ភ្នំពេញៈ ស្របពេលទីផ្សារអចលនទ្រព្យ នៅក្នុងប្រទេសកម្ពុជា មានការរីកចំរើនជាលំដាប់ និងបានជួយជំរុញកំណើន សេដ្ឋកិច្ចជាតិ ឱ្យមានការរីកចំរើន អ្នកជំនាញបានមើលឃើញពីការវិនិយោគលើវិស័យនេះ មានកត្តាសំខាន់ៗ ចំនួន៣ ដែលត្រូវបានអនុវត្តន៍ នាពេលកន្លងមកនេះ។
លោក ច្រឹក សុខនីម ប្រធានសមាគមភ្នាក់ងារ និងវាយតម្លៃអចលនវត្ថុកម្ពុជា បានលើកឡើងថា ការវិនិយោគលើវិស័យអចលនទ្រព្យ នៅកម្ពុជា មាន ៣ រួមមាន ១)ការវិនិយោគបែបលំនៅឋាន ២)ការវិនិយោគបែបអគារពាណិជ្ជកម្ម និង៣) ការវិនិយោគ និងការអភិវឌ្ឍន៍ទីក្រុងថ្មី ។
លោកបន្តថា ក្នុងចំណោម នៃការវិនិយោគទាំងអស់ ការវិនិយោគលើវិស័យលំនៅឋានមានការកើនឡើង និងចាប់អារម្មណ៍ និងគាំទ្រយ៉ាងខ្លាំង ពីសំណាក់ប្រជាពលរដ្ឋ និងវិនិយោគិន។ ជាពិសេសសម្រាប់វិនិយោគិន ជាម្ចាស់បុរី ឬ លំនៅឋាន ទទួលបានការបញ្ជាទិញ អស់ពីគម្រោងរបស់ខ្លួន ពីប្រជាពលរដ្ឋ នៅពេលសាងសង់រួចរាល់។
លោកបន្តថា ដោយឡែកសម្រាប់អគារពាណិជ្ជកម្ម ទាមទានូវទុនវិនិយោគធំៗ ។ដូច្នេះ ហើយគម្រោងវិនិយោគមួយៗ ត្រូវការអ្នកដែលមានធនធានហិរញ្ញវត្ថុច្រើន ក្នុងការកសាងអគារធំៗ និងខ្ពស់ ដើម្បីតម្រូវការទីផ្សារ នាពេលអនាគត។ គម្រោងនេះ នឹងត្រូវបានគាំទ្រនាពេលខាងមុខ ដើម្បីលើកម្ពស់គុណតម្លៃរបស់ទីក្រុងភ្នំពេញ ឱ្យមានអគារខ្ពស់ៗ កាន់តែច្រើន។
គម្រោងសាងសង់អគារខ្ពស់ៗនេះ គឺជាការចូលរួមចំណែក ក្នុងការលើកកម្ពស់សេដ្ឋកិច្ច ដើម្បីទាក់ទាញឱ្យមានគម្រោងវិនិយោគ លើវិស័យអចលនទ្រព្យកាន់តែច្រើនថែមទៀត។
បើតាមលោក ច្រឹក សុខនីម ចំពោះការវិនិយោគទីក្រុងថ្មី (ទីក្រុងរណប) ក៏ជាកត្តាជំរុញឱ្យមានការរិកចរើន លើវិស័យអលចនទ្រព្យផងដែរ តាមរយៈការសាសង់អគារផ្សេងៗ និងទិញដីសម្រាប់ធ្វើកាវិនិយោគ ព្រោះជាទីតាំថ្មី ដែលមានការរៀបចំហេដ្ឋា រចនាសម្ព័ន្ធបានល្អ ដូចជាទីក្រុងកោះពេជ្យ ទីក្រុងកោះនរា ជាដើម ៕ propertyarea