សេដ្ឋកិច្ច​

ចំណេះដឹង! អ្វី​ជា​ប្រាក់ចំណូល ​ជាប់ពន្ធ ?

ភ្នំពេញៈ ប្រាក់ចំណូល​ជាប់ពន្ធ គឺជា​ប្រាក់ចំណូល​សុទ្ធ​ បានមកពី​លទ្ធផល​ទាំងអស់ ​នៃ​ប្រតិបត្តិការ​អារ​ជីវ​កម្ម​គ្រប់​ប្រភេទ​រួម បញ្ចូល​ទាំង​ចំណូល​មូលធន ដែល​សម្រេចបាន​ក្នុងពេល​កំពុង​ប្រកប​អាជីវកម្ម ឬ​នៅពេល​បញ្ចប់​អាជីវកម្ម​ព្រមទាំង​ប្រាក់ ចំណូល​ពី​ទ្រព្យសកម្ម​ហិរញ្ញវត្ថុ ឬ​ទ្រព្យសកម្ម​វិនិយោគ​ការប្រាក់​ថ្លៃឈ្នួល និង​សួយ​សារ​ផង។

ប្រាក់ចំណូល​ជាប់ពន្ធ​ក៏​រួម បញ្ចូល​ផងដែរ​នូវ​ ចំណូល​មូលធន​ទាំងអស់ ពី​អចលនទ្រព្យ ទ្រព្យ​ហិរញ្ញវត្ថុ​ឬ​ទ្រព្យ​វិនិយោគ ដែល​សម្រេច​បានមកពី​ប្រតិបត្តិ ការ​នានា​ក្រៅពី​ប្រតិបត្តិការ​អាជីវកម្ម។

អត្រាពន្ធ​លើ​ប្រាក់ចំណូល ​ប្រចាំ​ឆ្នាំមាន​ដូចតទៅៈ

១- ២០ភាគរយ ចំពោះ​ប្រាក់ចំណូល​ដែល​ សម្រេចបាន​ដោយ​នីតិបុគ្គល

២- ៣០ភាគរយ ចំពោះ​ប្រាក់ចំណូល ដែល​សម្រេចបាន​ក្រោម​កិច្ចសន្យា បែងចែក​ផលិតផល​ប្រេងកាត និង​ឧស្ម័ន​ធម្មជាតិ ឬ​សម្រេចបាន​ពី​ការធ្វើ​អាជីវកម្ម លើ​ធនធានធម្មជាតិ​រួមទាំង ព្រៃឈើ រ៉ែ មាស ឬ​ត្បូងថ្ម​មានតម្លៃ​នានា។

៣- ០ភាគរយ ចំពោះ​ប្រាក់ចំណូល​របស់​គម្រោង​វិនិយោគ មាន​លក្ខណៈ​ស​ម្ប​តិ្ត​គ្រប់គ្រាន់​ដែល​ស្ថិតនៅក្នុង​រយៈ ពេល​លើកលែង​ពន្ធ ដែល​កំណត់ដោយ ​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា។

៤- តាម​តារាង​អត្រាពន្ធ​កំណើន តាម​ថ្នាក់​ខាងក្រោម​ចំពោះ​ប្រាក់ ចំណូល​ដែល​សម្រេចបាន​ដោយ​រូបវន្តបុគ្គល សហគ្រាស​ឯកបុគ្គល និង​ចំណែក​ដែល​ត្រូវ​បែងចែក ​ឱ្យ​សមាជិកម្នាក់ៗរបស់​ក្រុមហ៊ុនសហកម្មសិទ្ធិ ដែល​មិន​ត្រូវបាន​ចាត់ទុកជា​នីតិបុគ្គលៈ។

ភាគ​នៃ​ប្រាក់ចំណូល​ជាប់ពន្ធ​ប្រចាំឆ្នាំ អត្រាពន្ធ

ពី ០ ៛ ដល់ ១២.០០០.០០០ ៛ ០%

ពី ១២.០០០.០០១ ៛ ដល់ ១៨.០០០.០០០ ៛ ៥%

ពី ១៨.០០០.០០១ ៛ ដល់ ១០២.០០០.០០០ ៛ ១០%

ពី ១០២.០០០.០០១ ៛ ដល់ ១៥០.០០០.០០០ ៛ ១៥%

លើសពី ១៥០.០០០.០០០ ៛ ២០%

៥- ចំពោះ​សហគ្រាស​ដែលមាន ​សកម្មភាព​ជាសំខាន់ ក្នុងការ​ធានារ៉ាប់រង ឬ​ធានារ៉ាប់រង​បន្ត​លើ​ជីវិត ទ្រព្យសម្បត្តិ​ឬ​ហានិភ័យផ្សេងៗ ពន្ធ​លើ​ប្រាក់ចំណូល​ត្រូវបាន ​កំណត់​ខាងក្រោមៈ

ក. ៥% នៃ​បុព្វលាភ​ធានារ៉ាប់រង​ដុល ដែល​ទទួលបាន​នៅក្នុង​ឆ្នាំ​ជាប់ពន្ធ ចំពោះ​ការធានារ៉ាប់រង ឬ​ធានារ៉ាប់រង​បន្ត​លើ​ទ្រព្យសម្បត្តិ ឬ​នូវ​ហានិភ័យផ្សេងៗនៅ​កម្ពុជា។

ខ. ចំពោះ​សកម្មភាព​ធានារ៉ាប់រង ឬ​ធានារ៉ាប់រង​បន្ត​លើ​ជីវិត ដែលមាន​លក្ខណៈ​សន្សំ និង​សកម្មភាព​ដទៃទៀត​ក្រៅពី​ធានារ៉ាប់រង ឬ​ធានារ៉ាប់រង​បន្ត​លើ​ទ្រព្យសម្បត្តិ ឬ​ហានិភ័យផ្សេងៗ ពន្ធ​លើ​ប្រាក់ចំណូល​ត្រូវបាន​កំណត់​តាម​មាត្រា២០ថ្មី(មួយ) ៕

ប្រភព៖ propertyarea

Most Popular

To Top