សេដ្ឋកិច្ច​ និង អចលនទ្រព្យ

ក្រុមហ៊ុន​ គន្ធា​ម អចលនទ្រព្យ ផ្តល់​ជូន​អតិថិជន​នូវ​ តម្លៃ​ពិសេស​ ទៅ​លើ​គម្រោងដីឡូតិ៍ ទីតាំង​ដ៏​ល្អ

ភ្នំពេញ​ ៖ បន្ទាប់ពី​ទទួល​បាន​ ភាព​ជោគជ័យ​ ទៅលើ​ការ​លក់​គម្រោង​ដី​ឡូ​តិ៍ ​ជាច្រើន​រួច​ទៅ​ហើយ​នោះ​ ក្រុមហ៊ុន​ គន្ធា​ម អចលន ទ្រព្យ និងលក់​ ដី​ឡូ​តិ៍​ បាន​ឈាន​ដល់ ​ការ​បើក​លក់​គម្រោង​ទី៤របស់​ខ្លួន​ ដែល​មាន​ទីតាំង​ស្ថិតនៅ​ ខាង​ក្រោ​យ ផ្សារ​បែកចាន​ ភូមិ​អណ្តូង​ ឃុំ​បែកចាន​ ស្រុក​អង្គស្នួល​ ខេត្តកណ្តាល​ ដែល​ជា​តំបន់​ ជាយ​រាជធានី​ភ្នំពេញ​ ។

អគ្គនាយក​ក្រុមហ៊ុន​ គន្ធា​ម អចលនទ្រព្យ លោក​ ហែម​ គន្ធា​ម បាន​មានប្រសាសន៍​ថា​ ភាព​ជោ​ជ័យ​របស់​ក្រុមហ៊ុន​ គន្ធា​ម អចលនទ្រព្យ ជាពិសេសទៅលើគម្រោងពុះដីឡូតិ៍ គឺ​ដោយសារតែ​យើង​បាន​ផ្តល់​នូវ​ទំនុកចិត្ត​ដល់​អតិថិជន​ ក៏ដូចជា​បណ្តា​ក្រុមហ៊ុន​ភ្នាក់ងារ​ជា​ដៃគូ​ផង​ដែរ​។

លោក​បាន​បន្ត​ទៀត​ថា​ “ក្រុមហ៊ុន​តែង​ស្វែងរក​ដី​ដែល​មានតម្លៃ​ធូរ​ថ្លៃ​ ទីតាំង​ល្អ​ ដែល​អាច​ផ្តល់​ភាពល្អ​ប្រសើរ​ដល់​អតិថិជន​សម្រាប់​ធ្វើជា​លំនៅ​ដ្ឋាន​សម្រាប់​ស្នាក់នៅ​ ក៏ដូចជា​ផ្តល់​ឱកាស​ចំណេញ​ដល់​ក្រុមហ៊ុន​ភ្នាក់ងារ​ និង​អ្នកទិញ​ទុក​លក់​បន្ត​ផង​ដែរ​”។

លោក​បាន​បន្ត​ទៀត​ថា​ “សម្រាប់​គម្រោង​ទី៤ដែល​ទើបតែ​ត្រូវ​បាន​បើក​សម្ពោធ​ប្រកាស​លក់​កាលពី​ព្រឹក​ថ្ងៃទី១៧​ ខែវិច្ឆិកា​ ឆ្នាំ២០១៩នេះ​ គឺជា​គម្រោង​ដែល​មាន​ភាព​ទាក់ទាញ​ និង​ល្អ​ប្រសើរ​បំផុត​សម្រាប់​អ្នក​ដែល​ចង់​ទិញ​សាងសង់​លំនៅ​ដ្ឋាន​កម្មសិទ្ធិ​ ជាពិសេស​ផ្តល់​ឱកាស​សម្រាប់​អ្នកទិញ​ទុក​លក់​បន្ត​យកចំណេញ​”។ លោក​បាន​បន្ត​ទៀត​ថា​ “គម្រោង​ទី៤នេះ​ ស្ថិតនៅ​ក្នុង​តំបន់​ទីប្រជុំជន​ បណ្តុំ​លំនៅ​ដ្ឋាន​ និង​ជា​តំបន់​ដែល​កំពុងតែ​មានការ​អភិវឌ្ឍ​ស្ថិតនៅ​ក្នុង​គម្រោង​ប្លង់​មេ​របស់​រាជរដ្ឋាភិបាល​កម្ពុជា​នា​ពេល​បច្ចុប្បន្ន​ និង​ទៅ​ថ្ងៃ​អនាគត​”។

