សុខភាព និង ផ្លូវភេទ

ប្រតិកម្មនៃភាពស៊ាំនឹងCOVID-19  អាចប៉ះពាល់ដល់យន្តការខួរក្បាល និងបង្កជារោគសញ្ញាសរសៃប្រសាទ

ទីក្រុងឡុងដ៍៖ យោងតាមការស្រាវជ្រាវ បានឲ្យដឹងថា អ្នកវិទ្យាសាស្ត្របានវិភាគសំណាកឈាម ដែលយកចេញពីអ្នកជំងឺមួយក្រុមតូចត្រូវបានបញ្ជូនទៅមន្ទីរពេទ្យទីក្រុងឡុងដ៍ កំឡុងរលកដំបូងនៃជំងឺរាតត្បាត ហើយប្រតិកម្មនៃប្រព័ន្ធភាពស៊ាំ ពីការឆ្លងមេរោគCOVID-19  អាចនាំឲ្យមានបញ្ហាក្នុងការចងចាំ និងធ្វើឲ្យមានអ័ព្ទក្នុងខួរក្បាល។

ការរកឃើញបឋមដោយអ្នកស្រាវជ្រាវ នៅមហាវិទ្យាល័យ King’s College London បង្ហាញពីដំណើរការដែលអាចបង្កឲ្យមានការភ្លេចភ្លាំងចំពោះអ្នកជំងឺផងដែរ។ អ្នកវិទ្យាសាស្ត្របានវិភាគសំណាកឈាម អ្នកជំងឺ ៣៦ នាក់ត្រូវបានបញ្ជូនទៅមូលនិធិ Guy’s និង St Thomas’ NHS នៅទីក្រុងឡុងដ៍ក្នុងអំឡុងពេលរលកទីមួយ នៃជំងឺរាតត្បាតរវាងខែមីនាដល់ខែមិថុនា ឆ្នាំ ២០២០។

ប្រូតេអ៊ីនដែលបញ្ចេញដោយកោសិកាភាពស៊ាំ ត្រូវបានគេរកឃើញសម្រាប់អ្នកជំងឺដែលឆ្លងមេរោគ គឺខ្ពស់ជាងធម្មតា ១៥ ដង។ ប្រូតេអ៊ីនហៅថា IL6 កាន់តែខ្ពស់ចំពោះអ្នកជំងឺមានការភ្លេចភ្លាំង ដែលជាស្ថានភាពនៃការភាន់ច្រលំអាចនាំឲ្យមានការកើនឡើងហានិភ័យនៃជំងឺវង្វេង។

របាយការណ៍បាននិយាយថា អាចជាយន្តការរួមចំណែកដ៏សំខាន់ នៃការវិវត្តនៃរោគសញ្ញាប្រព័ន្ធប្រសាទក្នុងអ្នកជំងឺ COVID-19 គឺជាប្រព័ន្ធការពាររាងកាយដែលសកម្មខ្លាំង។ ការស្រាវជ្រាវបានបន្ថែមថា ការឆ្លងមេរោគឥឡូវនេះ ត្រូវបានគេស្គាល់យ៉ាងច្បាស់សម្រាប់សមត្ថភាពរបស់វាក្នុងការជំរុញឲ្យមានការឆ្លើយតប នៃប្រព័ន្ធភាពស៊ាំហួសហេតុ៕ ដោយ៖លី ភីលីព

Most Popular

To Top