បច្ចេកវិទ្យា

ការសិក្សា៖ ឧស្សាហកម្មហ្គេម មានតម្លៃ ៣០០ ពាន់លានដុល្លារ បន្ទាប់ពីការ រីករាលដាល នៃជំងឺរាតត្បាត

វ៉ាស៊ីនតោន៖ របាយការណ៍ស្រាវជ្រាវមួយ បាននិយាយថា តម្លៃនៃឧស្សាហកម្មហ្គេមបានឡើងដល់ ៣០០ ពាន់លានដុល្លារ បន្ទាប់ពីមានការរីករាលដាល នៃជំងឺរាតត្បាតដោយមានអ្នកលេង ប្រហែលជា ២,៧ ពាន់លាននាក់ នៅទូទាំងពិភពលោក យោងតាមការចេញផ្សាយ ពីគេហទំព័រជប៉ុនធូដេ។

របាយការណ៍ Accenture បាននិយាយ ថាវិស័យហ្គេម គឺមានតម្លៃច្រើន ជាងទីផ្សាររួមគ្នា សម្រាប់ខ្សែភាពយន្ត និងតន្ត្រីដែលត្រូវបានជំរុញ ដោយការកើនឡើង នៅក្នុងហ្គេមទូរស័ព្ទចល័ត និងការសង្កត់ធ្ងន់ លើការភ្ជាប់ទំនាក់ទំនង ក្នុងកំឡុងពេល នៃការឃ្លាតឆ្ងាយពីសង្គម នៅទូទាំងពិភពលោក។

លោក Seth Schuler នាយកគ្រប់គ្រងនៅក្រុមហ៊ុនផ្នែក Software និងវេទិកាឧស្សាហកម្មរបស់ Accenture បានថ្លែងថា ការលេចឡើង នៃវេទិកាហ្គេមថ្មី និងការផ្លាស់ប្តូរ ប្រជាសាស្ត្រកំពុងជំរុញអាជីវកម្ម ហ្គេមកុំឲ្យផ្តោតលើផលិតផល ទៅជាវេទិកាផ្តោត លើបទពិសោធន៍ ។

ការសិក្សាបានរកឃើញថា ឧស្សាហកម្មហ្គេម បានកើនឡើងដល់អ្នកលេងហ្គេម ចំនួនកន្លះលាននាក់ ក្នុងរយៈពេល៣ឆ្នាំកន្លងមក ហើយបានព្យាករណ៍ថា អ្នកលេងហ្គេមថ្មីជាង ៤០០ លាននាក់ ត្រូវបានរំពឹងថា នឹងមកដល់នៅចុងឆ្នាំ ២០២៣ ។ សម្រាប់អ្នកលេងហ្គេមថ្មីបំផុត ៦០ ភាគរយជាស្ត្រី ៣០ ភាគរយមានអាយុក្រោម ២៥ ឆ្នាំ និងមួយភាគបីត្រូវបានកំណត់ថា មិនមែនជាជនជាតិស្បែកស។

នោះផ្ទុយពីអ្នកលេងហ្គេម មានអាយុច្រើនជាប្រុស ៦១ ភាគរយ ហើយច្រើនជាង ៣/៤ ពណ៌ស និងលើស ២៥ ឆ្នាំ។ យោងតាមការស្ទង់មតិ អ្នកលេងហ្គេម ចំណាយពេលជាមធ្យម ១៦ ម៉ោង ក្នុងមួយសប្តាហ៍លេង ៨ ម៉ោងក្នុងមួយសប្តាហ៍មើល ឬចូលរួមលេងហ្គេម និង ៦ ម៉ោង ក្នុងមួយសប្តាហ៍ ធ្វើអន្តរកម្មនៅក្នុងវេទិកាហ្គេម និងសហគមន៍។

លោក Robin Murdoch របស់ Accenture បាននិយាយថា វិស័យនេះកំពុងតែវិវឌ្ឍន៍ ទៅហើយ យើងកំពុងមើលឃើញ ការលេចចេញនូវហ្គេម ជាប្រព័ន្ធអេកូឡូស៊ី នៃវេទិកាទំនើបអ្នកលេង អាចជួបប្រាស្រ័យទាក់ទង មើលការប្រគុំតន្ត្រីផ្សាយផ្ទាល់ តាមហាង ឬស្តាប់តន្ត្រី។

ការស្រាវជ្រាវផ្អែកលើទិន្នន័យ ប្រមូលបានតាមរយៈការស្ទង់មតិ តាមអ៊ីនធើណេត ជាមួយអតិថិជនចំនួន ៤០០០ នាក់ នៅក្នុងប្រទេសចិន ជប៉ុន សហរដ្ឋអាមេរិក និងអង់គ្លេស ហើយរួមបញ្ចូលការសម្ភាស ជាមួយនាយកប្រតិបត្តិឧស្សាហកម្ម៕ ដោយ៖លី ភីលីព

Most Popular

To Top