តូក្យូ៖ ក្រុមហ៊ុន SoftBank Group Corp បាននិយាយថា ខ្លួនអាចខាតបង់ទឹកប្រាក់ ប្រហែល ៧០០ ពាន់លានយ៉េន (៦,៦ ពាន់លានដុល្លារ) ក្នុងឆ្នាំនេះដែលបញ្ចប់ នៅខែមីនា ដោយសារការវិនិយោគ WeWork របស់ខ្លួនបានធ្វើឡើង នៅខាងក្រៅមូលនិធិ Vision ព្រោះតែវីរុសបង្កឡើង យោងតាមការចេញផ្សាយ ពីគេហទំព័រជប៉ុនធូដេ។
ការខាតបង់នេះ បានធ្វើឲ្យមានការរំពឹងទុក របស់ក្រុមរហូតដល់ ៩០០ ពាន់លានយ៉េន ខណៈការវិនិយោគបានបង្កើតឡើង តាមរយៈថវិកា ១០០ ពាន់លានដុល្លារ ដោយមានការបញ្ជាក់ចុងក្រោយ បង្ហាញពីរបៀប ដែលក្រុមនេះកំពុងប្រណាំង ដើម្បីរក្សាល្បឿនជាមួយ នឹងការធ្លាក់ចុះ នៃតម្លៃផលប័ត្ររបស់ខ្លួន។
អ្នកវិភាគប្រចាំក្រុមហ៊ុន Redex Holdings លោក Kirk Boodry អ្នកវិភាគនៅក្រុមហ៊ុន Redex Holdings បានថ្លែងថា រាល់អ្នកសរសេរតែងតែ យកតម្លៃរបស់ Wework កាន់តែជិតទៅនឹងការពិត។ ក្រុមហ៊ុន SoftBank មានជម្លោះវិវាទ ជាមួយនាយកនៅ WeWork បន្ទាប់ពីការផ្តល់ជូន ការដេញថ្លៃចំនួន ៣ ពាន់លានដុល្លារ បានព្រមព្រៀងគ្នា នៅពេលខ្លួនបានធានា លើក្រុមហ៊ុនចែករម្លែកការិយាល័យ បន្ទាប់ពីការប៉ុនប៉ងធ្វើ IPO កាលពីឆ្នាំមុន។
ក្រុមហ៊ុនផលិតបច្ចេកវិទ្យា បានចំណាយប្រាក់ជាង ១៣.៥ ពាន់លានដុល្លារ ទៅក្នុង WeWork ដែលជាបញ្ហាមួយ ក្នុងចំណោមបញ្ហាជាច្រើន ដែលកើតឡើងដោយ នាយកប្រតិបត្តិ Masayoshi Son ដែលបានខ្ជះខ្ជាយប្រាក់ចំណូល ពេញមួយឆ្នាំ របស់ក្រុមហ៊ុន SoftBank ។ ក្រុមនេះបានរក្សា ការព្យាករណ៍របស់ខ្លួន អំពីការខាតបង់ប្រតិបត្តិការ ប្រចាំឆ្នាំចំនួន ១,៣៥ ពាន់ពាន់លានយ៉េន ដែលបានប្រកាសកាល ពីដើមខែនេះ៕ ដោយ៖លី ភីលីព