ព្រឹត្តិការណ៍

ចង់​តែង​​ខ្លួន​ដូច​ CEO ក្រុមហ៊ុន​បច្ចេកវិទ្យាល្បីៗ​ អាច​មើល​តម្លៃ ​ស្បែកជើង​ទាំង​នេះ​បាន​

ស្ថិត​ក្នុង​តំណែង​ជា នាយកប្រតិបត្តិ​ នៃ​ក្រុមហ៊ុនបច្ចេកវិទ្យាល្បីៗ​ គេ​តែង​តែសង្កេត​ឃើញ ​ទម្លាប់​នៃ​ការ​ស្លៀក​ពាក់​បែប​សាមញ្ញៗ​ពេល​ចូលរួម​កម្មវិធី​តូច​ឬ​ធំ​ណា​មួយ ប៉ុន្តែ​បង្កប់​នូវ​ភាព​ជឿជាក់​និង​សេចក្តី​ថ្លៃថ្នូរ ។ ខាងក្រោម​នេះ​ គឺ​ការ​បរិយាយ​​អំពី​ ម៉ាក​ស្បែក​ជើង​មួយ​មុខ​ប៉ុណ្ណោះ [សំលៀកបំពាក់​មិន​បាន​រាប់​បញ្ចូល] ដែល​​រូប​ថត​ទាំង​នោះ​ប្រមាញ់​បាន​ដោយ​សារព័ត៌មាន Business Insider ដូច​មាន​រៀប​រាប់​៖

១) លោក Mark Zuckerberg នាយក​ប្រតិបត្តិ​ក្រុមហ៊ុន Facebook

ពាក់​ស្បែក​ជើង​ម៉ាក Nike Flyknit Lunar 3 តម្លៃ ១៥០ ដុល្លារ។
២) លោក Satya Nadella នាយក​ប្រតិបត្តិ​ក្រុមហ៊ុន Microsoft

ពាក់​ស្បែកជើង​ម៉ាក Lanvin Suede & Patent Leather Low-Top Sneaker តម្លៃ ៤៩៥ ដុល្លារ។
៣) លោក Sundar Pichai នាយក​ប្រតិបត្តិ​ក្រុមហ៊ុន Google

ពាក់​ស្បែកជើងម៉ាក Nanvin Men’s ​Cap-Toe Leather Low-Top Sneaker តម្លៃ ៤៩៥ ​ដុល្លារ។
+លោក Larry Page នាយក​ប្រតិបត្តិ​ក្រុមហ៊ុន Alphabet

ពាក់​ស្បែកជើងម៉ាក Lanvin Low-Top Sneaker With Contrast Heel តម្លៃ ៣០០ ​ដុល្លារ។
៤) លោក Jack Dorsey នាយក​ប្រតិបត្តិ​ក្រុមហ៊ុន Twitter

ពាក់​ស្បែកជើងម៉ាក Rick Owens Island Dunks ​តម្លៃ ៤៨៤ ដុល្លារ។
លោក Tim Cook នាយក​ប្រតិបត្តិ​ក្រុមហ៊ុន Apple

ពាក់​ស្បែកជើងម៉ាក Nike Roshe Two Flyknit តម្លៃ​ ១០៥ ដុល្លារ។
៥) លោក Jeff Bezos នាយក​ប្រតិបត្តិ​ក្រុមហ៊ុន Amazon

ពាក់​ស្បែកជើងម៉ាក Converse Jack Purcells ​តម្លៃ ៦៥ ដុល្លារ។
លោក Daniel Ek នាយក​ប្រតិបត្តិ​ក្រុមហ៊ុន Spotify

ពាក់​ស្បែកជើងម៉ាក Nike Air Force 1’07 តម្លៃ ៩០ ​ដុល្លារ។
៦) លោក Evan Spiegel នាយក​ប្រតិបត្តិ​ក្រុមហ៊ុន Snapchat

ពាក់​ស្បែកជើងម៉ាក Common Projects Original Achilles តម្លៃ ៤១៥ ​ដុល្លារ។
៦) លោក Kevin Systrom នាយក​ប្រតិបត្តិ​ក្រុមហ៊ុន Instagram

ពាក់​ស្បែកជើងម៉ាក Lanvin Classic Leather & Suede High-Top Sneakers តម្លៃ ៥៩០ ​ដុល្លារ។
បើ​អ្នក​ចាប់អារម្មណ៍បន្ថែម​ពី​សំលៀក​បំពាក់​លើ​ខ្លួន​របស់​ពួកគេ អ្នក​ក៏អាច​បញ្ចេញ​មតិខាងក្រោម​បានដើម្បី​ក្រុមការងារស្រាវជ្រាវចុះ​ផ្សាយ​ជូន​ជា​បន្ត​បន្ទាប់៕ sabay

Most Popular

To Top