សេដ្ឋកិច្ច​

អ្នកវិនិយោគ អចលនទ្រព្យ កំពុងតែសម្លឹងឃើញសក្តានុពល នៃការអភិវឌ្ឍ វិស័យលំនៅដ្ឋាន នៅតំបន់ជាយក្រុង

ភ្នំពេញ ៖ ទីផ្សារលំនៅដ្ឋាននាពេលបច្ចុប្បន្ន ក៏ដូចជាបន្តទៅថ្ងៃអនាគត តម្រូវការទីផ្សារនៅតែមានក្នុងអត្រាមួយដ៏ខ្ពស់ ជាពិសេសនៅតំបន់ជាយក្រុង ដូចជាតំបន់ទំនប់កប់ស្រូវជាដើម ដែលគ្រាន់តែគម្រោងបុរី KP បាន និងកំពុងសាងសង់លំនៅដ្ឋានបែបទាន់សម័យជាប្រភេទវីឡារហូតដល់ប្រមាណ៤០០០ខ្នង នៅលើផ្ទៃដីទំហំ ប្រមាណ១០០ហិកតាសម្រាប់ផ្គត់ផ្គង់។

បច្ចុប្បន្ននេះ តំបន់ទំនប់កប់ស្រូវដែលស្ថិតនៅជាយក្រុងមានគម្រោងសាងសង់បុរីមិនក្រោម៣០គម្រោងនោះទេ ដោយក្នុងនោះមានចំនួនលំនៅដ្ឋានប្រមាណជិត១០០០០ខ្នងត្រូវបានសាងសង់រួច និងមានសំណង់បុរីជាច្រើនទៀតដែលកំពុងមានសកម្មភាពយ៉ាងរស់រវើកដើម្បីជំរុញបញ្ចប់គម្រោងរបស់ខ្លួន។

ជាមួយនឹងសកម្មភាពអភិវឌ្ឍន៍ក្នុងវិស័យលំនៅដ្ឋាននេះ អ្នកវិនិយោគជាច្រើនមានភាពសុទិដ្ឋិនិយមចំពោះទីផ្សារលំនៅដ្ឋាននាពេលបច្ចុប្បន្ន ក៏ដូចជាបន្តទៅថ្ងៃអនាគត ដោយពិនិត្យឃើញថាលំហូរនៃចំនួនប្រជាជនចំណូលថ្មីមកកាន់រាជធានីភ្នំពេញសុទ្ធតែមានតម្រូវការស្នាក់នៅធ្វើឪ្យចំនួនលំនៅដ្ឋានមានការកើនឡើងជាបន្តបន្ទាប់ ខណៈពេលដែលទីផ្សារលំនៅដ្ឋាននៅកណ្តាលក្រុងមានភាពចង្អៀត និងតំលៃខ្ពស់កប់ក្តោង ធ្វើឪ្យប្រជាជនមួយចំនួនធំមានការចាប់អារម្មណ៍ខ្លាំងក្នុងការទិញផ្ទះ ឬដីឡូតិ៍នៅតំបន់ជាយក្រុងដែលមានតម្លៃសមរម្យ និងមានទីធ្លាធំទូលាយ។

ក្នុងនោះផងដែរគេមើលឃើញថា គម្រោងបុរី KP ម៉ន ដានី កំពុងតែនាំមុខគេក្នុងវិស័យការអភិវឌ្ឍន៍លំនៅដ្ឋាននៅតំបន់ទំបន់កប់ស្រូវនៅលើផ្ទៃដីប្រមាណជាង ១០០ ហិតា ដែលបាននឹងកំពុងសាងសង់ប្រមាណជា៤០០០វីឡា មានរចនាបទបែបស៊ីវិស័យ ដែលនៅក្នុងរយៈពេល១ឆ្នាំចុងក្រោយនេះ បើទោះបីជាស្ថិតក្នុងស្ថានភាពសេដ្ឋកិច្ចថមថយបន្តិច ក៏ដូចជាបញ្ហា Covid-19ក៏ដោយ ក៏គម្រោងបុរី KP ម៉ន ដានី នៅតែទទួលបានការគាំទ្រយ៉ាងខ្លាំងពីអតិថិជន និងនៅតែមានការបន្ថែមល្បឿនក្នុងការសាងសង់ ព្រមទាំងមានការពង្រីកគម្រោងថែមទៀត។

យ៉ាងណាមិញ នាពេលបច្ចុប្បន្នការអភិវឌ្ឍលំនៅដ្ឋាន ក៏ដូចជាគម្រោងដីពុះឡូតិ៍នៅតំបន់ជាយក្រុងនៅតែរក្សាបានតម្លៃល្អសម្រាប់ការវិនិយោគ និងរំពឹងទុកក្នុងការទទួលបានផលចំណេញខ្ពស់នាពេលអនាគត ដែលនឹងកំពុងអភិវឌ្ឍន៍លើគ្រប់វិស័យ ទាំងលើហេដ្ឋារចនាសម្ព័ន្ធ និងវិស័យឧស្សាហកម្មផ្សេងៗដែលទ្រទ្រង់ដល់សេដ្ឋកិច្ចជាតិ ៕ប្រភព៖propertyarea

Most Popular

To Top