សេដ្ឋកិច្ច​

ទីក្រុងរណបជ្រោយចង្វារ តម្លៃ៥០០០លានដុល្លារកំពុងស្ងៀមស្ងាត់

ភ្នំពេញៈ ផែនការកសាងទីក្រុងបែបឆ្លាតវៃមួយ កំពុងស្ថិតនៅក្នុងដំណើរឆ្ពោះទៅមុខយឺតៗ ស្របពេលវិបត្តិកូវីដ១៩ ដែលបានអូសបន្លាយ និងធ្វើឲ្យអ្នកវិនិយោគអន្តរជាតិ មិនអាចឈានជើងចូលទីផ្សារកម្ពុជាបាន។

អគ្គនាយករងក្រុមហ៊ុន OCIC លោកទូច សំណាង ដែលកំពុងវិនិយោគទីក្រុងរណបនេះបានមានប្រសាសន៍ឲ្យដឹងតាមទូរស័ព្ទ កាលពីល្ងាចថ្ងៃទី១៩ សីហាកន្លងមកថា ផែន​ការអភិវឌ្ឍន៍ទីក្រុងរណបនេះ មិនមានការផ្លាស់ប្តូរទេ ប៉ុន្តែនៅអំឡុងឆ្នាំនេះមិនមានគំរោងរបស់អ្នកវិនិយោគអន្តរជាតិ ចូលមកកាន់ទីក្រុងថ្មីនេះនៅឡើយទេ។

លោកបានមានប្រសាសន៍ឲ្យដឹង កាលពីពេលកន្លងមកថា ទស្សនទាននៃការអភិ​ វឌ្ឍទីក្រុងជ្រោយចង្វារ ទីក្រុងនៃអនាគតមានភាពស្រដៀងគ្នា នឹងតំបន់ពាណិជ្ជកម្មស្ថិតនៅលើ់មហាវិថីព្រះមុនីវង្ស ពិសេសទីក្រុងនេះនឹងរៀបចំឡើង ជាទីក្រុងឆ្លាតវៃនាពេលអនាគត។

លោកទូច សំណាងបានបន្តថា កន្លងមកមានគំរោង សាងសង់អាគារខ្ពស់ៗជាច្រើននៅក្នុងទីក្រុង ដែលមានទំហំជាង១០០ហិកតានេះ ប៉ុន្តែអ្វីៗត្រូវបានផ្អាកដោយសារ​វិបត្តិជំងឺកូវីដ១៩។

ក្រុមហ៊ុន OCIC ក៏បាននិងកំពុងគ្រោងរើសាលពិព៌ ណនិងសន្និបាតកោះពេជ្រ ទៅកាន់ទីក្រុងថ្មីផងដែរនាពេលអនាគត៕ប្រភព៖http://propertyarea

Most Popular

To Top