អន្តរជាតិៈ វិបត្តិ Covid 19 ប្រហែលជំរុញឲ្យប្រជាជន ប្រមាណ៨០លាននាក់នៅក្នុងប្រទេសកំពុងអភិវឌ្ឍ ធ្លាក់ចុះទៅរកភាពក្រីក្របំផុតកាលពីឆ្នាំមុន ដែលគម្រាមកំហែងទៅដល់គោលដៅជាសកល សម្រាប់កាត់បន្ថយភាពក្រីក្រ និងអត់ឃ្លាន នៅត្រឹមឆ្នាំ២០៣០។
យោងតាមរបាយការណ៍របស់ធនាគារអភិវឌ្ឍអាស៊ី ចេញផ្សាយកាលពីថ្ងៃអង្គារកន្លងមកនេះបានឲ្យដឹងថា អត្រាភាពក្រីក្ររបស់ប្រទេសកំពុងអភិវឌ្ឍន៍ រឹគេហៅថាភាគរយប្រជាជនរស់នៅក្រោម១ដុល្លារ បានដាក់ធ្លាក់ចុះ២.៦ភាគរយ នៅត្រឹមឆ្នាំ ២០២០ នេះបើប្រៀបធៀប នឹងតួលេខអាត្រាភាក្រីក្រ៥.២ភាគរយ នៅឆ្នាំ២០១៧កន្លងទៅនេះ ប៉ុន្តែវិបត្តិនេះ ទំនងធ្វើអោយអត្រាភាពក្រីក្រខ្ពស់ជាងនេះប្រមាណ២ភាគរយ។
តួលេខនេះ គឺត្រូវពិចារណដោយខ្ពស់នៅវិសមភាព នៅតាមតំបន់ ដូចជាសុខភាព ការអប់រំ ការរំខានការងារ ដែលកើតឡើងដោយសារវិបត្តិ Covid 19 ។
នៅក្នុងចំណោមបណ្តាសេដ្ឋកិច្ចនៅតំបន់អាស៊ី និងប៉ាស៊ីហ្វិក ដែលសំដៅបណ្តាប្រទេសទាំង៤៦ និងសមាជិកប្រទេសអភិវឌ្ឍចំនួនបីទៀត ដែលមានត្រឹមតែ១នៅក្នុងចំណោមបួននៅតែរក្សាកំណើនសេដ្ឋកិច្ចកាលពីឆ្នាំមុន។
អាត្រាអត់ការងារធ្វើ បានកើនឡើងនៅក្នុងតំបន់ដែលតំបន់ ប្រហែល៨ភាគរយនៃម៉ោងការងារ ដែលប៉ះពាល់ដល់គ្រួសារក្រីក្រ និងកម្មករ នៅក្នុងវិស័យក្រៅផ្លូវការ។
គ្រោះថ្នាក់សេដ្ឋកិច្ចបាននាំដោយវិបត្តិ Covid19 ត្រូវប្រឈមមុខនឹងគោលដៅអភិវឌ្ឍសកលដែលបង្កើតឡើងដោយ អង្គការសហប្រជាជាតិ ត្រឹមឆ្នាំ ២០១៥។ គោលដៅគឺមានគោលបំណងអភិវឌ្ឍប្រកបដោយចីរភាព នៅត្រឹមឆ្នាំ២០៣០។
ប្រធានសេដ្ឋវិទូ Yasuyuki របស់ធនាគារ ADB បានលើកឡើងថា តំបន់អាស៊ីប៉ាស៊ីហ្វិចរក្សាកំណើនសេដ្ឋកិច្ចខ្ពស់ ប៉ុន្តែCovid 19 បានជះឥទ្ធិពលអវិជ្ជមានសេដ្ឋកិច្ច និង សង្គម ដែលធ្វើអោយធ្លាក់ចុះការអភិវឌ្ឍប្រកបចីរភាព និងបរិយាប័ណ្ណនៅក្នុងតំបន់៕ប្រភព៖http://propertyarea