សេដ្ឋកិច្ច​

ផ្លូវក្រវ៉ាត់ក្រុងទី២ កំពុងមានសន្ទុះអភិវឌ្ឍន៍ខ្លាំង ទៅលើបុរី និងដីសម្រាប់សាងសង់លំនៅដ្ឋាន

ភ្នំពេញ៖ តំបន់សក្តានុពល ជាប់ផ្លូវក្រវ៉ាត់ក្រុងទី២បច្ចុប្បន្ននេះកំពុងមានសន្ទុះអភិវឌ្ឍន៍យ៉ាងឆាប់រហ័សទៅគម្រោងលើបុរី និងដីសម្រាប់សាងសង់លំនៅដ្ឋាន ខណៈផ្លូវក្រវ៉ាត់ក្រុងទី២នេះមានផ្លូវខ្វាត់ខ្វែងងាយស្រួលក្នុងការធ្វើចរាចរណ៍ និងដឹកជញ្ជូនទំនិញច្រើន ដែលបានបង្កភាពងាយស្រួល ដល់ប្រជាពលរដ្ឋប្រកបអាជីវកម្ម និងមុខជំនួញបានគ្រប់ប្រភេទ។

រាប់ចាប់ពីម្តុំស្ពានព្រែកសំរោងរហូតទៅដល់រោងចក្រថៃហ្គឺផ្លូវជាតិលេខ១ មានសន្ទុះអភិវឌ្ឍន៍ខ្លាំង ប្រជាពលរដ្ឋកំពុងនាំគ្នាសម្រុកទៅទិញម្តុំច្រើន ដោយសារតំបន់នោះ មានផាសុកភាពនិងអំណោយផលល្អ ម្យ៉ាងទៀតចំពោះការរស់នៅតំបន់នោះវិញ ប្រជាពលរដ្ឋមានលក្ខណៈទាន់សម័យដោយសារតែស្ថិតនៅក្នុងទីក្រុងភ្នំពេញ មានផ្សារទំនើប និងតំបន់កម្សាន្តទៀតផង។ បើតាមការអះអាងពីអ្នកជំនាញអចលនទ្រព្យ នៅថ្ងៃអនាគតតំបន់នេះនឹងទាក់ទាញការវិនិយោគកាន់តែច្រើន ព្រោះមានគម្រោងធំដូចជា ព្រលានយន្តហោះអន្តរជាតិភ្នំពេញថ្មីជាដើម ដែលជាហេតុអាចឱ្យមានគម្រោងវិនិយោគធំៗដទៃទៀត សម្រេចមកវិនិយោគជាបន្តបន្ទាប់។

ជាមួយគ្នានេះគម្រោង ម៉ារីហូម មានទីតាំង អមសងខាង ដោយទន្លេមេគង្គ និងទន្លេបាសាក់ ព្រែកឯង និងជាតំបន់លំនៅដ្ឋាន បែបធម្មជាតិ សម្បូរទៅដោយ ដើមឈើបៃតងស្រស់ និងខ្យល់អាកាស ស្រស់ស្រាយ រួមទាំងភាពស្ងប់ស្ងាត់ល្អ ហើយក៏កំពុងទទួលបានការចាប់អារម្មណ៍ និងគាំទ្រជាខ្លាំង ដោយសារកត្តាភូមិសាស្រ្ត សក្តានុពលនៃតំបន់ជុំវិញ ព្រមទាំងតម្លៃពិសេសសមរម្យយ៉ាងទាក់ទាញ។ លំនៅដ្ឋាន ម៉ារីហូម គឺជាបុរីដែលផ្តោតលើ ការរស់នៅ ប្រកបដោយ ផាសុកភាព ភាពស៊ីវិល័យ និងសុវត្ថិភាព ជូនម្ចាស់ផ្ទះនីមួយៗ។

អ្វីដែលពិសេសនោះស្ថិតក្នុងដំណាក់កាលទី១នេះ លោកអ្នកអាចអញ្ជើញ ធ្វើការកក់ប្រាក់ ជ្រើសរើសទីតាំងឥឡូវនេះ និងធ្វើជាម្ចាស់ផ្ទះដ៏ស្រស់ស្អាត ដើម្បីទទួលបានការបញ្ចុះតម្លៃរហូតដល់ 23,000ដុល្លារភ្លាមៗ ពីគម្រោង ម៉ារីហូម ។

លំនៅដ្ឋាន ម៉ារីហូម ស្ថិតនៅតំបន់សក្តានុពលខ្លាំង នៅជិតសាលារៀនអន្តរជាតិ មន្ទីរពេទ្យអន្តរជាតិ ភោជនីយដ្ឋានស្តង់ដារខ្ពស់ទំនើបៗ និងសេវាសាធារណៈផ្សេងៗទៀត ។ ម៉ារីហូម មានវីឡាភ្លោះ និងផ្ទះអាជីវកម្ម ដែលមានការរចនា យ៉ាងល្អិតល្អន់ និងស្រស់ស្អាត មិនថាផ្នែកខាងក្នុង ឬផ្នែកខាងក្រៅនោះឡើយ ។

លំនៅដ្ឋាន ម៉ារីហូម ស័ក្តិសមបំផុត សម្រាប់អ្នករស់នៅ បែបស៊ីវិល័យ ទាន់សម័យ និងរស់នៅប្រកបដោយភាពកក់ក្តៅ និងសុភមង្គល។ សូមរួសរាន់ឡើង លំនៅដ្ឋាន ម៉ារីហូម យើងខ្ញុំនៅសល់ផ្ទះត្រឹមតែ ៤០% ប៉ុណ្ណោះ។

សម្រាប់ព័ត៌មានបន្ថែម សូមទំនាក់ទំនងមកទូរស័ព្ទលេខ៖ ០៧៧ ៩៩ ៧៧ ៨២ / ០៨៧ ៩៩ ៧៧ ៨២៕

This image has an empty alt attribute; its file name is photo_2020-12-09_11-59-46.jpg
This image has an empty alt attribute; its file name is photo_2020-12-09_11-59-48-1-1024x817.jpg
This image has an empty alt attribute; its file name is photo_2020-12-09_11-59-53-1024x817.jpg
This image has an empty alt attribute; its file name is photo_2020-12-09_11-59-56-1024x576.jpg
This image has an empty alt attribute; its file name is photo_2020-12-09_11-59-58-1024x576.jpg
This image has an empty alt attribute; its file name is photo_2020-12-09_12-00-01-1024x576.jpg
This image has an empty alt attribute; its file name is photo_2020-12-09_12-00-03-1024x576.jpg
This image has an empty alt attribute; its file name is photo_2020-12-09_12-00-05-1024x576.jpg
This image has an empty alt attribute; its file name is photo_2020-12-09_12-00-07-1024x398.jpg

Most Popular

To Top