សេដ្ឋកិច្ច​

តើស្ថានភាព វិស័យសំណង់ នៅខេត្តព្រះសីហនុមានសភាពដូចម្តេច ខណៈការដ្ឋានសាងសង់ ៦២៤បានបន្តផ្អាកសកម្មភាព សាងសង់

ព្រះសីហនុៈ មេឃមិនទាន់ស្រឡះទេ នៅខេត្តព្រះសីហនុ ខណៈសកម្មភាពសាងសង់សំណង់នានា បានបន្តផ្អាកសកម្មភាពជាច្រើន ដោយបច្ចុប្បន្ននេះមានការដ្ឋានសំណ​ង់រហូតដល់ចំនួន៦២៤ គ្មានសកម្មភាពសាងសង់បន្ត។

យោងតាមរបាយការណ៍របស់មន្ទីររៀបចំដែនដី នគរូបនីយកម្មនិងសំណង់ ដែលបានផ្តល់ជូនដោយ អ្នកនាំពាក្យរដ្ឋបាលខេត្តព្រះសីហនុ លោកឃាង ភារម្យ កាលពីថ្ងៃទី១៥ សីហាកន្លងមកបានឲ្យដឹងថា គិតត្រឹមដំណាច់ឆមាសទី១ឆ្នាំ២០២១នេះ ខេត្តព្រះសីហនុមានសំណង់ ដែលបានសាងសង់រួច គ្មានសកម្មភាព និងផ្អាកការសាងសង់មានចំនួន១៥៨០គំរោង ក្នុងនោះ៤ការដ្ឋានបានរុះរើនិងទុកដីទំនេរ ៦២៤ការដ្ឋានគ្មានសកម្មភាព ការដ្ឋានសំណង់ចំនួន៥២៧កំពុងបន្តសកម្មភាពសាងសង់។

របាយការណ៍ដដែលបានឲ្យដឹងថា ក្នុងចំណោមសំណង់ទាំង១៥៨០ មានសំណង់ចំនួន១៥៣បានសាងសង់រួច និងកំពុងប្រកបអាជីវកម្ម។ ១០៦ការដ្ឋានបានសាងសង់រួច តែគ្មានសកម្មភាពអាជីវកម្ម និង១៦៦ការដ្ឋានបានសាងសង់រួច តែមិនមានបញ្ជាក់ពីសកម្មភាពអាជីវកម្ម។

លោកឃាង ភារ្យបានមានប្រសាសន៍ឲ្យដឹងថា អ្វីជាការងារអាទិភាព ដែលអាជ្ញាធរខេត្តកំពុងជំរុញខ្លាំង គឺបង្កើនការចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋទូទាំងខេត្ត និងបន្តការអនុវត្តតាមបទបញ្ជារបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែននាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា។

លោកបន្តថា “ក្នុងស្ថានភាពនេះ យើងពិបាកនិយាយពីកំនើននៃការសាងសង់ និងការវិនិយោគណាស់ ស្របពេលវិស័យអាកាសចរណ៍ ក៏មិនទាន់មានសញ្ញាល្អប្រសើរនៅឡើយទេ”៕ ប្រភព៖http://propertyarea

Most Popular

To Top