ព្រឹត្តិការណ៍

មហាសេដ្ឋី​ក្មេង​ជាង​គេ​ ៨ នាក់​សុទ្ធ​តែ​​មាន​បាន ​ដោយ​សារ​បច្ចេកវិទ្យា​

​ទិន្នន័យ​​ពី​មហាសេដ្ឋី​ប្រចាំ​ឆ្នាំ​ ២០១៧ របស់​វិបសាយ​ Hurun បាន​បង្ហាញ​ថា​មហាសេដ្ឋី​វ័យ​ក្មេង​ជាង​គេ​​​ដែល​មាន​សរុប​​ ៨ រូប​ សាង​ខ្លួន​ពី​បាត​ដៃ​ទទេ​ សុទ្ធ​តែ​ជា​បុគ្គល​ផ្នែក​បច្ចេកវិទ្យា។ មហាសេដ្ឋី​ទាំង​ ៨ នាក់​រួម​មាន ៖

១. John Collison វ័យ​ ២៧ ឆ្នាំ​

ជា​សហ​ស្ថាបនិក​​នៃ​ក្រុមហ៊ុន​បច្ចេកវិទ្យា​ Stripes ជា​ក្រុមហ៊ុន​ដែល​​ផ្ដល់​សេវាកម្ម​​ទូទាត់​ប្រាក់​តាម​អ៊ីនធឺណិត​ដល់​ក្រុមហ៊ុន​ដទៃ។ មាន​ការ​វាយ​តម្លៃ​ថា​ក្រុមហ៊ុន​នេះ​មាន​តម្លៃ​​រហូត​ដល់​ ៩,២ ពាន់​លាន​ដុល្លារ ។ ចំណែក​ឯ​ John មាន​ទ្រព្យ​សម្បត្តិ​សរុប​ ១,២ ពាន់​លាន​ដុល្លារ​ គិត​ត្រឹម​ឆ្នាំ​ ២០១៧។

២. Evan Spiegel វ័យ​ ២៧ ឆ្នាំ

Evan Spiegel គឺ​ជា​អ្នក​​រួម​ចំណែក​បង្កើត​​ Snapchat ជា​បណ្ដាញ​ទំនាក់​ទំនង​សង្គម​ដ៏​ល្បី​មួយ ដោយ​គិត​ត្រឹម​ខែ​កុម្ភៈ​ ឆ្នាំ​ ២០១៨ មាន​អ្នក​ប្រើ​ប្រាស់​សកម្ម​ ១៨៧ លាន​នាក់។ គិត​ត្រឹម​ឆ្នាំ​ ២០១៧ លោក​ Evan មាន​ទ្រព្យ​សម្បត្តិ​ ៣,២ ពាន់​លាន​ដុល្លារ ។

៣. Bobby Murphy វ័យ​ ២៩ ឆ្នាំ​

​​​​​​​​នេះ​ក៏​ជា​សហ​ស្ថាបនិក​ Snapchat មួយ​រូប​ដែរ​ ដោយ​មាន​ទ្រព្យ​សម្បត្តិ​សរុប​ ៣,២ ពាន់​លាន​ដុល្លារ ។

៤. Patrick Collision វ័យ​ ២៩ ឆ្នាំ

Patrick គឺ​ជា​បង​ប្រុស​របស់​ John Colllison និង​ជា​សហ​ស្ថាបនិក​ក្រុមហ៊ុន​ Stripes ដោយ​មាន​ទ្រព្យ​សម្បត្តិ​សរុប​ ១,៣ ពាន់​លាន​ដុល្លារ ។

៥. Rishi Shah វ័យ​ ៣២ ឆ្នាំ​

ជា​សហ​ស្ថាបនិក​នៃ​ក្រុមហ៊ុន​ Outcome Health ជា​ក្រុមហ៊ុន​មួយ​ផ្គត់ផ្គង់​​បច្ចេកវិទ្យា​​ដល់​មន្ទីរ​សុខភាព ដោយ​គិត​ត្រឹម​ឆ្នាំ​ ២០១៧ សហ​ស្ថាបនិក​រូប​នេះ​មាន​ទ្រព្យ​សម្បត្តិ​សរុប​ ៣,៩ ពាន់​លាន​ដុល្លារ ។

៦. Shraddha Agarwal វ័យ​ ៣២ ឆ្នាំ​

Shraddha គឺ​ជា​ដៃ​គូ​បង្កើត​ក្រុមហ៊ុន​ Outcome Health របស់​ Rishi Shah ដោយ​​គិត​ត្រឹម​ឆ្នាំ​ ២០១៧ ​មាន​ទ្រព្យ​សម្បត្តិ​សរុប​ ១,១ ពាន់​លាន​ដុល្លារ ។

៧. Mark Zuckerberg វ័យ​ ៣៣ ឆ្នាំ​

ជា​មហាសេដ្ឋី​វ័យ​ក្មេង​ដែល​មាន​ទ្រព្យ​សម្បត្តិ​សរុប​ ៧៩ ពាន់​លាន​ដុល្លារ (គិត​ត្រឹម​ឆ្នាំ​ ២០១៧) ហើយ​គ្រប់​គ្នា​ស្គាល់​ថា​ជា​អ្នក​បង្កើត​បណ្ដាញ​សង្គម​យក្ស​ Facebook។

៨. Dustin Moskovitz វ័យ​ ៣៣ ឆ្នាំ

Dustin គឺ​ជា​អ្នក​រួម​បង្កើត​ Facebook មួយ​រូប​ ដែល​មាន​អ្នក​ស្គាល់​តិច​តួច​បំផុត។ គិត​ត្រឹម​ឆ្នាំ​ ២០១៧ លោក​មាន​ទ្រព្យ​សម្បត្តិ​សរុប​ ១៥ ពាន់​លាន​ដុល្លារ ៕ sabay

Most Popular

To Top