ផ្សេងៗ

ពេលស្ថិតក្នុងស្ថានភាពទាំងនេះ ទើបដឹងថា ហ្វ្រាំងដៃសំខាន់ប៉ុនណា!

អ្នកបើកបររថយន្ត​មួយចំនួន ប្រហែល​មិនសូវ​ចាប់អារម្មណ៍ប្រើប្រាស់ហ្រ្វាំងដៃនោះទេ ដោយយល់ថា វាមិនមាន​អ្វីសំខាន់ឡើយ។ ការពិត​ទៅ ប្រសិនបើយើង​គ្រាន់តែ​បើកបរ​ធម្មតា នោះយើង​នឹងមិន​ប្រើប្រាស់វាឡើយ ប៉ុន្តែ​នៅពេល​ដែលជួប​ស្ថានភាព ឬ​ហេតុការណ៍​ដូចខាងក្រោមនេះ ទើបដឹងថា ហ្វ្រាំងដៃ​មានសារៈសំខាន់ខ្លាំងប៉ុនណា។

១. ប្រើប្រាស់​នៅពេលចតលើផ្លូវទួល៖ នៅពេល​លោកអ្នកចតរថយន្តលើ​ផ្លូវទួល ជម្រាល ឬចំណោត ហើយបើគ្រាន់តែ​ដាក់​ចង្កឹះលេខអក្សរ P គឺមិនគ្រប់គ្រាន់ឡើយ គឺវានឹង​ធ្វើឱ្យប្រអប់លេខប្រឹងទប់​ដើម្បីកុំឱ្យរអិល ដូច្នេះ បើកដាក់ហ្វ្រាំងដៃជំនួយ គឺអាចដោះស្រាយបញ្ហានេះបាន។

២. ប្រើក្នុងពេល​មានករណី​អាសន្ន៖ ពេលបើករថយន្តសុខៗ​ស្រាប់តែមានបញ្ហាហ្វ្រាំងជើង ដូចជាជាន់ហ្វ្រាំងមិនស៊ី ឬដាច់ហ្រ្វាំង​ជាដើម គឺ​លោកអ្នក​អាចប្រើប្រាស់ហ្វ្រាំងដៃជំនួស​ ដើម្បីជួយ​បន្ថយល្បឿនរថយន្ត។ ក្នុងករណីនេះ ក៏គប្បី​ប្តូរចង្កឹះលេខ​ពីអក្សរ D មកលេខ2 ឬអក្សរ L ផងដែរ។

៣. ពេល​ឈប់​ស្តុបភ្លើងក្រហម៖ បើលោកអ្នកមិនចង់ជាន់ហ្វ្រាំងយូរខ្លាចចុកជើង គឺ​អាចប្រើប្រាស់​ហ្វ្រាំងដៃនេះបាន។

៤. ពេល​ឡើងចំណោត៖ ប្រសិនបើលោកអ្នក​កំពុងបើកឡើងចំណោត ឬទួលដែល​មានការកកស្ទះ លោកអ្នកអាចប្រើប្រាស់ហ្វ្រាំងដៃជំនួយ ដើម្បី​កុំឱ្យកង់រថយន្តទួងរអិលមកក្រោយ ពេលជាន់ហ្គែទៅមុខ៕

sabay

Most Popular

To Top