អ៊ីស្តង់ប៊ូល៖ទីភ្នាក់ងារចិនស៊ិនហួចេញផ្សាយ នៅថ្ងៃពុធនេះបានឥ្យដឹងថា សេដ្ឋកិច្ចរបស់ប្រទេសតួកគី កំពុងទទួលបានកំណើនប្រមាណជា២១,៧ភាគរយគិតត្រឹម នៅក្នុងត្រីមាសទី២ គិតចាប់ពី ខែមេសាដល់ខែមិថុនា ខណៈដែលប្រទេសនេះកំពុងងើប ចេញពីវិបត្តិកូវីដ។
ប្រភពដដែលបានសរសេរទៀតថា GDP ឬផលិតផលក្នុងស្រុករបស់តួកគីបានកើនឡើងខ្លាំង នៅក្នុងត្រីមាសទី២នេះ ដោយធៀបទៅនឹងពេលវេលាដូចគ្នាកាលពីឆ្នាំទៅ ដែលតួកគីបានទទួលរងការ វាយប្រហារយ៉ាងខ្លាំងក្លាដោយ សារវិរុសកូវីដ។

តាមការព្យាករណ៍សេដ្ឋកិច្ចរបស់តួកគី គឺនឹងអាចទទួលបានកំណើនសរុបរហូត ទៅដល់៧,៩ភាគរយនៅក្នុងឆ្នាំ២០២១នេះពោល គឺកើនឡើងខ្លាំងជាងការព្យាករណ៍ចាស់ ដែលមានត្រឹមតែ៦,៣ភាគរយ និងធៀបទៅនឹងកំណើនសេដ្ឋកិច្ច ដែលតួកគីធ្លាប់ទទួលបានកាលពីឆ្នាំ២០២០ ដែលមានត្រឹមតែ១,៨ភាគរយប៉ុណ្ណោះ៕
ប្រែសម្រួល៖ស៊ុនលី
