សេដ្ឋកិច្ច​

Amazon ត្រៀមលេងហ្គេមពាណិជ្ជកម្ម ដ៏ធំមួយនៅក្នុងប្រទេសឥណ្ឌា

បរទេស៖ ទូរទស្សន៍ CNN ចេញផ្សាយនៅថ្ងៃពុធទី១៥ខែមករានេះ បានឲ្យដឹងថាក្រុមហ៊ុនយក្ស ជំនាញខាងលក់ផលិតផល អនឡាញធំបំផុតលើលោក AMAZON ត្រូវបានគេមើលឃើញថា កំពុងចាប់ផ្តើមពង្រីកល្បែងពាណិជ្ជកម្ម របស់ខ្លួននៅក្នុងប្រទេសឥណ្ឌា ។

ប្រភពដដែលបានបន្តទៀតថាលោក Jeff Bezos នាយកប្រតិបត្តិក្រុមហ៊ុន បានធ្វើសេចក្តីថ្លែងការណ៍មួយ កាលពីថ្ងៃពុធនៅក្នុងព្រឹត្តិការណ៍ ប្រចាំឆ្នាំរបស់ក្រុមហ៊ុនរបស់ខ្លួន នៅទីក្រុងញូវដែលីថា ក្រុមហ៊ុនគ្រោងនឹងបោះទុនក្នុងទំហំទឹក់ប្រាក់រហូតដល់ ១ ពាន់លានដុល្លារទៅក្នុងអាជីវកម្មខ្នាតតូច ក្នុងប្រទេសនេះក្នុងរយៈពេល ៥ ឆ្នាំខាងមុខ ។

យោងតាម Bezos បានឱ្យដឹងថាក្រុមហ៊ុន Amazon ចង់ជួយក្រុមហ៊ុនផលិតក្រុម អ្នកលក់រាយហាងនានានិងក្រុមហ៊ុនម៉ាកសញ្ញាល្បីៗ នានានៅក្នុងប្រទេសនេះ ។ ជឿជាក់អ្នកលក់ច្រើនជាង ៥៥០០០០ នាក់ប្រើប្រាស់ទីផ្សាររបស់ Amazon ឥណ្ឌាក្នុងពេលបច្ចុប្បន្ន ហើយក្រុមហ៊ុនផលិតនិងយីហោឥណ្ឌាជាង ៦០០០០ នាក់នាំចេញផលិតផល ទៅអតិថិជនទូទាំងពិភពលោក ដោយប្រើប្រព័ន្ធលក់របស់ក្រុមហ៊ុននេះដែរ ៕

ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top