ជាមួយគ្នា​នេះ​ លោក​ ព្រំ​ សុធា​ សហ​ភាគហ៊ុន​ និង​ជា​ប្រធាន​ផ្នែក​លក់​គម្រោង​ក្រុមហ៊ុន​ គន្ធា​ម អចលនទ្រព្យ បាន​បង្ហាញ​ពី​ទំនុកចិត្ត​ខ្ពស់​ក្នុង​ការ​លក់​គម្រោង​ទី៤ផង​ដែរ​ថា​ “គម្រោង​ទី៤នេះ​ស្ថិតនៅ​លើ​ផ្ទៃដី២ហិ​កតា​ ដែល​ត្រូវ​បាន​ពុះ​បែងចែក​ជាង៨០ឡូ​តិ៍​នេះ​ គឺជា​ជម្រើស​ដ៏​ល្អ​សម្រាប់​អ្នក​ដែល​ប្រាថ្នា​ចង់បាន​ដើម្បី​សាងសង់​លំនៅ​ដ្ឋាន​ស្នាក់នៅ​ ដោយសារតែ​មាន​អំណោយផល​យ៉ាង​ខ្លាំង​ និង​ស្ថិត​ក្នុង​តំបន់​ដែល​កំពុង​មានការ​អភិវឌ្ឍ​”។ ​

លោក​បាន​បន្ត​ទៀត​ថា​ “គម្រោង​នេះ​ ស្ថិតនៅ​ក្រោយផ្ទះ​បែកចាន​ មាន​ប្រមូល​ផ្តុំ​ទៅ​ដោយ​ស្ថាប័ន​ គ្រឹះស្ថាន​រដ្ឋ​ និង​ឯក​ជនានា​ ដូចជា​សាលារៀន​ មន្ទីរពេទ្យ​ ភោជនីយដ្ឋាន​ ធនាគារ​ ជាពិសេស​បណ្តា​រោងចក្រ​ សហគ្រាស​ជាច្រើន​ស្ថិតនៅ​ព័ទ្ធជុំវិញ​ ដែលជាតំបន់អភិវឌ្ឍន៍អាទិភាពនៃប្លង់មេរបស់រាជរដ្ឋាភិបាលផងដែរ”។ ​

លោក​បាន​បញ្ជាក់​ថា​ “អ្វី​ដែល​ជា​លក្ខណៈ​ពិសេស​របស់​គម្រោង​ដី​ឡូ​តិ៍​ទី៤នេះ​ គឺ​ក្រៅពី​ស្ថិតនៅ​លើ​ទីតាំង​ដ៏​ល្អ​ តម្លៃថោក​សមរម្យ​ ថែមទាំង​ផ្តល់​លក្ខណៈ​ងាយស្រួល​ក្នុង​ទិញ​ដោយ​បង់​រំលស់​ ជាពិសេស​មានការ​ផ្តល់​ជូន​នូវ​ប្លង់​រឹង​ស្របច្បាប់​ (ប្លង់​បំបែក​ក្បាលដី​) ដល់​អតិថិជន​ថែមទៀត​ផង​ ដែល​វា​កាន់តែ​ផ្តល់​នូវ​ទំនុកចិត្ត​ខ្ពស់​បំផុត​”។ ​

