បរទេស៖ កាសែត Nikkei របស់ជប៉ុនបានរាយការណ៍កាលពីថ្ងៃអង្គារ ដោយដកស្រង់ប្រភពជិតស្និទ្ធ នឹងរដ្ឋាភិបាលចិនថា អង្គការ think tank (ផ្តល់គំនិត) របស់ចិនដែលជិតស្និទ្ធ នឹងកងកម្លាំងប្រដាប់អាវុធ របស់ប្រទេសនេះបានព្យាករណ៍ថា ជម្លោះរុស្ស៊ី-អ៊ុយក្រែននឹងបញ្ចប់នៅមុនរដូវស្លឹកឈើជ្រុះ ឆ្នាំ ២០២៣ ។ ប្រព័ន្ធផ្សព្វផ្សាយបានអះអាងថា រដ្ឋាភិបាលក្រុងប៉េកាំង បានចាត់ទុកការវាយតម្លៃនេះថា មានភាពរឹងមាំគ្រប់គ្រាន់ ដើម្បីព្យាយាមទទួលយកតួនាទី...
ភ្នំពេញ ថ្ងៃទី៩ ខែមីនា ឆ្នាំ២០២៣ ៖ ក្រុមហ៊ុន អ៊ីហ្ស៊ីខម បានក្លាយខ្លួនជាក្រុមហ៊ុនបច្ចេកវិទ្យាដ៏ជោគជ័យមួយ ដែលមានការចាប់ដៃគូសហការជាមួយក្រុមហ៊ុនសេវាក្លោដ និងក្រុមហ៊ុនបច្ចេកវិទ្យាអន្តរជាតិឈានមុខគេជាច្រើន ដើម្បីអភិវឌ្ឍថ្នាលឌីជីថលដ៏ចាំបាច់សម្រាប់ទ្រទ្រង់ការអភិវឌ្ឍសេដ្ឋកិច្ចឌីជីថលនៅកម្ពុជា ស្របតាមចក្ខុវិស័យយុទ្ធសាស្ត្ររបស់ សម្តេចតេជា នាយករដ្ឋមន្ត្រី។ ក្នុងពិធីប្រារព្ធខួប ១៥ឆ្នាំ នៃវត្តមានក្នុងវិស័យបច្ចេកវិទ្យាទូរគមនាគមន៍ និងព័ត៌មាន (ICT) ដែលប្រព្រឹត្តិទៅក្រោមអធិបតីភាព លោកជំទាវ ចម...
កូរ៉េ៖បើយោងតាមចេញផ្សាយ ផ្លូវការរបស់គេហទំព័រកម្សាន្តកូរ៉េខាងត្បូង Allkpop បានប្រាប់ឲ្យដឹងថា ប៉ូលិសកំពុងស៊ើបអង្កេតខ្សែវីដេអូកាមេរ៉ាតាមអ៊ីនធើណេត (IP) ថតបាននៅគ្លីនិកវះកាត់កែសម្ផស្សនៅ Gangnam ទីក្រុងសេអ៊ូល ប្រទេសកូរ៉េខាងត្បូង ខណៈការសង្ស័យត្រូវបានលើកឡើងថា វីដេអូដែលថតនៅកន្លែងផ្សេងទៀត ដូចជាបន្ទប់ស្លៀកពាក់ក៏ត្រូវបានបែកធ្លាយ ហើយប៉ូលីសកំពុងបញ្ជាក់ពីការពិត។យោងតាមរបាយការណ៍របស់ប៉ូលីសថា ការសង្ស័យត្រូវបានផ្ទុះឡើងកាលពីថ្ងៃទី ៧ ខែមីនា វីដេអូដែលថតក្នុងបន្ទប់ផ្លាស់សម្លៀកបំពាក់ និងបន្ទប់ Electrocardiogram នៃគ្លីនិកវះកាត់កែសម្ផស្សត្រូវបានបែកធ្លាយ បន្ថែមពីលើវីដេអូកាមេរ៉ា...
