សេដ្ឋកិច្ច​

អ្នកជំនាញ ខាងអចលនទ្រព្យ ទីក្រុងរណបដ៏ធំចំនួនពីរដែលកំពុងតែផ្លាស់ប្រែ មុខមាត់ទីក្រុងជ្រោយចង្វារ

ភ្នំពេញៈ ខណ្ឌជ្រោយចង្វារ ត្រូវបានអ្នកជំនាញលើកឡើងថា ជាខណ្ឌដែលសក្តានុពលខ្ពស់ទាំងការអភិវឌ្ឍថ្មីៗ រួមបញ្ចូលទាំងអភិវឌ្ឍ ទីក្រុងវិស៊ីល័យ អាគារពាណិជ្ជកម្ម និង អាគារស្នាក់នៅផងដែរ។

ជាងនេះទៀត ទីក្រុងរណបធំៗពីរ គឹទីក្រុងរណបជ្រោយចង្វារ បាននិងកំពុងបង្ហាញរូបរាង នៅតំបន់គល់ស្ពានជ្រោយចង្វារ ដែលនឹងសាងសង់នៅលើផ្ទៃដីប្រមាណ​ ១០០ហិកតា និងទីក្រុងរណបតេជោមរតក កំពុងវិនិយោគលើផ្ទៃដីទំហំជាង ១០៦៧ហិកតា ដែលបណ្តុំអោយអភិវឌ្ឍទ្រង់ទ្រាយធំៗផងដែរ។

លោកសំ សុនឿន ប្រធានសមាគមអចលនទ្រព្យសកល បានប្រាប់ Propery area asia នៅថ្ងៃទី ២៨ ខែកញ្ញា ឆ្នាំ ២០២១ តាមយើងសង្កេតឃើញថា គម្រោង OCIC នៅខណ្ឌជ្រោយចង្វារ គឺជាគម្រោងអចលនទ្រព្យធំ ដែលមានតម្លៃដីចន្លោះពី ៨០០ដុល្លារទៅ ២៥០០ ដុល្លារក្នុងមួយម៉ែត្រការ៉េ។ ការអភិវឌ្ឍនៅទីក្រុងរណប របស់ក្រុមហ៊ុន OCIC បានក្លាយទៅជាទីក្រុងស៊ីវិល័យបែបទំនើប ដែលមានមនុស្សរស់នៅអ៊ូអរផងដែរ។ ហើយមានគម្រោងបុរី និងអាគារពាណិជ្ជកម្មធំៗផងដែរ។

លោកបន្ថែមទៀតថា “តំបន់អភិវឌ្ឍទីក្រុងរណបតេជោមរកត មានសក្តានុពលខ្ពស់ ទាំងការរៀបចំហេដ្ឋារចនាសម្ពន្ធបានល្អ ដែលជាបណ្តុះគម្រោងអភិវឌ្ឍថ្មីៗ ដូចជាស្តាតមរតកតេជោធ៏ធំមួយ ដោយទីក្រុងថ្មីនេះ នឹងភ្ជាប់ទៅនឹងក្រវាត់ក្រុងទីបី ដែលធ្វើអោយតំបន់លើកមុតមាត់ថ្មី ដែលធ្វើអោយតម្លៃដីធ្លី បានឡើងថ្លៃបន្តបន្ទាប់”។

លោកបន្តថា ចំពោះតម្លៃដីនៅតំបន់ អភិវឌ្ឍទីក្រុងរណបរបស់ឧកញ៉ា លី យ៉ុងផាត់វិញគឹមានចន្លោះពី ៥០ ដុល្លារទៅ៨០០ដុល្លារ ក្នុងមួយម៉ែត្រការ៉េទៅតាមចំងាយ និងទីតាំងនិមួយៗ។

បើតាមការព្យាកររបស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់បានឱ្យដឹងថា គិតត្រឹមឆ្នាំ២០៣០ខាងមុខ ប្រជាជន៧លាននាក់ត្រូវគេរំពឹងថា នឹងរស់នៅក្នុងទីក្រុង ទីប្រជុំជននានា ហើយភាគច្រើននៃពួកគេនឹងមក រស់នៅក្នុងទីក្រុងភ្នំពេញ ៕

ប្រភព៖ Propertyarea

Most Popular

To Top