សេដ្ឋកិច្ច​

កំពង់ផែទេសចរណ៍ កោទន្សាយខេត្តកែប តម្លៃជាង១លានដុល្លារ នឹងជួយជំរុញ កំណើនសេដ្ឋកិច្ច

ភ្នំពេញៈ អភិបាលខេត្តកែប បានជំរុញការសាងសង់កំពង់ផែទេសចរណ៍កោះទន្សាយ ដើម្បីផ្តល់កំណើនដល់សេដ្ឋកិច្ចក្នុងមូលដ្ឋាន និងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋនៅក្នុងខេត្តកែប។

លោកសោម ពិសិដ្ឋ អភិបាលខេត្តកែប មានថ្លែងនៅរសៀលថ្ងៃទី១២ ខែសីហា ឆ្នាំ២០២១ នេះថា គម្រោងការសាងសង់កំពង់ផែទេសចរណ៍កោះទន្សាយ បានបើកដំណើរការសាងសង់ កាលពីចុងឆ្នាំ២០១៨ កន្លងមក សម្រាប់បម្រើដល់វិស័យទេសចរណ៍ ដែលមានលទ្ធភាព អាចទទួលចតនាវាដែលអាចផ្ទុក អ្នកដំណើរបានក្រោម៣០០នាក់ ចំពោះទំនិញផ្សេងៗ អាចដឹកបានតែតិចតួចប៉ុណ្ណោះ ព្រោះកំពង់ផែនេះមិនអាចទទួលនាវាលើសពី១៥តោនបាននោះទេ។

លោកមបញ្ជាក់ថា “គម្រោងសាងសង់កំពង់ផែកោះទន្សាយ មិនបានពន្យារពេលនោះទេ គឺបន្តការសាងសង់តាមដំណាក់កាល និងពេលវេលា ដែលមាននៅក្នុងគម្រោងថវិកាជាតិយ៉ាងត្រឹមត្រូវ”។

លោកបានថ្លែងបន្តថា សម្រាប់ការសាងសង់កំពង់ផែទេសចរណ៍កោះទន្សាយ គឺស្ថិតនៅលើ ទីតាំងផែចាស់ ស្ថិតក្នុង ភូមិកែប សង្កាត់កែប ក្រុងកែប ខេត្តកែប ដែលមានសណ្ឋានជា រូបក្តាម មានចម្ងាយ ពីដីគោក ចូលទៅក្នុងសមុទ្រប្រមាណ៣០៦ម៉ែត្រ ទទឹង ៦៨ម៉ែត្រ មានផ្ទៃក្រឡា សរុបប្រមាណជិត៥ពាន់ម៉ែត្រការ៉េ ប្រើប្រាស់ថវិកាសាងសង់សរុបជិត៥ពាន់លានរៀល (១,២លានដុល្លារ)។

លោកបន្តថា កំពង់ផែកោះទន្សាយនេះ ជាសមិទ្ធផលថ្មីមួយទៀត របស់រាជរដ្ឋាភិបាលដែលអនុវត្តន៌គម្រោងសាងសង់ដោយក្រសួងសាធារណៈការ និងដឹកជញ្ជូន ដោយសង្ឃឹមថា នឹងអាចផ្តល់កំណើនដល់សេដ្ឋកិច្ចក្នុងមូលដ្ឋាន និងជីវភាពរស់នៅរបស់បងប្អូនប្រជាពលរដ្ឋនៅក្នុងខេត្តកែបផងដែរ។ កំពងផែទេសចរណ៍កោះទន្សាយ សាងសង់បានប្រមាណជា ៧០% ហើយនិងអាចដាក់អោយប្រើប្រាស់ជាបណ្ណោះអាសន្ន ក្នុងរយៈពេល៣ខែទៀត ក្នុងឆ្នាំ២០២១នេះ។

លោកអភិបាលខេត្តកែប បានជំរុញដល់ក្រុមហ៊ុនដែលទទួលការសាងសង់ ត្រូវព ន្លឿនការសាងសង់ កំពង់ផែទេសចរណ៍កោះទន្សាយនេះ អោយបានទាន់ពេលវេលា និងត្រូវចូលរួមអនុវត្តវិធានការ៣កុំ ៣ការពារ អោយបានជាប់ជាប្រចាំ៕ប្រភព៖http://propertyarea

Most Popular

To Top