បរទេស៖ក្រុមហ៊ុនការពារជាតិ សហរដ្ឋអាមេរិក ឈ្មោះ Lockheed Martin នាពេលថ្មីៗនេះ តាមសេចក្តីរាយការណ៍ ទើបបានទទួលកំណែប្រែកុងត្រាថ្មី មានទំហំទឹកប្រាក់៣២,៩លានដុល្លារ ដើម្បីឲ្យក្រុមហ៊ុនផ្គត់ផ្គង់ ការដឹកជញ្ជូន សម្រាប់កម្មវិធីយន្តហោះចម្បាំង F-16 របស់ កោះតៃវ៉ាន់។
កុងត្រាលក់សម្ភារៈយោធាឲ្យបរទេស បានធ្វើការកែប្រែកិច្ចព្រមព្រៀងមួយ ដែលបង្កើតឡើងដំបូងក្នុងឆ្នាំ២០១៤ ដើម្បីធ្វើការផ្គត់ផ្គង់ឲ្យរដ្ឋាភិបាល នៃកោះតៃវ៉ាន់ ជាមួយនឹងឧបករណ៍ នៃការធ្វើឲ្យកាន់តែប្រសើរឡើង នូវយន្តហោះចម្បាំង F-16។
យោងតាមសេចក្តីរាយការណ៍មួយ ចេញផ្សាយដោយកាសែត UPI នៅថ្ងៃទី១៥ ខែមករា ឆ្នាំ២០២០ បានឲ្យដឹងថា សាធារណរដ្ឋចិន បានចាប់ផ្តើមធ្វើទំនើបកម្មលើយន្តហោះចម្បាំង F-16 A/B Fighting Falcons ផលិតដោយក្រុមហ៊ុន Lockheed Martin មានចំនួន ១៤៤គ្រឿង ឈ្មោះថាគម្រោង F-16 Peace Phoenix Program នៅក្នុងខែមករា ឆ្នាំ ២០១៨៕ ប្រែសម្រួល៖ប៉ាង កុង