សេដ្ឋកិច្ច​

ចំណេះដឹង ​ហិញ្ញ​វត្ថុៈ​ តើ​អ្វី​ទៅជា​កម្ចី​ល្អ​ និង ​កម្ចី​អាក្រក់?

ភ្នំពេញៈ មុននឹង​អ្នកសម្រេចចិត្ត​ខ្ចីប្រាក់ វា​ពិត​ជាមាន​សារៈសំខាន់​ណាស់ ក្នុងការ​ស្វែងយល​អំពី​ភាពខុសគ្នា រវាង​កម្ចី​ល្អ​និង​កម្ចី​អាក្រក់។ ប្រសិនបើ​អ្នក​ផ្ដោត​ទៅ​ការដែល​មិន​ចង់​ជំពាក់​បំណុល អ្នក​គួ​តែ​ដឹង​ជាមុន​ថា តើ​កម្ចី​ប្រភេទ​កម្ចី​ម្ដេច​ខ្លះ​ជា​កម្ចី​ល្អ​ហើយ​ម្ដេច​ខ្លះទៀត​ជា​កម្ចី​អាក្រក់។

ទាំងនេះ​គឺជា​វិធី​ក្នុងការ​បែង ចែក​អំពី​ភាពខុសគ្ នា​រវាង​វា​ទាំងពីរ៖

កម្ចី​ល្អ

កម្ចី​ល្អ​សំដៅ​ទៅលើ​ការវិនិយោគ ដែល​ធ្វើ​ឲ្យ​ប្រាក់ចំណូល​របស់​អ្នក កើនឡើង​នៅក្នុង​រយៈពេល​វែង​ខាងមុខ នេះ​មានន័យថា​អ្នក​ខ្ចីប្រាក់ ដើម្បី​បង្កើត​ប្រាក់។ហើយ​វា​មិនគួរ​មាន​ផល​អវិជ្ជមាន​ទៅលើ​ហិរញ្ញវត្ថុ​របស់​អ្នក​នោះទេ។ កម្ចី​ល្អ​មានដូចជា៖

ការអប់រំ: ការខ្ចីប្រាក់​ដើម្បី​បន្ត​ការសិក្សា ពីព្រោះ​ការអប់រំ​គឺជា​ឧ​ទា​ហរ​ណ៏​ដ៏​ល្អ​បំផុត​សម្រាប់​នៃ​កម្ចី​ល្អ។ វា​បាន​អនុ​ញ្ញា​ត្តិ​ឲ្យ​អ្នក​ទ​ទូល​បាន​អាជីព សម្រាប់​ការងារ​នា​ថ្ងៃ​អនាគត​របស់​អ្នក។

ពង្រីក​អាជីវកម្ម: ការរក​ប្រាក់ចំណូល គឺជា​អត្ថប្រយោជន៍​ចំបង​របស់​ម្ចាស់​អាជីវកម្ម។ វា​គឺជា​កម្ចី ដែល​ធ្វើ​ឲ្យ​យកទៅ​បង្កើន នូវ​អាជីវកម្ម​របស់​អ្នក​ឲ្យ​កាន់តែ​ប្រសើរ។ ហើយ​ប្រសិនបើ​អាជីវកម្ម​របស់​អ្នក មានតំណើរ​ការល្អ​ថែមទៀត ប្រាក់​ដែល​អ្នក​បានទទួល​នឹង​លើសពី​ប្រាក់កម្ចី​ដែល​អ្នក​បាន​ខ្ចី​ពី​ធនាគារ។

ផ្ទះ​ឬ​អចលនទ្រព្យ: អចលនទ្រព្យ​ដូចជា​ផ្ទះ​ឬ​ដី ទុក​កាន់តែ​យូរ​កាន់តែ​ចំណេញ នេះ​ចាត់ទុកថា ជាការ​វិនិយោគ​យកលុយ​បង្កើត​លុយ។ ការខ្ចីប្រាក់​ធនាគារ​យ​ក​ទៅ​បណ្ដាក់ទុន​កាន់តែច្រើន និង​ហុច​ផលចំណេញ​ច្រើន​តាម​ហ្នឹង​ត្រឡប់មកវិញ។

កម្ចី​អាក្រក់

បំណុល​អាក្រក់​គឺជា​បំណុល ដែល​អ្នកចំណាយ​ទៅលើ​វត្ថុ ដែល​មិនចាំបាច់​និង​ងាយ បាត់បង់​តម្លៃ​យ៉ាង​ឆាប់រហ័ស ហើយ​មិនបាន​បង្កើត​ចំណូល​ក្នុង​រយៈពេល​វែង​បាន។ វត្ថុ​ទាំងឡាយណា ដែល​ងាយ​នឹង​ធ្លាក់ចុះ​តម្លៃ​ឆាប់រហ័ស បន្ទាប់ពី​ពេលដែល​អ្នក​បាន​ទិញ ត្រូវបាន​ចាត់ទុកថា​ជា​បំណុល​អាក្រក់។ ខាងក្រោម​នេះ​គឺជា​ឧទាហរណ៍