បាងកក៖ យោងតាមការចេញផ្សាយ ពីគេហទំព័រឌឺវីប៊ីសបានប្រាប់ឲ្យដឹងថា កីឡាករប្រដាល់ Muay Thai ម៉ាឡេស៊ី Muhammad Johan Ghazali Zulfikar បានបង្ហាញខ្លួនលើកដំបូងក្នុងកម្មវិធី One Championship ដ៏គួរឲ្យភ្ញាក់ផ្អើល និងមិនអាចបំភ្លេចបាននៅកីឡដ្ឋាន Lumpinee Boxing Stadium ក្នុងទីក្រុងបាងកក កាលពីយប់ថ្ងៃសុក្រ នៅពេលលោកបានវាយមួយដៃធ្វើឲ្យដៃគូសន្លប់។...
បរទេស៖សាងសមម៉ាំមីរូបរាងជានាងមច្ឆាឬពាក់កណ្តាលមនុស្ស និងពាក់កណ្តាលជាសត្វត្រីដែលមានអាយុកាល ជាយូរមកហើយ នោះទីបំផុតត្រូវបានបង្ហាញការពិតហើយក្រោយការសិក្សា ស្រាវជ្រាវតាមបែបវិទ្យាសាស្ត្រកាល ពីឆ្នាំទៅ។ ពលរដ្ឋក្នុងតំបន់មួយរបស់ប្រទេសជប៉ុនបាន ជឿជាក់ថាម៉ាំមីនាងមច្ឆានេះ មានអាយុកាលចន្លោះពី៣០០ ទៅ៤០០ឆ្នាំហើយ គឺជាវត្ថុសាកសិទ្ធតំណាងឲ្យជីវិតអមតៈ។ ទោះបីជាយ៉ាងណាក្តីកាលពីឆ្នាំទៅជប៉ុនបានចាប់ ផ្តើមធ្វើការសិក្សាជាមួយនឹងបច្ចេកវិទ្យា ទំនើបដោយមានការស្កេនរក អាយុពិតនិងអ្នកបង្កើតផងដោយទីបំផុតគេជឿជាក់ថាម៉ាំមីនេះ គឺគ្រាន់តែរូបស្មូនដែលត្រូវបានបង្កើតឡើងដោយជនមិន ស្គាល់អត្តសញ្ញាណកាលពីទសវត្សឆ្នាំ១៨០០ប៉ុណ្ណោះ។ គោលបំណងនៃការបង្កើតម៉ាំមីនេះ អាចជឿជាក់បានថាដោយសារតែ គេមិនចង់ឲ្យពលរដ្ឋក្នុងតំបន់នាំគ្នាហូបត្រីម្យ៉ាង ដែលមានរូបរាងស្រដៀងទៅ នឹងរូបរាងនាងមច្ឆានេះ។...
តូក្យូ៖យោងតាមការចេញផ្សាយពីគេហទំព័រជប៉ុនធូដេបានប្រាប់ឲ្យដឹងថា អ្នកគាំទ្រជប៉ុនរាប់ពាន់នាក់ កាលពីថ្ងៃអាទិត្យ បានជូនដំណើរសត្វខ្លាឃ្មុំផេនដាជាទីស្រឡាញ់ចំនួន ៤ ក្បាលដែលនឹងត្រូវត្រឡប់ទៅប្រទេសចិនវិញក្នុងសប្តាហ៍នេះ ដោយមានអ្នកទស្សនាខ្លះស្រក់ទឹកភ្នែក។ អ្នកទស្សនាបានសម្រុកទៅសួនសត្វ Ueno ទីក្រុងតូក្យូ បានផ្តិតយករូបភាពចុងក្រោយនៃ Xiang Xiang ជាកន្លែងទាក់ទាញ ដ៏ធំសម្រាប់ឧទ្យាន នេះចាប់តាំងពីនាងកើតកាលឆ្នាំ ២០១៧ និងទៅកាន់ឧទ្យានមួយនៅតំបន់ Wakayama ភាគខាងលិចសម្រាប់ខ្លាឃ្មុំផេន ដាបីផ្សេងទៀត។ នៅទីក្រុងតូក្យូ...
