សេដ្ឋកិច្ច​

វិនិយោគិន​ បរទេសពីររូប ជឿជាក់ថា សេដ្ឋកិច្ចរបស់កម្ពុជា នឹងប្រសើរឡើងវិញ នៅពេលឆាប់ៗនេះ

ភ្នំពេញៈ នៅក្នុងពេលកម្ពុជាកំពុងប្រឈម នឹងវិបត្តិនៃជំងឺកូវីដ១៩ វិនិយោគិនបរទេសពីររូប ដែលមកពីប្រទេសបារាំងនិងសិង្ហបុរី បានបង្ហាញពីសុទិដ្ឋិនិយម របស់ខ្លួន ចំពោះសេដ្ឋកិច្ចកម្ពុជាថា នឹងល្អប្រសើរឡើងវិញ នៅពេលឆាប់ៗ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Property Area Asia» សម្រាប់ទទួល បានព័ត៌មានថ្មីៗ លោក Pierre Balsan វិនិយោគិនមកពីប្រទេសបារាំង និងលោក Allen Dodgson Tan វិនិយោគិនមកពីប្រទេសសិង្ហបុរី ដែលជាអ្នកវិនិយោគ នាំយកនូវក្រុមហ៊ុនម៉ាកយី​ហោលំដាប់ពិភពលោកមកកាន់កម្ពុជា បានបង្ហាញជំនឿយ៉ាងមុតមាំថា វិស័យសេដ្ឋកិច្ចនឹងងើបឡើងវិញ នៅពេលឆាប់ៗនេះ ជាពិសេសវិស័យទេសចរណ៍ ដែលនឹងធ្វើឱ្យអាជីវកម្ម របស់ពួកគេនៅកម្ពុជា នឹងទទួលបានផលល្អប្រសើរ ។

លោក Allen Dodgson Tan វិនិយោគិនមកពីប្រទេសសិង្ហបុរីបានថ្លែងថា កំណើនសេដ្ឋកិច្ចដ៏រ៉ឹងមាំ នឹងត្រលប់មកប្រទេសកម្ពុជាវិញ ដោយជំរុញឱ្យតម្រូវការអ្នក ប្រើប្រាស់សម្ភារៈម៉ាកល្បីសម្រាប់វណ្ណៈកណ្ដាល នឹងកើនឡើងកាន់តែខ្លាំងនៅពេលខាងមុខ”។ លោកបន្តថា “ឧស្សាហកម្មទេសចរនឹង មានការរីកចម្រើនជាថ្មី ដោយមានការគាំទ្រធ្វើឱ្យប្រសើរឡើង នូវហេដ្ឋារចនាសម្ព័ន្ធដែលរាជរដ្ឋាភិបាលបានអនុវត្តន៍”។

លោកបន្តថា វិនិយោគិនបរទេសនឹងចូលមកប្រទេសកម្ពុជា ដើម្បីដាក់ទុនវិនិយោគឡើងវិញ នៅពេលមានក្រុមហ៊ុនល្បីៗចូលមកជាបន្តបន្ទាប់ ហើយវានឹងនាំមកនូវប្រាក់ ចំណូលរដ្ឋ ដោយការបង់ពន្ធអាជីវកម្ម នាំមកនូវឱកាសការងារសម្រាប់ពលរដ្ឋកម្ពុជា និងជំនាញបទពិសោជន៍ សម្រាប់ប្រជាជនកម្ពុជា។

ចំណែកលោក Pierre Balsan វិនិយោគិនមកពីប្រទេសបារាំងវិញ ក៏បានឱ្យដឹងផងដែរថា ការចូលមកវិនិយោគរបស់លោក ក្នុងប្រទេសកម្ពុជា ក្នុងពេលកំពុងមានវិបត្តិនេះ គឺជាឱកាសមួយ ដោយមិនចាំទាល់តែចប់ វិបត្តិទើបចូលមកនោះទេ។ លោកថា កាលពីប្រទេសចិន កំពុងមានវិបត្តិធ្ងន់ធ្ងរ ដោយសារតែកូវីដ១៩ កាលនោះមានមានក្រុមហ៊ុន មួយចំនួន ក៏ទទួលបានផលប្រយោជន៍ ពីការវិនិយោគនៅក្នុងប្រទេសចិន ខណៈវិនិយោគិនជាច្រើន បានខ្លាចរអារពីមេរោគកូវីដ១៩ និងវិបត្តិសេដ្ឋកិច្ចដែរ ។

លោកជឿជាក់ថា “អ្វីៗនឹងប្រសើរឡើងវិញ ហើយនឹងរុញឱ្យសេដ្ឋកិច្ចប្រទេសកម្ពុជា ក៏ដូចជាសេដ្ឋកិច្ចពិភពលោកទាំងមូល មករកភាពប្រក្រតីវិញ នៅពេលខាងមុខនេះ”។

មន្ត្រីជាន់ខ្ពស់កម្ពុជាធ្លាប់បានបញ្ជាក់ថា ដោយសារតែវិបត្តិកូវីដ១៩ ជាពិសេសព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ២០២១ អាចនឹងធ្វើឱ្យសេដ្ឋកិច្ចកម្ពុជា មិនសម្រេចតាមការព្យាករណ៍ របស់ស្ថាប័នអន្តរជាតិធំៗនៅកម្ពុជានោះទេ តែបើសិនជាស្ថានភាពកូវីដ១៩ធូរស្រាលមកវិញ នៅអំឡុងត្រីមាសចុងក្រោយ កម្ពុជាអាចនឹងសម្រេច បាននូវការព្យាករណ៍នោះវិញ ៕

Most Popular

To Top