សេដ្ឋកិច្ច​

មហាសេដ្ឋីពាន់លានវៀតណាម ចាយលុយ២ពាន់លានដុល្លារ ដើម្បីមុខជំនួញលក់រថយន្ត ទៅឲ្យអាមេរិក

បរទេស:The Bloomberg ចេញផ្សាយនៅថ្ងៃពុធទី១១ខែធ្នូនេះ បានសរសេរថាមហាសេដ្ឋីពាន់លានម្នាក់ ដែលជាមនុស្សនៅពីក្រោយក្រុមហ៊ុន បង្កើតរថយន្តវៀតណាម ដែលមានឈ្មោះថា VinFast ដែលទើបដំណើរការបាន៦ខែគ្រោងនោះ ក៏នឹងមានផែនទៅចូលទៅដល់ទីផ្សារអាមេរិក ក្នុងពេលខាងមុខផងដែរ។

លោកPhan Nhat ត្រូវបានគេស្គាល់ថាជាបុរស ដែលមានទ្រព្យសម្បត្តិមានជាងគេបំផុត នៅអាស៊ីអាគ្នេយ៍ ហើយឥឡូវនេះ កំពុងទទួលបន្ទុកជាមួយនឹងក្រុមហ៊ុនផលិតរថយន្តថ្មី ដែលបានបញ្ជាក់ពីផែនការយ៉ាងច្បាស់របស់ខ្លួន ក្នុងការនាំចេញរថយន្តអគ្គិសនី ទៅកាន់ទីផ្សារអាមេរិក ឲ្យបាននៅឆ្នាំ ២០២១ ហើយជាផ្នែកនៃការដំណើរការផែនការនេះ លោកនឹងចាយប្រាក់ផ្ទាល់រហូតដល់ទៅ ២ ពាន់លានដុល្លារដើម្បីសំរេចគោលដៅនេះ។

សាច់ប្រាក់របស់លោកនឹងរាប់បញ្ចូល ទាំងលុយពាក់កណ្តាល នៃការវិនិយោគទុនរបស់ VinFast ដែលបានចាប់ផ្តើមចែកចាយរថយន្តដល់អតិថិជនវៀតណាម ជាមួយនឹងម៉ាស៊ីនដែលមានអាជ្ញាប័ណ្ណរបស់ក្រុមហ៊ុន BMW កាលពីដើមឆ្នាំនេះហើយមានគោលបំណងពង្រីក ទៅជាយានយន្តអគ្គិសនីនាពេលខាងមុខជាមិនខាន៕ប្រែសម្រួល:ស៊ុនលី

Most Popular

To Top