អង់ការ៉ា៖ រដ្ឋមន្ត្រីការបរទេសតួកគីលោក Mevlut Cavusoglu បានឲ្យដឹងថា តួកគី នឹងមិនទទួលយកជនភៀសខ្លួន ពីប្រទេសស៊ីរីបន្ថែមទៀតនោះទេ បន្ទាប់ពីការរញ្ជួយដី ដោយបដិសេធការអះអាងដែលថា ប្រជាជនស៊ីរី កំពុងភៀសខ្លួនកាន់តែច្រើនចូលទៅក្នុងប្រទេសបន្ទាប់ពីការរញ្ជួយ ដីដ៏សាហាវនេះ។ លោក Cavusoglu បានឲ្យដឹងនៅក្នុងសន្និសីទសារព័ត៌មានរួមគ្នាជាមួយសមភាគីលីប៊ី លោក Nejla al-Mangush ក្នុងរដ្ឋធានីថា “ការអះអាងដែលថាមានការហូរចូលថ្មីនៃជនភៀសខ្លួនពីប្រទេសស៊ីរីទៅកាន់តួកគី គឺមិនពិតនោះទេ។...
បន្ទាប់ពីបានចំណាយពេលជាច្រើនម៉ោងក្នុងការពិភាក្សាគ្នារួចមករវាងក្លឹប Chelsea និង PSG កីឡាករម៉ារ៉ុក Ziyech បានហោះ ទៅដល់បារាំងរួចទៅហើយដើម្បីធ្វើការតេស្តសុខភាពប៉ុន្តែអ្វីៗបែរជាមិនបានដូចផែនការទៅវិញ។ ខណៈដែលកីឡាករបានចុះកុងត្រាផ្ទាល់ខ្លួនរួចទៅហើយនោះឯកសារដែលរៀបចំដោយ Chelea បែរជាមានបញ្ហាទៅវិញ ដោយ សារការបញ្ជុនឯកសារខុសដែលជាលទ្ធផលកីឡាកររូបនេះអាចនឹងមិនអាចបង្ហាញខ្លួនឲ្យ PSG តាមកាលកំណត់ បានឡើយ ឬមានន័យថានឹងបន្តលេងនៅអង់គ្លេសជាធម្មតា។ ទោះបីជាយ៉ាងណាក្តីគេបានដឹងថា PSG នឹងធ្វើការប្តឹងផ្តល់ទៅកាន់តុលាការបារាំងដើម្បីឲ្យដោះស្រាយបញ្ហានេះទាំងដែល PSG ធ្លាប់ជួបបញ្ហានេះកន្លងមកដែរជាមួយនឹង...
GENEVA៖UEFA បាននិយាយកាលពីថ្ងៃពុធថា ក្រុមបុរសនឹងលែងលេងក្នុងក្រុមចំនួន ៦ ក្រុមទៀតហើយបន្ទាប់ពី Euro 2024 ដោយស្វែងរកការប្រកួតជម្រុះ World Cup និងជើងឯកទ្វីបអឺរ៉ុប យោងតាមការចេញផ្សាយពីគេហទំព័រជប៉ុនធូដេ។ UEFA បានបន្តថា ខ្លួនរំពឹងថានឹងមានការលេងដោយមានភាពស្វាហាប់ជាងមុន នៅពេលការប្រកួតជម្រុះ World Cup ឆ្នាំ ២០២៦ ចាប់ផ្តើមនៅខែមីនា ឆ្នាំ...
វ៉ាស៊ីនតោន៖ប្រធាន Twitter លោក Elon Musk បានប្រកាសនៅលើ Tweets ជាបន្តបន្ទាប់កាលពីម្សិលមិញថា សេវាកម្មជាវរបស់ ក្រុមហ៊ុននឹងបង្ហាញការផ្សាយពាណិជ្ជកម្មតិចជាងមុនដល់អ្នកប្រើប្រាស់ រួមទាំងកម្រិត គ្មានការផ្សាយពាណិជ្ជកម្មផងដែរ យោងតាមការ ចេញផ្សាយពីគេហទំព័រឌឺវីប៊ីស។ ការប្រកាសនេះធ្វើឡើង ខណៈបណ្ដាញសង្គមបានប្រឈមមុខនឹងភាពមិនប្រាកដប្រជាផ្នែកសេដ្ឋកិច្ចចាប់តាំងពីការ ចូលកាន់កាប់របស់ខ្លួនដោយលោក Musk ក្នុងខែតុលា។ ការផ្សាយពាណិជ្ជកម្មគឺញឹកញាប់ពេកនៅលើ Twitter និងធំពេក។...