ប្រធាន​ការិយាល័យ​រៀបចំ​ដែនដី​ នគរូបនីយកម្ម​ សំណង់​ និង​ភូមិបាល​ ស្រុក​អង្គស្នួល​ ខេត្តកណ្តាល​លោក​ លី​ វឌ្ឍនា​ បាន​មានប្រសាសន៍​ប្រាប់​តាម​ទូរស័ព្ទ​កាលពី​ពេល​កន្លង​ថា​ ពេលនេះ​ក្រុម​មន្ត្រី​ជំនាញ​ពាក់ព័ន្ធ​ថ្នាក់​ស្រុក​ និង​មូលដ្ឋាន​កំពុងតែ​ធ្វើការ​ផ្ទៀងផ្ទាត់​លម្អិត​ ដើម្បី​កែសម្រួល​ផែនទី​ហេដ្ឋារចនាសម្ព័ន្ធ​សាធារណៈ​ សម្រាប់​អនុវត្ត​ពេល​អនាគត​ភ្ជាប់​ទៅ​នឹង​ការចុះបញ្ជី​មុន​ពេល​ដាក់​សំ​ណើរ​ទៅ​ថ្នាក់​ខេត្ត​។

លោក​បន្ត​ថា​ “នៅក្នុង​គម្រោង​អភិវឌ្ឍ​មូលដ្ឋាន​នៃ​ស្រុក​អង្គស្នួល​ រួមមាន​ដូចជា​ការ​ជួសជុល​ និង​កែ​លម្អ​ផ្លូវជាតិ​ ការស្ថាបនា​ផ្លូវ​នៅក្នុង​ឃុំ​និ​មួយ​ៗឱ្យ​មាន​ភាពល្អ​ប្រសើរ​ ដូចជា​ផ្លូវលំ​ឃុំ​ ផ្លូវលំ​ភូមិ​ជាដើម​ និង​មានការ​រំដោះ​ប្រឡាយ​ជាដើម​”។ លោក​បន្ត​ថា​ មុន​ពេល​អនុវត្ត​ផែនការ​តាម​ប្លង់​មេនេះ​បាន​ ក៏​ត្រូវ​មានការ​បង្ហាញ​ និង​ពន្យល់​ដល់​ប្រជាពលរដ្ឋ​ ឱ្យ​បាន​យល់ដឹង​ពី​ច្បាប់​ភូមិបាល​ជាមុន​ផង​ដែរ​។

បច្ចុប្បន្ន​នេះ​ នៅក្នុង​ស្រុក​អង្គស្នួល​ ខេត្តកណ្តាល​ មាន​ឃុំ​ចំនួន១០​ និង២០០ភូមិ​ និង​មាន​ប្រជាពលរដ្ឋ​រស់នៅ​ជាង ៨ម៉ឺន​នាក់​។ នៅក្នុង​ស្រុក​មួយ​នេះ​មាន​រោងចក្រ​ សហគ្រាស​ខ្នាត​ មធ្យម​ និង​ខ្នាត​ធំ​ ដែល​កំពុង​ដំណើរការ​មាន​សរុប​ចំនួន៧៧​ និង​មាន​បុរី​លំនៅ​ដ្ឋាន​ចំនួន២ទីតាំង​ ស្ថិតនៅ​ក្នុង​ឃុំ​បែកចាន​ ហើយ​ក្រៅពី​នេះ​មាន​គម្រោង​អភិវឌ្ឍ​ដោយ​ វិនិយោគ​លើ​ការ​ពុះ​ដី​ឡូ​តិ៍​ជាច្រើន​ទីតាំង​៕ ប្រភព៖ propertyarea.asia


សម្រាប់ព័ត៌មានលម្អិតនៃការទិញ-លក់ ដីឡូតិ៍ គម្រោងទី៤ ខាងលើនេះអាចទាក់ទងបានតាមរយៈទូរស័ព្ទលេខ ៖ ០១២ ៤០៧ ៤០៣ / ០៦៩ ៤៨០ ០០៩ / ០១៦ ៩៩២ ០០៨ / ០៩៦ ៤២២ ២២២២/ ០៨៦ ៥០០០ ៩៦ /០៧៨ ៨៨៨ ៥០៥

Most Popular

To Top