សេដ្ឋកិច្ច​

ចំណេះដឹង ៖ តើ​អ្នក​អភិវឌ្ឍន៍ និង​អ្នកទិញ​ អចលនវត្ថុ ​ត្រូវមាន​កាតព្វកិច្ច​អ្វីខ្លះ?

ភ្នំពេញ៖ សម្រាប់​អ្នក​អភិវឌ្ឍ​វិស័យ​អចលនវត្ថុ និង​អ្នកទិញ​អចលនវត្ថុ​នៅក្នុង​ប្រទេស​កម្ពុជា ត្រូវបាន​គេ​បែងចែក​កាតព្វកិច្ចផ្សេងៗគ្នា ក្នុងការ​ធ្វើឱ្យ​មានគុណ​ភាព ប្រសិទ្ធភាព និង​ភាពជឿ​ទុកចិត្ត ជាពិសេស គឺ​ដើម្បី​ធ្វើយ៉ាងណា​ កុំឱ្យ​មានការ​ខាតបង់​ផលប្រយោជន៍ ​ទៅវិញទៅមក​នាពេលខាងមុខ​នេះ ។

១) អ្នក​អភិវឌ្ឍន៍​អចលនវត្ថុ​ដែល​ទទួលបាន​អាជ្ញាប័ណ្ណ ឬ​លិខិតអនុញ្ញាត​អាជីវកម្ម​មាន​កាតព្វកិច្ច

និង​អនុវត្ត​ឱ្យបាន​ត្រឹមត្រូវ ​តាម​ខ្លឹមសារ​នៅ​ខាងក្រោម​នេះ ៖

-ត្រូវ​បង្ហាញ​ព័ត៌មាន​អប្បបរមា ​ដូច​មានចែង​ក្នុង​ប្រការ១៧ ដល់​អ្នកទិញ ក្នុងពេល​ចុះកិច្ចសន្យា​លក់-ទិញ

– ត្រូវអនុវត្ត​ឱ្យបាន​ត្រឹមត្រូវ​ទៅ តាម​លក្ខណៈ​បច្ចេកទេស​ នៃ​ការរៀបចំ​ដែនដី នគរូបនីយកម្ម និង សំណង់

– ត្រូវ​ចុះបញ្ជី​ពន្ធដារ

– ត្រូវអនុវត្ត​ទៅ តាម​កាលវិភាគ​បង់ប្រាក់ ដូច​មានភ្ជាប់​ជា​ឧបសម្ព័ន្ធ​នៃរ​កាស​នេះ

– ត្រូវអនុវត្ត​កាតព្វកិច្ច ​ឱ្យបាន​ចប់សព្វគ្រប់​ដូច​មាន ចែ​ង​ក្នុង​កិច្ចសន្យាលក់-ទិញ

– ត្រូវ​បំបែក​ក្បាល ​ដ៏​ទៅតាម​ខ្លួន​ទៅ​ឋាន ឬ​ដីឡូត៍​ដែល​ត្រូវ​អភិវឌ្ឍ

– ត្រូវ​លើក​ស្លាក សញ្ញា​អំពី​គម្រោង​អភិវឌ្ឍ ​របស់ខ្លួន​ដោយ​បង្ហាញ​នូរ​ប្លង់ ​នៃ​គម្រោង​អភិវឌ្ឍន៍ ទីតាំង​ដែល​គម្រោង​អភិវឌ្ឍន៍​នោះ​ស្ថិតនៅ

– ត្រូវ​ផ្ទេរ​ឈ្មោះ​លើ​វិញ្ញាបនបត្រ ​សម្គាល់​ម្ចាស់​អចលនវត្ថុ ឬ​ចំណែក​ឯកជន ​នៃ​អគារ​សហកម្មសិទ្ធិ​ជូន​អ្នកទិញ ​ក្រោយពេល​បាន​បង់​ប្រាប់​ចំនួន

– ត្រូវ​ផ្តល់​របាយការណ៍​មក​ក្រសួង ឬ​មន្ទីរ​ឱ្យបាន​ត្រឹមត្រូវ និង​ទៀងទាត់ ដូច​បានកំណត់​ក្នុង​ប្រកាស​នេះ។

ម្យ៉ាងទៀត ត្រូវ​ចៀសវាង​ការចូលរួម ឬ​ពាក់ព័ន្ធ​ទៅនឹង​ការប្រព្រឹត្ត​បទ​ថ្មើ រ​ហិរញ្ញប្បទាន​ភេរវកម្ម និង​ការលាង​សម្អាត​ប្រាក់ ឬ​អំពើ​មិន​ស្របច្បាប់​ណាមួយ​ដែល​ច្បាប់​ហាមឃាត់។

ក្នុងករណី​ដែល​សង្កេត ឃើញ​មាន​សកម្មភាព​នេះ អ្នក​អភិវឌ្ឍ​អ​ច​ន​វត្ថុ​ត្រូវ​រាយការណ៍ ​ជាបន្ទាន់​ទៅ​អង្គភាព​ស៊ើបការណ៍ ​ហិរញ្ញវត្ថុ​កម្ពុជា ឬ​អាជ្ញា​ធរមាន​សម​ត្ត​កិច្ច​ពាក់ព័ន្ធ និង​ត្រូវ​ច​ម្តង​ជួន​ជា​លាយលក្ខណ៍អក្សរ​មក​ក្រសួង ឬ​មន្ទីរ ។

២) ចំណែក​អ្នកទិញ​ អចលនវត្ថុ​ពី​អ្នក​អភិវឌ្ឍន៍ ​ត្រូវបំពេញ​កាតព្វកិច្ច ដូចខាងក្រោម៖

-ត្រូវ​ពិនិត្យ​ខ្លឹមសារ​លម្អិត​នៃ​កិច្ចសន្យាលក់-ទិញ​មុខ សម្រេចចិត្ត​ចុះហត្ថលេខា ឬ ផ្តិតមេដៃ

-ត្រូវ​ពិនិត្យ​អាជ្ញា​បណ្ណ ឬ​លិខិតអនុញ្ញាត​អាជីវកម្ម​អភិវឌ្ឍន៍​អចលនវត្ថុ​ដែល​ចេញ​ដោយ​ក្រសួង ឬ​មន្ទីរ

– ត្រូវ​ពិ​នី​ត្យ​វិញ្ញាបនបត្រ​សម្គាល់​ម្ចាស់​អចលន​វត្ត​ឱ្យបាន​ច្បាស់លាស់

– ត្រូវ​ពិនិត្យមើល​ទិន្នន័យ ឬ​ឯកសារ​បំបែក​ក្បាលដី

– ត្រូវ​ពិនិត្យ​កិច្ចសន្យាលក់-ទិញ​អចលនវត្ថុ​ពី​ម្ចាស់​ដើម (ករណី ដី​ទិញ​ពី​គេ)

– ត្រូវ​ពិនិត្យ​ឯកសារ​ចុះបញ្ជី​ពន្ធដារ

-ត្រូវ​ពិនិត្យ​ឈ្មោះ អត្តសញ្ញាណ​បណ្ណ និង​អាសយដ្ឋាន​ម្ចាស់​គម្រោង​ពិតប្រាកដ៕

Most Popular

To Top