សេដ្ឋកិច្ច​

អត្រាអ្នកគ្មានការងារធ្វើ នៅក្នុងប្រទេសណូវែលសេឡង់ កើនឡើង ទោះបីមានអត្រា ការងារធ្វើទាបក្តី

វ៉ាស៊ីនតោន៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០១៩ថា ស្ថិតិរបស់ប្រទេសណូវែលសេឡង់ បានឲ្យដឹងកាលពីថ្ងៃពុធថា អត្រាគ្មានការងារធ្វើបានកើនឡើងដល់៤,២ ភាគរយនៅក្នុងត្រីមាស ខែកញ្ញាឆ្នាំ២០១៩ ដែលបានកើនឡើងពី៣,៩ ភាគរយកាលពីត្រីមាសមុន ។


ការកើនឡើងនៃអត្រាគ្មានការងារធ្វើ បានកើតឡើងបន្ទាប់ពីការធ្លាក់ចុះដល់កម្រិតទាបរយៈពេល១១ឆ្នាំនៅក្នុងត្រីមាស ខែមិថុនាឆ្នាំ២០១៩ ខណៈដែលអត្រាគ្មានការងារត្រូវបានកែតម្រូវតាមរដូវកាលបានធ្លាក់ចុះដល់១០,៤ ភាគរយ។


លោក Paul Pascoe អ្នកចាត់ការជាន់ខ្ពស់របស់ការិយាល័យស្ថិតិណូវែលសេឡង់ បានមានលើកឡើងថា“ ទិន្នន័យទីផ្សារការងារគឺមានប្រយោជន៍បំផុតនៅពេលដាក់ក្នុងបរិបទនៃពេលវេលា ។


ទោះបីជាអត្រាគ្មានការងារធ្វើបានវិលត្រឡប់មករកកម្រិតដែលត្រូវបានគេមើលឃើញនៅក្នុងត្រីមាស ខែមីនាឆ្នាំ ២០១៩ ក៏ដោយ ក៏វានៅតែមានការថយចុះយ៉ាងខ្លាំងចាប់តាំងពីចុងឆ្នាំ ២០១២ ៕ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

Most Popular

To Top