អំពី​បំណុល​អាក្រក់ៈ

រថយន្ដ: រថយន្ដ​នៅ​កម្ពុជា​មានតម្លៃ​ថ្លៃ​ណាស់។ ប្រសិនបើ​អ្នកទិញ​រថយន្ដ​មិនមែន​សម្រាប់​ប្រកប​របរ​អាជីវកម្ម​ទេ សូមកុំ​ខ្ចីប្រាក់​ដើម្បី​ចំនាយ​ទៅលើ​វា​ឲ្យ​សោះ ពីព្រោះ​បំណុល​ប្រភេទ​នេះ បានចាត់ទុក​ថា​ជា​ប្រភេទ​បំណុល​អាក្រក់។ ដោយសារ​ឡាន​ដែល​អ្នក​បាន​ទិញ​តែងតែ​ធ្លាក់​ថ្លៃ​រហូត។

ឧទាហរណ៍ ឧបមា​អ្នក​បាន​ប្រើប្រាស់​កម្ចី​ទិញ​ឡាន តែ​ចៃដន្យ​អ្នក​បាន​បាត់បង់​ការងារ នោះ​អ្នក​ប្រហែលជា​បញ្ចប់ ដោយ​ការ​ជំពាក់​ប្រាក់​ធនាគារ ជាហេតុ​ដែល​អ្នក​ត្រូវ​បង្ខំចិត្ត​លក់​ឡាន​របស់​អ្នក ដើម្បី​សង​ប្រាក់​ធនាគារ ទីបញ្ចប់​អ្នក​អស់ទាំង​ឡាន​ព្រមទាំង​ជំពាក់​ប្រាក់​ធនាគារ​ថែមទៀត។

ទូរ​សព្ទ័ ឬ​គ្រឿង​អេ​ឡិច​ត្រូ​និចៈ ពីមួយ​ឆ្នាំទៅ​មួយឆ្នាំ ទូរ​សព្ទ័ថ្មីៗចេញមក​ដេញជើង​គ្នា ហើយ​តម្លៃ​វិញ​កប់​ពពក។ បើសិន​អ្នកមាន​ប្រាក់​គ្រប់គ្រាន់ សម្រាប់​ទិញ​នោះ​មិនមែនជា​បញ្ហា​នោះទេ ក្នុងករណី​ខ្លះ​អ្នក​ខ្ចីលុយ​ធនាគារ​យកទៅ​ទិញ នោះ​គឺជា​រឿង​ដែល​គួរ​ឲ្យ​បារម្ភ ព្រោះ​របស់​ទាំងនោះ​នឹង​ធ្លាក់ចុះ​តាម​ពេលវេលា។

វិស្សមកាល​គ្រឿង​អង្ការ​និង​សំលៀក​ពាក់ថ្លៃ: ប្រសិនបើ​អ្នក​មិនអាច​មានលទ្ធភាព​គ្រប់គ្រាន់​ក្នុង​ការទិញ នូវ​វត្ថុ​ទាំងនោះ សូមកុំ​ខ្ចីប្រាក់​ដើម្បី​ទិញ​វា ជាពិសេស​សម្រាប់​យុវវ័យ​តែម្ដង។ អ្នក​អាច​រងចាំ​លុះត្រាតែ​អ្នកមាន​ប្រាក់​គ្រប់គ្រាន់ ក្នុង​ការទិញ ព្រោះ​ការ​ជំពាក់​បំណុល សម្រាប់​វិស្សមកាល​ឬ​ស្បែកជើងថ្លៃៗ គឺជា​កម្ចី​មួយ​ប្រភេទ​ដែល​គួ​ឲ្យ​ខ្លាច​បំផុត។

តាមច្បាប់​ទូទៅ ដើម្បី​ជៀសវាង​បំណុល​អាក្រក់​បាន គឺ “ប្រសិនបើ​អ្នក​មិនមាន​លទ្ធភាព​ក្នុង​ការទិញ​វា ហើយ​អ្នក​មិនត្រូវ​ការ​វា​ទៀត នោះ​សូមកុំ​ទិញ​វា” ។ មនុស្ស​ភាគច្រើន​បានគិត​ថា ឲ្យ​តែ​បំណុល​សុទ្ធតែ​មិនល្អ​ទាំងអស់។ តែ​ផ្ទុយទៅវិញ​បំណុល​ល្អ​អាចជួយ​ឲ្យ​អ្នក​កសាង​ទ្រព្យសម្បត្តិ​របស់​អ្នក​បាន ខណៈពេលដែល​បំណុល​អាក្រក់ ធ្វើ​ឲ្យ​អ្នកខាតបង់​ដោយ​មិនបាន​ធ្វើ​ឲ្យ​ប្រាក់ របស់​អ្នក​កើនឡើង​ដូចជា​បំណុល​ល្អ​ទេ៕ propertyarea

Most Popular

To Top