RIYADH៖ប្រទេសអារ៉ាប់ប៊ីសាអូឌីត បានដាក់តម្លៃរហូតដល់ទៅ ១,៧១ ពាន់ពាន់លានដុល្លារទៅលើក្រុមហ៊ុន ថាមពលយក្ស Aramco ដែលជា IPO ធំជាងគេបំផុត នៅលើពិភពលោក ប៉ុន្តែបានខកខានគោលដៅដំបូងរបស់ ព្រះអង្គម្ចាស់ Mohammed bin Salman ចំនួន២ សែនកោដិដុល្លារយោង តាមការចេញផ្សាយពី គេហទំព័រជប៉ុនធូដេ។
ក្រុមហ៊ុន Aramco បាននិយាយថា ខ្លួននឹងលក់ភាគហ៊ុន ចំនួន១,៥ ភាគរយនៃក្រុមហ៊ុន ក្នុងការបោះផ្សាយលក់មូលបត្រជាសាធារណៈ លើកដំបូងដែល មានតម្លៃ ២៤-២៥,៦ ពាន់លានដុល្លារដោយកាត់ បន្ថយផែនការដំបូង របស់អារ៉ាប៊ីសាអូឌីតក្នុងការលក់ភាគហ៊ុន ដល់ទៅ ៥ ភាគរយ។
ក្រុមហ៊ុនថាមពលយក្សរបស់ រដ្ឋមួយនេះបាននិយាយថា ទំហំនៃការផ្តល់ជូន មូលដ្ឋាននឹងមានចំនួន ១,៥ ភាគរយនៃភាគហ៊ុនរបស់ ក្រុមហ៊ុន បានចាប់ផ្តើមទទួលយកការ ដេញថ្លៃពីវិនិយោគិនក្នុងតម្លៃ ៣០-៣២ រូពីអារ៉ាប៊ីសាអូឌីតក្នុងមួយហ៊ុន (៨-៨,៥ ដុល្លារ) ។
ការផ្តល់ជូនមានការពន្យារពេលច្រើន ដែលជាមូលដ្ឋានគ្រឹះនៃផែនការមហិច្ឆតា របស់ព្រះអង្គម្ចាស់ម៉ូហាម៉េដ ដើម្បីធ្វើពិពិធកម្មសេដ្ឋកិច្ចពឹងផ្អែក លើប្រេងដែលជាគូប្រជែងក្នុងការចុះបញ្ជីធំ ជាងគេបំផុត នៅលើពិភពលោក – ទឹកប្រាក់ចំនួន ២៥ ពាន់លានដុល្លារ របស់ក្រុមហ៊ុន លក់រាយចិន Alibaba ក្នុងឆ្នាំ ២០១៤ ។
ដំបូងឡើយក្រុមហ៊ុន Aramco ត្រូវបានគេរំពឹងថា នឹងចុះបញ្ជីនៅផ្សារភាគហ៊ុនពីរដោយការផ្លាស់ប្តូរដំបូងចំនួន ២ ភាគរយនៅលើផ្សារTadawul របស់ព្រះរាជាណាចក្របន្ទាប់មក ៣ ភាគរយទៀតលើផ្សារភាគហ៊ុន ក្រៅប្រទេស។
ប៉ុន្តែក្រុមហ៊ុនបាននិយាយថា មិនមានផែនការបច្ចុប្បន្ន សម្រាប់ការលក់ភាគហ៊ុន អន្តរជាតិទេដែលបង្ហាញថា គោលដៅដែលបានពិភាក្សា ជាយូរមកហើយត្រូវ បានទុកចោល សម្រាប់ពេលនេះ។
IPO ត្រូវបានពន្យារពេល ដោយសារគំនិតនេះត្រូវបាន ប្រកាសជាលើកដំបូងក្នុងឆ្នាំ ២០១៦ ដោយការចង់បានតម្លៃ របស់ព្រះអង្គម្ចាស់Mohammed ចង់បានទឹក២,២ សែនកោដិដុល្លារជាមួយ នឹងការសង្ស័យពី វិនិយោគិន និងអ្នកវិភាគ។ លោក Tarek Fadlallah នាយកប្រតិបត្តិ នៃក្រុមហ៊ុន Nomura Asset Management នៅមជ្ឈឹមបូព៌ាបាននិយាយថា “ចំណាប់អារម្មណ៍ដំបូងគឺថា (តម្លៃ) គឺជាការសម្របសម្រួល ដ៏សមរម្យហើយ វានឹងលក់ចេញ”៕