេះ គឺមកពីក្រដាស Magic (ក្រដាសសម្រាប់ដុតលេងសៀក) ដែល Concept គឺត្រូវប្ដូរសម្លៀកបំពាក់ទៅឈុតមួយផ្សេងទៀត មុននឹងថតក្រុមការងារ បានធ្វើការសាកល្បងរួចជាស្រេច ប៉ុន្តែកំឡុងពេលថតគឺមានបញ្ហាត្រង់ឆេះជាមួយស្បៃ រហូតមានបញ្ហាដូចដែលបានឃើញ ក្នុងអំឡុង ពេល ៣នាទី ក្រដាស Magic គឺបារលត់ តែអ្វីដែលបង្ករជាបញ្ហាគឺស្បៃ ដែលឆាប់ឆេះ ទើបមានការឆាបទៅលើខ្លួនរបស់ជេន”។

យ៉ាងណាមិញចំពោះស្ថានភាពរបស់ ជេន ពេលនេះគឺរងរបួសខ្លាំងនៅបរិវេនក្បាលពោះរបស់នាង និងផ្នែកត្រង់ចង្ការ។ នេះបើតាមការបញ្ជាក់ពី 3F Music៕

ប្រភព​ sabay

Most Popular

To Top