ញូវយ៉ក៖ បន្ទាប់ពីការពង្រីកលំនៅដ្ឋានប្រណីត យ៉ាងឆាប់រហ័ស នៅក្នុងទីក្រុងញូវយ៉ក ក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ នៅពេលដែលអ្នកអភិវឌ្ឍន៍ បានទាញយកអត្ថប្រយោជន៍ ពីអត្រាការប្រាក់ទាប ការលក់យូនិតលំដាប់ខ្ពស់ បានចាប់ផ្តើមយឺតៗ ដែលធ្វើឱ្យមាន ការព្រួយបារម្ភ ដល់អ្នកពាក់ព័ន្ធ និងបង្កើនការព្រួយបារម្ភ លើវិស័យសេដ្ឋកិច្ច។
នៅក្នុងតំបន់ដែលមានប្រណិតភាពមួយ នៅតាមបណ្តោយចុងខាងត្បូង នៃកណ្តាលឧទ្យាន នៃទីក្រុងអគារទំនើបៗ មួយចំនួនបានរីកដុះដាល ឬកំពុងសាងសង់រួមទាំងអគារ Central Park Tower កម្ពស់ ១.៥៥០ ហ្វីតដែលត្រូវបានគេចាត់ទុក ជាអគារខ្ពស់កប់ពពកខ្ពស់ជាងគេបំផុត នៅលើពិភពលោក។
អគារមួយទៀតនៅក្នុងអ្វីដែលគេហៅថា ជួរមហាសេដ្ឋីមានលក្ខណៈពិសេស ដែលផ្ទះថ្លៃជាងគេបំផុត ដែលមិនធ្លាប់មានលក់ នៅសហរដ្ឋអាមេរិក។ អគារខ្ពស់នៅជាន់ខាងលើ ត្រូវបានហ៊ុមព័ទ្ធ ដោយមហាសេដ្ឋី មូលនិធិហ៊ីនហ្គីហ្វីន ក្នុងតម្លៃ ២៣៨ លានដុល្លារកាលពីដើមឆ្នាំនេះ៕ដោយ ឈូក បូរ៉ា