សេដ្ឋកិច្ច​

ឆ្នាំ២០២១ គួរ​វិនិយោគ​ដី​ នៅ​ខេត្ត​ណាខ្លះ និង​ហេតុអ្វី?

ភ្នំពេញៈ នៅ​ឆ្នាំ២០២១នេះ ឥ​ទ្ឋិ​ពល​នៃ​វិបត្តិ​សេដ្ឋកិច្ច​បណ្តាលមកពី​ជំងឺ​កូ​វីដ១៩ មក​ទាន់​បញ្ចប់​ទេ ប៉ុន្តែ​ក្តីសង្ឃឹម​បានកើត​មាន​ហើយ ខណៈ​ចរន្ត​ទិញ​លក់​ដីធ្លី បានចាប់ផ្តើម​សកម្មភាពបណ្តើរ។

តើ​អ្នកវិនិយោគ​គួរ​វិនិយោគ​លើដី​ធ្លី​នៅ​ខេត្ត​ណាខ្លះ ក្រៅពី​រាជធានី​ភ្នំពេញ លោក​យិន លាង​គង់ ទីប្រឹក្សា​សមាគម​អចលនទ្រព្យ​សកល និង​ជា​ស្ថាបនិក​នៃ​គេហទំព័រ​ Propertyarea.asia ដែល​បាន​តាមដាន​ការវិវត្ត​វិស័យសេដ្ឋកិច្ច និង​អចលនទ្រព្យ​បាន​លើកឡើងថា តម្លៃ​ដីធ្លី នៅតាម​បណ្តា​ខេត្ត​មួយចំនួន មាន​ឳ​កាស​កើន​តម្លៃ​ច្រើន ដោយសារ​ហេតុផល និង​កត្តា​អំណោយផល​ជាច្រើន។

បណ្តា​ខេត្ត​ទាំងនោះ​មា​នន​នៅ​តំបន់ឆ្នេរ និង​តំបន់​ទំនាប​កណ្តាល​ប្រទេស ដូចជា៖

កំពត

ដោយសារ​ហេ​ដ្ឋា​រន​ចនាស​ម្ព័​ន្ឋ ពិសេស​ផ្លូវជាតិ​លេខ៣ នឹង​បញ្ចប់​ការស្ថាបនា​នៅ​ឆ្នាំនេះ ជាមួយនឹង​កត្តា​ភូមិសាស្ត្រ​អំណោយផល បូករួម​ជាមួយ​ហេ​ដ្ឋា​រន​ចនាស​ម្ព័​ន្ឋ​នៅ​មូលដ្ឋាន​ដូចជា កំពង់ផែ​ទេសចរណ៍ កំពង់ផែ​កំពត​ថ្មី​សម្រាប់​លើកដាក់​ទំនិញ គំរោង​អភិ​វ​ឌ្ឈ​ន៍​ទីក្រុង​ឆ្លាត​វៃ​នៅ​ជើងភ្នំ​បូកគោ និង​គំរោង​វិនិយោគ​លំនៅដ្ឋាន​លំហែរ​កាយ​ជាច្រើន​ទៀត​ដូចជា កំពត​ឋានសួគ៌ គំរោង​នៅតាម​មាត់​ព្រែក​កំពត​ជាដើម នឹង​ជំរុញ​ការវិនិយោគ​ពី​អ្នកវិនិយោគ​ក្នុងស្រុក ដែល​ធ្វើ​ឲ្យ​ចរន្ត​ដីធ្លី​កើនឡើង​ជា​ស្វ័យប្រវត្តិ។

លោក​យិន លាង​គង់់ បន្តថា រយៈពេល​ប៉ុន្មាន​ឆ្នាំ​ខាងមុខ ខេត្តកំពត​នឹងមាន​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​ភ្លោះ កំពស់៤៥ជាន់​នឹង​លេច​រូបរាង​ឡើង ដែល​នឹង​ផ្លាស់ប្តូរ​ខេត្ត​នេះ​ទៅកាន់​កម្រិត​ថ្មី​មួយ ក្នុង​វិស័យ​ពាណិជ្ជកម្ម​និង​ជំនួញ។

កោះកុង

ត្បិត​ជា​ខេត្ត​នៅ​ឆ្ងាយ​បន្តិច ប៉ុន្តែ​នាពេលខាងមុខ ចម្ងាយ​ផ្លូវ​នឹងត្រូវ​បំ​ព្រួញ ដោយសារ​ព្រលានយន្តហោះ​អន្តរជាតិ​តារា​សាគរ នឹង​បញ្ចប់​ការសាងសង់ ព្រមទាំង​ដាក់​ឲ្យ​ដំណើរការ​ចុងឆ្នាំ​នេះ។

ជាមួយគ្នានេះ គម្រោង​កំពង់ផែ​ទឹក​ជ្រៅ​លើកដំបូង​ក្នុង​ខេត្តកោះកុង ការពង្រីក​ផ្លូវជាតិ​លេខ៤៨ និង​ការសាងសង់​ផ្លូវជាតិ​លេខ១០ ត​ភ្ជាប់​ពី​ស្រុក​សំឡូត​ខេត្តបាត់ដំបង ទៅកាន់​ខេត្តពោធិសាត់ មុនត​ភ្ជាប់​ជាមួយ​ខេត្តកោះកុង នឹង​លើក​កំពស់​ការវិនិយោគ​ក្នុង​ខេត្ត​នេះ ដែល​នឹងធ្វើ​ឲ្យ​តម្លៃ​ដី និង​ការដោះដូរ​ដីធ្លី​កើនឡើង ពិសេស​នៅ​តំបន់​ត្រ​ពាំ​ាំ​ង​រូង នឹងមាន​ការរីកចម្រើន​ដូច​តំបន់​ជី​ផាត តា​តៃ​ជាដើម។

