សេដ្ឋកិច្ច​

ប្រាក់ចំណេញ ការលក់ទូរស័ព្ទ iPhone របស់ Apple ធ្លាក់ចុះ ដោយរោគរាតត្បាត

កាលីហ្វ័រញ៉ា៖ ប្រាក់ចំណេញ របស់ក្រុមហ៊ុន Apple បានធ្លាក់ចុះបន្តិចបន្តួច ខណៈប្រាក់ចំណូល បានកើនឡើង នៅក្នុងត្រីមាសខែមករា – មីនា គឺជាការឆ្លុះបញ្ចាំង ពីការធ្លាក់ចុះដំបូង ដោយសារជំងឺរាតត្បាត បង្ខំឲ្យបានបិទទ្វារ រោងចក្ររបស់ខ្លួនហើយ បន្ទាប់មកបង្ខំ ឲ្យហាងលក់រាយ Apple រាប់រយត្រូវបិទទ្វារ ដែរយោងតាម ការចេញផ្សាយ ពីគេហទំព័រជប៉ុនធូដេ។

លទ្ធផលនេះ ផ្តល់នូវសញ្ញាដំបូង នៃវិធីដែលក្រុមហ៊ុនមួយ ក្នុងចំណោមក្រុមហ៊ុនល្បីៗ នៅលើពិភពលោក កំពុងឈានមុខគេ នៅពេលសេដ្ឋកិច្ចធ្លាក់ចុះ ចូលក្នុងវិបត្តិសេដ្ឋកិច្ច លើកដំបូងក្នុងរយៈពេល ជាងមួយទសវត្សរ៍។ ប្រាក់ចំណូល របស់ក្រុមហ៊ុនផលិត iPhone កើនឡើង១ ភាគរយបើប្រៀបធៀប ទៅនឹងរយៈពេលដូចគ្នា កាលពីឆ្នាំមុនដល់ ៥៨,៣ ពាន់លានដុល្លារ។ iPhone គឺជាផ្នែកដ៏ខ្លាំងបំផុត របស់ក្រុមហ៊ុនដោយការលក់ សម្រាប់ឧបករណ៍ធ្លាក់ចុះ ៧ ភាគរយធៀប នឹងរយៈពេលដូចគ្នា កាលពីឆ្នាំមុន។

ប្រាក់ចំណេញ របស់ក្រុមហ៊ុន Apple បានធ្លាក់ចុះដល់ ១១,២ ពាន់លានដុល្លារ ដែលជាការធ្លាក់ចុះ ២ ភាគរយបើប្រៀបធៀប ទៅនឹងឆ្នាំមុន។ ការលក់របស់ក្រុមហ៊ុន Apple មិនបានកើនឡើង ក្នុងល្បឿនដ៏រឹងមាំមួយដែរ ពួកគេបានធ្វើ នៅក្នុងវិបត្តិសេដ្ឋកិច្ច ចុងក្រោយតួលេខ បានចេញផ្សាយ គឺប្រសើរជាងអ្នកវិភាគ ដែលបានភ័យខ្លាច។ ខ្សែសង្វាក់ផ្គត់ផ្គង់ របស់ Apple ត្រូវបានរាំងស្ទះរួចទៅហើយ ដោយសារការរីករាលដាល នៃជំងឺរាតត្បាត នៅប្រទេសចិន បានបង្ខំឲ្យក្រុមហ៊ុនបិទរោងចក្រ ក្នុងស្រុកជាបណ្តោះអាសន្ន ផលិតផលភាគច្រើន។

រោងចក្រទាំងនោះ ត្រូវបានបើកម្តងទៀត ប៉ុន្តែការបិទទ្វារ បានបង្កើត ផលប៉ះពាល់ជាច្រើន ត្រូវបានគេរំពឹងថា នឹងពន្យាពេល នៃការចេញលក់ទូរស័ព្ទ iPhone ស៊េរីថ្មីរបស់ Apple យ៉ាងហោចណាស់មួយខែ នៅរដូវស្លឹកឈើជ្រុះនេះ។ ហើយហាងរបស់ Apple នៅតែត្រូវបានបិទ នៅក្នុងផ្នែកជាច្រើន នៃពិភពលោក ជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែង ដើម្បីកំណត់ការរីករាលដាលមេរោគ COVID-19 នៅជុំវិញពិភពលោក៕ ដោយ៖លី ភីលីព

Most Popular

To Top