តូក្យូ៖និយតករមូលបត្រជប៉ុន កំពុងផ្តល់អនុសាសន៍ថា ក្រុមហ៊ុនផលិតរថយន្ត Nissan នឹងត្រូវពិន័យ ជាប្រាក់ចំនួន ២,៤ ពាន់លានយ៉េន (២២ លានដុល្លារ) ចំពោះសំណងក្រោមការរាយការណ៍ ពីអតីតប្រធានក្រុមហ៊ុន គឺលោក Carlos Ghosn យោងតាមការចេញផ្សាយ ពីគេហទំព័រជប៉ុនធូដេ។
គណៈកម្មការឃ្លាំមើល គណៈកម្ម ការមូលប័ត្រ និងផ្សារភាគហ៊ុន បាននិយាយថា ខ្លួនបានផ្តល់អនុសាសន៍ ដល់ទីភ្នាក់ងារ សេវាកម្មហិរញ្ញវត្ថុរបស់រដ្ឋាភិបាល លើឯកសារបង្ហាញព័ត៌មានចាប់ពីឆ្នាំ ២០១៤ ដល់ឆ្នាំ ២០១៧ ។ ចំណែកក្រុមហ៊ុន Nissan Motor Co បាននិយាយថាខ្លួនបាន ទទួលយកការពិន័យនេះហើយ បានកែសម្រួល ឯកសារមូលបត្រ របស់ខ្លួននៅក្នុងខែឧសភា ទោះបីជាសេចក្តីសម្រេចចុងក្រោយ របស់វានឹងកើតឡើង បន្ទាប់ពីទទួលបានការជូនដំណឹង ជាផ្លូវការក៏ដោយ។
ក្រុមហ៊ុនបាននិយាយ នៅក្នុងសេចក្តីថ្លែងការណ៍មួយថា ក្រុមហ៊ុនយកចិត្តទុកដាក់ យ៉ាងខ្លាំងចំពោះ អនុសាសន៍នេះ។ ក្រុមហ៊ុន Nissan ត្រូវបានចោទប្រកាន់មុននេះ ជាមួយនឹងការផ្តល់សំណង របស់ Ghosn ។
ក្រុមហ៊ុនតម្រូវឲ្យរាយការណ៍ អំពីប្រាក់ដែលពួកគេបង់ ឲ្យប្រតិបត្តិក្នុងរបាយការណ៍ប្រចាំឆ្នាំ ទៅផ្សារមូលបត្រ។ ការចោទប្រកាន់ពាក់ព័ន្ធ នឹងប្រាក់ដែល Ghosn អាចទទួលបាននាពេល អនាគតបន្ទាប់ពីចូលនិវត្តន៍។
Ghosn ត្រូវបានចាប់ខ្លួន នៅខែវិច្ឆិកាឆ្នាំ ២០១៨ ហើយនៅក្រៅឃុំ។ លោកត្រូវបានគេចោទប្រកាន់ ពីបទមិនបាន រាយការណ៍អំពីសំណង របស់គាត់និងការប្រព្រឹត្តខុស ហិរញ្ញវត្ថុផ្សេងទៀត។ លោកនិយាយថា លោកគ្មានទោស ពៃរ៍ហើយបាននិយាយថា សំណងនាពេលអនាគតមិន ដែលបានព្រមព្រៀង ឬបង់ប្រាក់ទេ៕