ការរីកចម្រើន​តំបន់​ត្រពាំងរូង ដោយសារ​តំបន់​នេះ ពោរពេញ​ដោយ​សម្បត្តិ​ធម្មជាតិ ដែលមាន​ភាពស្រស់​បំព្រង និង​ជា​តំបន់​ទាក់ទាញ​ទេសចរណ៍៍​បែប​ផ្សងព្រេង ពិសេស​តំបន់​នេះ​មាន​ទឹកប្រៃ៦ខែ និង​ទឹកសាប៦ខែ​ក្នុង​វដ្ត​នៃ​ឆ្នាំ​ន​និមួយ។

មណ្ឌលគិរី

ផែនការអភិវឌ្ឍន៍រ​បស់​រដ្ឋាភិបាល ពិសេស​អន្តរក្រសួង ក្រោម​ការដឹកនាំ​របស់​ក្រសួងទេសចរណ៍ នឹង​ប្រែក្លាយជា​ខេត្តមណ្ឌលគិរី ជា​តំបន់​ទេសចរណ៍​លំហែរ​កាយ​កម្រិត​ខ្ពស់ និង​ជា​តំបន់​សេដ្ឋកិច្ច​ពហុ​បំណង ពិសេស​ការសាងសង់​ព្រលានយន្តហោះ​កម្រិត​តំបន់​ឬ​កម្រិត​អន្តរជាតិ នឹង​អាច​ចាប់ផ្តើម​នៅ​ចុងឆ្នាំ​នេះ បន្ទាប់ពី​រដ្ឋាភិបាល​បាន​អនុ​ញ្ញា​ត្ត​ឲ្យ​ក្រុមហ៊ុន Powerchina Group បាន​សិក្សា និង​វិនិយោគ​បែប BOT។

រដ្ឋាភិបាល​គ្រោង​ប្រែក្លាយ​ខេត្ត​នេះ ជា​តំបន់​ដាំ​ផ្កា និង​បន្លែ​សម្រាប់​ផ្គត់ផ្គង់​ភ្ញៀវ​ទេសចរណ៍​នៅ​ទូទាំងប្រទេស​ផងដែរ ដោយសារ​គុណភាព​ដី ខ្យល់ និង​លក្ខ​ខ័​ណ្ឌ​អាកាសធាតុ​អំណោយផល។

កណ្តាល

ដោយសារ​ជា​ខេត្ត​មួយ​មាន​ភូមិសាស្ត្រ ព័​ទ្ឋ​ជុំ​វ​វិញ​រាជធានី​ភ្នំពេញ កណ្តាល​នៅតែ​ជា​ខេត្ត​មាន​សក្តានុពល ព្រោះ​ជា​តំបន់​ដែល​ងាយ​ទទួល​ឥ​ទ្ឋិ​ពល ពី​ការអភិវឌ្ឍ​នៃ​រាជធានី​ភ្នំពេញ។

ខេត្តកណ្តាល ទោះបីជា​កម្ពុជា​ក៏ដូចជា ពិភពលោក​រង​វិបត្តិ​សេដ្ឋកិច្ច​សាកល​ក្តី ប៉ុន្តែ​ខេត្ត​នេះ​នៅតែមាន​ភាពរ​រីកចម្រើន និង​មាន​សកម្មភាព​ដោះដូរ​ដីធ្លី និង​តម្លៃ​ដីធ្លី​បន្ត​កើនឡើង ដោយសារ​ហេ​ដ្ឋា​រចនា​ស​ម្ព័​ន្ឋ​ជាច្រើន បាន​ភ្ជាប់​ជាមួយ​ខេត្ត​នេះ ដូចជា​គំរោង​ផ្លូវ​ក្រវ៉ាត់​ក្រុង​ទី៣ ផ្លូវ​ក្រវ៉ាត់​ក្រុង​ទី៤ ព្រលានយន្តហោះ​អន្តរជាតិ​ភ្នំពេញ​ថ្មី​ជាដើម។

កំពង់ស្ពឺ

កំពង់ស្ពឺ ជា​ខេត្ត​មាន​ភាពលេច​ធ្លោ​ផងដែរ ក្នុង​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយនេះ ដោយសារ​គោលនយោបាយ​របស់​រដ្ឋាភិបាល ពិសេស​ការផ្លាស់ប្តូរ​រោងចក្រ សហគ្រាស​ចេញពី​រាជធានី​ភ្នំពេញ ឆ្ពោះទៅកាន់​ខេត្ត​មួយ​នេះ ពិសេស​តំបន់​ផ្លូវជាតិ​លេខ៤១ ផ្លូវជាតិ​លេខ ៥១ជាដើម។

កំពង់ស្ពឺ​ក៏មាន​គំរោង​អភិវឌ្ឍ​រោងចក្រ សហគ្រាសថ្មីៗជាច្រើន ពិសេស​ជា​ខេត្ត​ដែលមាន​ផ្លូវជាតិសំខាន់ៗឆ្លងកាត់​ផងដែរ៕

ប្រភព៖ propertyarea

Most Popular

To Top